ផ្លូវល្បឿនលឿនដែលតភ្ជាប់រវាងតំបន់ពាណិជ្ជកម្មរាជធានីភ្នំពេញ និងកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ សម្រេចបាន ៤០%ហើយ
គម្រោងផ្លូវល្បឿនលឿនរាជធានីភ្នំពេញ-ខេត្តព្រះសីហនុ ត្រូវបានជំរុញយ៉ាងរលូន ហើយបច្ចុប្បន្នភាពនៃគម្រោងខាងលើនេះសម្រេចបានជិត៤០%ហើយ នឹងឈានដល់ដំណាក់កាលក្រាលកៅស៊ូក្នុងពេលឆាប់ៗនេះ។
ឧកញ៉ា ម៉ុង ឬទ្ធី សរសើរគុណភាពផ្លូវល្បឿនលឿន ភ្នំពេញ ព្រះសីហនុ និងចង់ទិញឡានស្រោចកៅស៊ូ
ឧកញ៉ាកសិកម្ម ម៉ុង ឬទ្ធី នៅរសៀលថ្ងៃអាទិត្យទី០៣ ខែមករា ឆ្នាំ២០២១ ធ្វើដំណើឆ្លងកាត់តាមបណ្ដោយផ្លូវល្បឿនលឿន ភ្នំពេញ ព្រះសីហនុ ចុះពិនិត្យសកម្មភាពដំណើរការសាងសង់។
ផ្លូវ៣៤ខ្សែ នៅខេត្តព្រះសីហនុ សម្រេច ការសាងសង់បានចំនួន៩០,៦០ភាគរយហើយ
គម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវក្រុងក្នុងខេត្តព្រះសីហនុ ចំនួន៣៤ខ្សែនេះ មានប្រវែងសរុបចំនួន ៨២,១៤៥ គីឡូម៉ែត្រ អនុវត្តការសាងសង់ដោយក្រុមហ៊ុនចំនួនប្រាំពីរ គ្រោងចំណាយរយៈពេលសាងសង់ចំនួន៨ខែ ...
មកមើល ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ដែលសម្រេចបាន២០%
លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានបើកការដ្ឋានសាងសង់នៅខែកក្កដា ឆ្នាំ២០១៩ ហើយមកដល់បច្ចុប្បន្ននេះ ផ្លូវនេះសម្រេចបាន២០% ហើយគ្រោងនឹងបញ្ចប់ការសាងសង់មុន គម្រោងកំណត់ (ខែកញ្ញា ឆ្នាំ២០២២) ដោយសារក្រុមហ៊ុនមានកម្លាំង និងសម្ភារគ្រប់គ្រាន់ និងរាជរដ្ឋាភិបាលបានដោះស្រាយផលប៉ះពាល់ឆាប់រហ័សជាងការរំពឹងទុក៕..
សំណងក្រោមទីផ្សារ ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ពលរដ្ឋជាង ១០០ គ្រួសារ រងផលប៉ះពាល់ផ្ទុះការតវ៉ាជាថ្មី
ប្រជាពលរដ្ឋបានបញ្ជាក់ថា ការមិនពេញចិត្តនឹងសំណងនេះ ដោយសារដីដែលពួកគាត់ធ្លាប់ទិញកាលពីប្រមាណ២ឆ្នាំមុន ពីក្រុមហ៊ុនលក់ដីឡូតិ៍ឯកជនមួយមានតម្លៃ១២០ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ ខណៈមកដល់ពេលនេះដីនៅតំបន់នោះមានតម្លៃរហូតដល់ទៅ ១៧០ដល់ ១៩០ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ ប៉ុន្តែបែរជាទទួលបានសំណងត្រឹមតែ ៩៥ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េទៅវិញ។...
ប្រជាពលរដ្ឋជាង១៣០គ្រួសារ ស្នើសុំអន្តរាគមន៍ពីប្រមុខរាជរដ្ឋាភិបាល ខណៈ មិនទាន់ទទួលបានការដោះស្រាយបញ្ហាដីធ្លីរបស់ពួកគាត់ ពីផលប៉ះពាល់លើសំណង់ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ
ស្របពេលដែលសំណង់ផ្លូវល្បឿនលឿន រាជធានីភ្នំពេញ-ខេត្តព្រះសីហនុ ដំណើរការសាងសង់បាន ៧% ទៅហើយនោះ ដីធ្លីប្រជាពលរដ្ឋរហូតដល់ទៅជាង ១០០គ្រួសារ ដែលមានទីតាំងស្ថិតនៅភូមិស្នួលខ្ពស់ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ នៅមិនទាន់ត្រូវបានដោះស្រាយចប់សព្វគ្រប់នៅឡើយទេ។..
សម្តេចតេជោ៖ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នឹងរួចរាល់ជាស្ថាពរនៅឆ្នាំ២០២២
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានឱ្យដឹងថា ផ្លូវល្បឿនលឿនភ្នំពេញ–ព្រះសីហនុ នឹងត្រូវសាងសង់រួចរាល់ជាស្ថាពរនៅឆ្នាំ២០២២ ខាងមុខនេះ ពោលគឺមុនប្រារព្ឋបើកកីឡាស៊ីហ្គេម (Sea Games)ជាប្រវត្តិសាស្រ្តនៅកម្ពុជាក្នុងឆ្នាំ ២០២៣។...