គំាទ្រពេញទំហឹងឯកឧត្តម ជា សុផារ៉ា ដាក់វិធានការហាមក្រុមហ៊ុន មិនត្រូវអនុញ្ញាតឲ្យកម្មករស្នាក់នៅក្នុងអគារដែលកំពុងសាងសង់
ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបើកកិច្ចប្រជុំពីការងារសិក្សាគម្រោងប្លង់ និងសាងសង់អគារ កាលពីព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ ដោយមានការចូលរួមពីសំណាក់តំណាងក្រុមហ៊ុន អ្នកម៉ៅការសាងសង់ និងក្រុមជាងសំណង់ប្រមាណ១ពាន់នាក់ នៅក្នុងកិច្ចប្រជុំនេះលោកបានដាក់វិធានការដល់ក្រុមហ៊ុន និងអ្នកម៉ៅការសំណង់ទាំងអស់ក្នុងប្រទេសកម្ពុជា មិនត្រូវអនុញ្ញាតឲ្យកម្មករស្នាក់នៅក្នុងអគារដែលកំពុងសាងសង់នោះទេ។...
ខ្លឹមសារសង្ខេបស្ដីពីលទ្ធផលនៃប្រតិបត្តិការរុករកជនរងគ្រោះនៅក្នុងគំនរអគារ៧ជាន់ខេត្តកែប
របាយការណ៍ចុងក្រោយដែលទទួលបានមកទល់ថ្ងៃទី ៥ ខែ មករា ឆ្នាំ ២០២០ វេលាម៉ោង២:០០ នាទីថ្ងៃរសៀលនេះ គឺសរុបជនរងគ្រោះដែលសង្រ្គោះយកចេញបានពីអគារគឺមានចំនួន ៥៩នាក់ ក្នុងនោះមានជនរងគ្រោះស្លាប់៣៦នាក់ (ស្រី១៤នាក់) និងជនរងគ្រោះដែលមានជីវិតនៅរស់គឺមាន ២៣នាក់ (ប្រុស១៥ និងស្រី៨នាក់)។ នៅពេលនេះការសម្អាតគំនរបាក់បែកក៏បានពង្រាបដល់បាតក្រោមផ្ទាល់ដីដែរ។..
សុំច្បាប់សង់ ៥ ជាន់ទេ តែសង់លើសរហូត ៧ជាន់ ចុងក្រោយមានរឿងបែបនេះ តើនរណាទទួលខុសត្រូវ?
យោងតាមគណនីយ Facebook លោកផែង វណ្ណៈ បានសរសេរថា នៅថ្ងៃទី ៥ ខែ ធ្នូ ឆ្នាំ ២០១៩ មន្ទីររៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ខេត្តកែប បានចុះពិនិត្យសំណង់អាគារនោះឃើថា សង់ខុសពីលិខិតអនុញ្ញាត ។ ក្នុងលិខិតអនុញ្ញាតអោយសង់តែកំពស់ ៥ ជាន់ទេ តែម្ចាស់សំណង់សង់ឡើងបន្តរហូតដល់ ៧ ជាន់ បណ្ដាលអោយបាក់រលំនៅថ្ងៃទី ៣ ខែ មករា ឆ្នាំ…
ករណីបាក់រលំអគារនៅខេត្តកែប៖ គិតត្រឹមម៉ោង៥ព្រឹក រកឃើញជនរងគ្រោះចំនួន២៥នាក់, ស្លាប់៧នាក់
រហូតដល់ម៉ោង៥៖០០នាទីព្រឹក ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០នេះ ក្រុមអ្នកជួយសង្រ្គោះចម្រុះ បានរកឃើញជនរងគ្រោះដែលកប់នៅក្នុងគំនរអគារកម្ពស់៦ជាន់ រលំបាក់នៅខេត្តកែប ចំនួន២៥នាក់ហើយ ដែលក្នុងនោះមានជនរងគ្រោះ៧នាក់បានស្លាប់ អ្នកនៅរស់រានមានជីវិត១៨នាក់។....