ក្រសួងវប្បធម៌ចេញសេចក្ដីណែនាំ បញ្ឈប់ផ្សព្វផ្សាយសារ លក្ខណៈស្រើបស្រាល អាសអាភាស អុជអាល
ក្រុមប្រឹក្សាវិន័យ និងលើកសរសើរនៃ ក្រសួងវប្បធម៌រសៀលនេះ បានចេញសេចក្ដីជូនដំណឹងមួយដោយណែនាំឲ្យបញ្ឈប់ផ្សព្វផ្សាយសារគ្រប់រូបដែលមានលក្ខណៈស្រើបស្រាល អាសអាភាស អុជអាល និងប្រកាន់ពូជសាសន៍ជាដើម..
សម្តេចតេជោ ហ៊ុន សែន៖ ត្រូវបញ្ឈប់ជាបន្ទាន់ ការរំលោភបំពានលើសិទ្ធិអ្នកនិពន្ធ និងយកស្នាដៃគេមកធ្វើឡើងវិញដោយគ្មានការអនុញ្ញាត
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់សិល្បករ សិល្បការិនី និងអ្នកនិពន្ធស្នាដៃនានា ត្រូវបញ្ឈប់ជាបន្ទាន់ ចំពោះការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ យកស្នាដៃចម្រៀង និងការតែងនិពន្ធផ្សេងៗ មកផលិតឡើងវិញ ដោយគ្មានការអនុញ្ញាត...
អាជ្ញាធរជាតិអប្សរា សហការនិងសាកលវិទ្យាល័យហាវ៉ៃសហរដ្ឋអាមេរិករកឃើញទីតាំងគ្រឹះប្រាសាទ និងសម្ភារប្រើប្រាស់ របស់មនុស្សជាង១០០០ឆ្នាំ
អ្នកជំនាញបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរាសហការជាមួយសាកលវិទ្យាល័យហាវ៉ៃសហរដ្ឋអាមេរិកធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យានៅទួលដូនប៉ុក ដែលមានទីតាំងស្ថិតនៅខាងលិចប្រាសាទវត្តអធ្វា ស្ថិតក្នុងភូមិទ្រាក សង្កាត់សៀមរាប ខេត្តសៀមរាប រកឃើញគ្រឹះប្រាសាទ សម្ភារប្រើប្រាស់ និងការតាំងទីរបស់មនុស្សជាង១០០០ឆ្នាំ។ បណ្ឌិតបុរាណវិទ្យានៃសាកលវិទ្យាល័យហាវ៉ៃ និងជាប្រធានគម្រោងស្រាវជ្រាវ លោក ហេង ពិភាល់ បានឱ្យដឹងថា ក្រុមការងារបានធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យាចំនួន៥ រណ្តៅទំហំ១គុណ២ម៉ែត្រ នៅលើទួលដូនប៉ុកផងនិងនៅលើគោកមនុស្សរស់នៅក្បែរទួលនេះផង។ លោក ទិន ទីណា អនុប្រធានមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរនៃអាជ្ញាធរជាតិអប្សរា បញ្ជាក់ថា ការស្រាវជ្រាវនេះ ធ្វើឡើងដើម្បីស្វែងរកភូមិបុរាណ ទីសក្ការបូជា និងសម្ភារប្រើប្រាស់នានា ដែលស្ថិតនៅក្រៅរាជធានីអង្គរ ជាពិសេសនៅជុំវិញខេត្តសៀមរាប។ គំហើញថ្មីៗនេះជាប្រយោជន៍សម្រាប់ការសិក្សាស្រាវជ្រាវ…