សោកស្តាយ! កូនដំរីព្រៃ១ក្បាល ដែលមន្ត្រីប្រតិដ្ឋានឃើញកណ្ដាលព្រៃនោះស្លាប់បាត់ហើយ
មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី នាថ្ងៃទី២០ ខែមករា នេះ បានជូនដំណឹងដ៏ក្រៀមក្រំមួយទាក់ទងនឹងការបាត់បង់ជីវិតកូនសត្វដំរីព្រៃញី១ក្បាល ដែលត្រូវបានប្រទះឃើញមានសភាពស្គមស្គាំងនៅដែនជម្រកសត្វព្រៃភ្នំព្រេច។ ស្ថានភាពជំងឺធ្ងន់ធ្ងរ បានធ្វើឲ្យវាលែងកម្រើក លែងទទួលចំណី ហើយក៏បានបាត់បង់ជីវិត កាលពីវេលាម៉ោង៣ទៀបភ្លឺឈានចូលថ្ងៃចន្ទ។...