• Tue. Mar 15th, 2022

ព្រះអង្គ គូ សុភាព

  • Home
  • ឧកញ៉ាញូស៍ណែនាំឲ្យស្គាល់បញ្ញវន្តខ្មែរផ្នែកពុទ្ធសាសនាល្បីៗ នៅសតវត្សរ៍ទី២១នេះ

ឧកញ៉ាញូស៍ណែនាំឲ្យស្គាល់បញ្ញវន្តខ្មែរផ្នែកពុទ្ធសាសនាល្បីៗ នៅសតវត្សរ៍ទី២១នេះ

បរិស័ទខ្មែររាប់ម៉ឺននាក់បានសាងផ្នួសបួសក្នុងសំណាក់ព្រះពុទ្ធសាសនា ខណៈប្រជាពលរដ្ឋខ្មែរដែលជាអ្នកកាន់សាសនាព្រះពុទ្ធមានរហូតទៅ ៩៥% ។ ការអប់រំលើវិស័យព្រះពុទ្ធសាសនា

ព្រះអង្គ គូ សុភាព និងស្រីអូនសម្រស់ធម្មជាតិ ធ្វើពិធីក្រុងពលីថតរឿងអប់រំផ្លូវចិត្តចំណងជើង “ព្រះភិក្ខុពនេចរ”

ព្រះអង្គ គូ សុភាព គង់នៅវត្តគល់ទទឹង និងម្ចាស់ផលិតផល សម្រស់ធម្មជាតិ អ្នកនាង ស្រីអូន និងស្វាមី បានធ្វើពិធីក្រុងពលីថតរឿងអប់រំផ្លូវចិត្តចំណងជើង "ព្រះភិក្ខុពនេចរ"

ព្រះអង្គ គូ សុភាព ទទួលបានការឧបត្ថម្ភពី ស្រីអូន ក្នុងការផលិតខ្សែភាពយន្ត ភិក្ខុពនេចរ

ម្ចាស់ផលិតផល សម្រស់ធម្មជាតិ អ្នកនាង ស្រីអូន និងស្វាមី បានចូលរួមបរិច្ចាគថវិកា ប្រគេនព្រះគ្រូ គូ សុភាព គង់នៅវត្តគល់ទទឹង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្នុងការផលិតខ្សែភាពយន្តផ្នែកអប់រំ ដកស្រង់ពីព្រះពុទ្ធសាសនា គឺរឿង ភិក្ខុពនេចរ ចំនួន ២០ភាគ ដែលជារឿងអប់រំផ្លូវចិត្តបែបសាសនា និងសង្គម។

ព្រះអង្គ គូ សុភាព៖ ៨ យ៉ាងដើម្បីជីវិតបានសុខ

ដោយមើលឃើញថា ពលរដ្ឋកាន់តែច្រើនឡើងៗមានវិបត្តិផ្លូវចិត្ត និងមានអប់រំផ្លូវចិត្ត ព្រះអង្គ គូ សុភាព បង្រៀនគន្លឹះ បទពិសោធនជាច្រើនតាមបែបពុទ្ធសាសន។ ព្រះតេជគុណ គូ សុភាព គង់នៅវត្ត និគ្រោធវ័ន គល់ទទឹង បានរៀបរៀងសៀវភៅអប់រំ ពាក្យខ្លី អំពីព្រះធម៌ បន្ថែមពីលើវីដេអូ ដែលព្រះអង្គបានផ្សាយតាមបណ្ដាញសង្គម។ ព្រះតេជ្ជគុណ ដែលពលរដ្ឋជាទូទៅបានស្តាប់ឱវាទអប់រំបែបព្រះពុទ្ធសាសនា របស់ព្រះអង្គតាមបណ្តញសង្គម ហើយព្រះអង្គក៍ជាសាស្រ្តាចារ្យ បង្រៀននៅសកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជាផងដែរ។ ថ្ងៃនេះឧកញ៉ាញូស៍ បានដកស្រង់ពីការចេញផ្សាយលើបណ្តាញសង្គមហ្វេសបុកផេករបស់ព្រះអង្គមកបង្ហាញ់ ៨ចំណុចរៀនដើម្បីបានសេចក្តីសុខក្នុងជីវិត៖ ១.រៀនចែករំលែកទានតាមធនធាន២.រៀនប្រើពាក្យសម្ដីដោយចិត្តមេត្តា៣.រៀនផ្ដល់កម្លាំងចិត្តពេលគេមានទុក្ខ៤.រៀនអត់ឱនទោសកំហុសឱ្យអ្នកដទៃ៥.រៀនផ្ដល់ឱកាសឱ្យខ្លួនឯងជាលើកទីពីរ៦.រៀនទទួលខុសផង ទទួលត្រូវផង៧.រៀនត្រេកអរពេលគេបានសុខ៨.រៀនទទួលស្គាល់ថាជីវិតគឺអ៊ីចឹងឯង (សុខទុក្ខ)