• Mon. Mar 14th, 2022

ជីវភាពពលដ្ឋ

  • Home
  • សំណង​ក្រោម​ទីផ្សារ ផ្លូវ​ល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ពលរដ្ឋ​ជាង ១០០ គ្រួសារ រង​ផល​ប៉ះពាល់​ផ្ទុះ​ការ​តវ៉ា​ជា​ថ្មី

សំណង​ក្រោម​ទីផ្សារ ផ្លូវ​ល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ពលរដ្ឋ​ជាង ១០០ គ្រួសារ រង​ផល​ប៉ះពាល់​ផ្ទុះ​ការ​តវ៉ា​ជា​ថ្មី

ប្រជាពលរដ្ឋបានបញ្ជាក់ថា ​​ការមិនពេញចិត្តនឹងសំណងនេះ ដោយសារដីដែលពួកគាត់ធ្លាប់​ទិញ​កាល​ពីប្រមាណ២ឆ្នាំមុន ពីក្រុមហ៊ុនលក់ដីឡូតិ៍ឯកជនមួយមានតម្លៃ១២០ដុល្លារអាមេរិក ក្នុងមួយ​ម៉ែត្រ​ការ៉េ ខណៈមកដល់ពេលនេះដីនៅតំបន់នោះមានតម្លៃរហូតដល់ទៅ ១៧០ដល់ ១៩០ដុល្លារ​អាមេរិក ក្នុងមួយម៉ែត្រការ៉េ ប៉ុន្តែបែរជាទទួលបានសំណងត្រឹមតែ ៩៥ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េទៅវិញ។...

ប្រជាពលរដ្ឋជាង១៣០គ្រួសារ ស្នើសុំអន្តរាគមន៍ពីប្រមុខរាជរដ្ឋាភិបាល ខណៈ​ ​មិនទាន់ទទួល​បានការ​ដោះស្រាយបញ្ហាដីធ្លីរបស់ពួកគាត់ ពីផលប៉ះពាល់លើសំណង់ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ

ស្របពេលដែលសំណង់ផ្លូវល្បឿនលឿន រាជធានីភ្នំពេញ-ខេត្តព្រះសីហនុ ដំណើរការសាង​សង់​បាន​ ៧% ទៅហើយនោះ ដីធ្លីប្រជាពលរដ្ឋរហូតដល់ទៅជាង ១០០គ្រួសារ ដែល​មានទីតាំង​ស្ថិតនៅ​ភូមិស្នួល​ខ្ពស់ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ នៅមិនទាន់ត្រូវបានដោះស្រាយ​ចប់​សព្វ​គ្រប់​នៅឡើយទេ។..