• Mon. Mar 14th, 2022

ម៉េង យៀកលី

  • Home
  • ស្រី​ស្អាត ម៉េង យៀកលី គ្រោង​ចុះ​ហត្ថលេខា​ជាមួយក្រុម​ហ៊ុន​អាមេរិក​មួយ ក្រោយ​រៀប​ការ​ចប់

ស្រី​ស្អាត ម៉េង យៀកលី គ្រោង​ចុះ​ហត្ថលេខា​ជាមួយក្រុម​ហ៊ុន​អាមេរិក​មួយ ក្រោយ​រៀប​ការ​ចប់

អតីត​ស្រី​ស្អាត​លេខ​២​ក្នុង​កម្មវិធី Freshie Girls & Boys ២០១៥ បាន​លា​ជីវិត​ខ្លួន​មួយ​ក្រោយ​បាន​សម្រេច​ចិត្ត​រៀបការ​ជាមួយ​បុរស​ជំនួញ​ធំ​ដុំ​មួយ​រូប​នា​ម្សិលមិញ ក្នុង​នោះ​តាម​ការ​បង្ហើប​របស់​សាមី​ខ្លួន គឺ​នាង​មាន​គម្រោង​រក​ស៊ី​ធំ​ដោយ​ចុះ​ហត្ថលេខា​រក​ស៊ី​ជាមួយ​ក្រុមហ៊ុន​អាមេរិក​មួយ​ថែម​ទៀត។ យៀកលី មិន​បាន​និយាយ​លម្អិត​ឡើយ​ជុំ​វិញ​ផែន​ការ​រក​ស៊ី​ធំ​ជាមួយ​ក្រុមហ៊ុន​មក​ពី​អាមេរិក​នេះ។ ប៉ុន្តែ​ដើម្បី​កិច្ចការ​ដ៏​សំខាន់​នេះ នាង​បាន​​ប្រាប់​នៅ​ក្នុង​ថ្ងៃ​មង្គល​ការ​របស់​នាង​ថា នាង​សុខ​ចិត្ត​ពន្យា​ផែន​ការ​ក្រេប​ទឹក​ឃ្មុំ​ជាមួយ​ស្វាមី​នៅ​ក្រៅ​ប្រទេស​ទេ។ “ពួក​ខ្ញុំ​អត់​ទាន់​មាន​ផែន​ការ​ទៅ​ក្រេប​ទឹក​ឃ្មុំ​អី​ទេ ព្រោះ​ក្រោយ​រៀបការ​នេះ ពួក​ខ្ញុំ​នឹង​ត្រូវ​ចុះ​ហត្ថលេខា​រក​ស៊ី​ជាមួយ​ក្រុមហ៊ុន​មក​ពី​អាមេរិក​មួយ រហូត​ដល់​កិច្ច​ការ​នេះ បាន​ចប់​សព្វ​គ្រប់​អស់ ទើប​ពួក​យើង​សម្រេច​ដើរ​កម្សាន្ត​ទៅ​បរទេស!”។ ត្បិត​ថា ស្រី​ស្អាត​មិន​បាន​បញ្ចេញ​លម្អិត ប៉ុន្តែ​គេ​ដឹង​ថា នោះ​ទំនង​ជា​ផ្នែក​មួយ​នៃ​កិច្ច​ព្រមព្រៀង​ទ្វេរ​ភាគី​រវាង​ក្រុមហ៊ុន Bempire របស់​ស្វាមី​នាង​ហើយ ដែល​ក្រុម​ហ៊ុន​មួយ​នេះ គឺ​ជា​អ្នក​ចែក​ចាយ និង​ផ្គត់ផ្គង់​ផលិតផល​ថែ​រក្សា​សម្រស់​មួយ​ប្រភេទ ដែល​មាន​តារា​ស្រី​ថៃ​ដ៏​ល្បី…