តួលេខអ្នកស្លាប់ និងរបួសព្រឹកនេះក្នុងហេតុការណ៍បាក់រលំអគារនៅខេត្តកែប
គិតត្រឹមម៉ោង៥:០០ព្រឹក ថ្ងៃទី០៤ មករា ឆ្នាំ២០២០ ក្រុមការងារចម្រុះសង្រ្គោះបន្ទាន់បានរកឃើញជនរងគ្រោះចំនួន២៥នាក់ ហើយដែលក្នុងនោះមានស្លាប់៧នាក់។ មកទល់ព្រឹកថ្ងៃទី ៤ មករានេះ ក្រុមការងារសង្រ្គោះបន្ទាន់កំពុងបន្តប្រតិបត្តិការគាស់រំលើងផ្ទាំងបេតុង កាត់សសៃដែករុករកបន្តទៀត។ កាលពីយប់មិញថ្ងៃទី ៣ មករា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចបានអញ្ជើញធ្វើដំណើរពីភ្នំពេញមកទាំងយប់ ហើយបាននៅជាមួយក្រុមការងារចម្រុះសង្គ្រោះបន្ទាន់រហូតដល់ម៉ោង៥:០០ទៀបភ្លឺ ចូលដល់ថ្ងៃទី ៤ មករា ដែលពេលនោះយើងបានជួយសង្គ្រោះជនរងគ្រោះ២នាក់ប្តីប្រពន្ធរួចផុតពីសេចក្តីស្លាប់ ។ បន្ទាប់មក សម្តេចតេជោ ហ៊ុន សែន ក៏បានបន្តអញ្ជើញមកសួរសុខទុក្ខពួកគាត់ទាំងពីរនាក់…
នាយ ព្រហ្ម ម៉ាញ ចោរចូលគាស់ផ្ទះយប់មិញ អស់៥ម៉ឺនដុល្លារ
នាយព្រែកបានសរសេរបែបនេះថា ពិតជាគួរអោយសោកស្ដាយណាស់ចំពោះលោកអ៊ុំ ព្រហ្ម ម៉ាញ ដែលកាលពីយប់មិញវេលាម៉ោងប្រហែល8យប់ មានចោរបានគាស់ផ្ទះរបស់លោកអ៊ុំដែលស្ថិតនៅទួលគោកយកប្រាក់អស់ចំនួន5មុឺនដុល្លារ