• Sat. Mar 26th, 2022

ឧកញ៉ា ម៉ុង ឫទ្ធី

  • Home
  • ឧកញ៉ា ម៉ុង ឬទ្ធី៖ ច្រើនខ្លាំងណាស់មិនអាចធ្វើការកែច្នៃកើតទេ បើកែច្នៃបានហើយក៍មិនរំពឹងថា មានទីផ្សារដែរ

ឧកញ៉ា ម៉ុង ឬទ្ធី៖ ច្រើនខ្លាំងណាស់មិនអាចធ្វើការកែច្នៃកើតទេ បើកែច្នៃបានហើយក៍មិនរំពឹងថា មានទីផ្សារដែរ

ប្រជាកសិករអ្នកដាំស្វាយកែវរមៀត រួមនឹងឧកញ៉ា អ្នកនាំចេញមួយកំពុងព្រួយបារម្ភជាខ្លាំងពីទីផ្សារស្វាយធ្លាក់ចុះ និងគ្មានអ្នកទិញ ខណៈស្វាយកែវរមៀតខ្ចប់មានតម្លៃ ៦០០ ទៅ៧០០រៀលក្នុងមួយគីឡូក្រាម និងស្វាយកែវរមៀតខៀវមានតម្លៃត្រឹម១០០ ទៅ១៥០រៀលប៉ុណ្ណោះក្នុងមួយគីឡូក្រាម។

ឧកញ៉ា ម៉ុង ឬទ្ធី សំណូមពរ​ទៅ​ប្រជាពលរដ្ឋ​ បីចំណុច​ មុន​សាងសង់​ផ្លូវ​តម្លៃជាង ៦០ម៉ឺនដុល្លារឱ្យ

ឧកញ៉ា ម៉ុង ឬទ្ធី បានឲ្យដឹងតាមបណ្តាញសង្គមនៅថ្ងៃ​ទី៧ ខែមករា​ ឆ្នាំ​២០២១ ដោយសារតែ​ប្រិយមិត្ត​យេីង​មួយចំនួន​មានចម្ងល់​ ថាតេីហេតុអ្វី​បានជា​ប្រជាពលរដ្ឋ​ដាក់​សំណេីសុំ​សាងសង់​ផ្លូវ​ ហេីយខ្ញុំ​មាន​សំណូមពរ​ទៅ​ប្រជាពលរដ្ឋ​វិញបីចំណុច​

មហាសេដ្ឋីកសិកម្ម ម៉ុង ឫទ្ធី ជួបមិត្តចាស់ច្របាច់ពងគាត់អោយបានភ្លឺភ្នែកជាងមុនបន្តិច

វេលាម៉ោង៧ព្រឹកថ្ងៃសៅរិ៍ទី០២ ខែមករា ឆ្នាំ២០២១ ឧកញ៉ា ម៉ុង ឫទ្ធី បានថ្លែងថា ចូលមកស្រស់ស្រូបអាហារពេលព្រឹកនៅហាងការហ្វេដូងប្រេង ទេសកាលអីបានជួបជាមួយលោកសារីពុង ហៅកបជាខ្មែរសុរិនដែលខ្ញុំបានស្គាល់គាត់តាំងពី២៥មុនមកម្លះ។

ឧកញ៉ា ម៉ុង ឬទ្ធី សរសើរគុណភាពផ្លូវ​ល្បឿនលឿន​ ភ្នំពេញ​ ​ព្រះសីហនុ​ និងចង់ទិញឡានស្រោចកៅស៊ូ

ឧកញ៉ាកសិកម្ម ម៉ុង ឬទ្ធី នៅរសៀល​ថ្ងៃ​អាទិត្យ​ទី​០៣​ ខែមករា​ ឆ្នាំ​២០២១​ ធ្វើ​ដំណើ​ឆ្លងកាត់​តាម​បណ្ដោយ​ផ្លូវ​ល្បឿនលឿន​ ភ្នំពេញ ព្រះសីហនុ ចុះពិនិត្យសកម្មភាពដំណើរការសាងសង់។

សេដ្ឋី​កសិកម្ម​ ម៉ុង ឫទ្ធី ធ្វើ​ប្រហុក​បាន ១០៣ តោន សល់​នាំ​ចេញ​ទៅ លក់​នៅ​ក្រៅ​ប្រទេស​

ការ​ធ្វើ​ប្រហុក​រយៈ​ពេល​មួយ​សប្តាហ៍​នេះ ប្រើ​ប្រាស់​កម្លាំង​ពលកម្ម...

ព្រះសង្ឃ​ ៤អង្គ ​បាន​និមន្ត​ទៅរៀនសូត្រ​ធ្វើត្រីប្រហុក ជាមួយជំទាវភរិយាឧកញ៉ា ម៉ុង ឬទ្ធី

នៅថ្ងៃ​ទី១២​ ខែធ្នូ​ ឆ្នាំ​២០២០ លោកជំទាវភរិយា ឧកញ៉ា ម៉ុង ឬទ្ធី ប្រកាសបិទបញ្ចប់ការធ្វើត្រីប្រហុក ដែលប្រើពេលអស់ ៨ថ្ងៃ ហើយបានត្រីប្រហុកចំនួន ​១០៩តោន ៤៥៨គីឡូ​ក្រាម​ ក្នុង​គំរោង​ផែនការ​ចំនួន​ ១៥០តោន។

ឧកញ៉ា ម៉ុង ឫទ្ធី រំលឹកអនុស្សាវរីយ៍កាលពីជិតដប់ឆ្នាំមុន

ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ឧកញ៉ា ម៉ុង ឫទ្ធី បានចែករំលែកលើបណ្តាញសង្គម រំលឹកអនុស្សាវរីយ៍កាលពីជិតដប់ឆ្នាំមុន អមជាមួយរូបអង្គុយឲ្យក្មេងៗបង្រៀន ការចេះរកលុយជាដើម។ លោកឧកញ៉ា ជាអ្នកជំនួញជោគជ័យលើវិស័យកសិកម្មរូបនេះ បានបញ្ជាក់ថា រំលឹកអនុស្សាវរីយ៍កាលពីជិតដប់ឆ្នាំមុន នាំគ្នាអង្គុយអោយក្មេងៗវាបង្រៀន ពីរបៀបចេះរកលុយ ចេះចាយលុយ និងចេះទុកដាក់លុយ នៅសាលាបឋមសិក្សាចំការខ្ញី ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

ឧកញ៉ា ម៉ុង ឫទ្ធី ទិញចេកស្ងោដំឡូង តាមចិញ្ចើមផ្លូវ យកទៅចែក ឯកឧត្ដមឧកញ៉ាពេញព្រឹទ្ធសភា រួចពេលពាក្យ១ឃ្លានេះ…..

ព្រឹកមិញនេះ ឯកឧត្ដមបណ្ឌិតឧកញ៉ា ម៉ុង ឫទ្ធី បានចុះពីលោករថយន្តទំនើប ពាក់អាវខ្វាស៊េ ទីនុយ ម៉ាស្អាត ចុះទិញ ចេកស្ងោដំឡូង ត្រាវ ពីស្ត្រីម្នាក់ ដែលជិះកង់លក់ តាមចិញ្ចើមផ្លូវ ដើម្បីយកទៅចែក ឯកឧត្ដមឧកញ៉ា ជាច្រើនរូបផ្សេងទៀត ដែលកំពុងតែបម្រើ ការងារនៅ ព្រឹទ្ធសភា ជាតិ។បន្ទាប់ពីបានច្រកថង់រួច ឧកញ៉ា ម៉ុង ឫទ្ធី បានដឹកទៅព្រឹទ្ធសភា ជាតិ ទីដែលឯកឧត្ដមបំពេញការងារ ព្រមទាំងរាប់ដាក់ចានយ៉ាងស្អាត។ ក្នុងនោះដែរ ឯកឧត្ដមៗ…

ជន​ក្រីក្រ​អត់​មាន​ផ្ទះ​នៅ​មាន​សង្ឃឹម​ហើយ​ឧកញ៉ា ម៉ុង ឬទ្ធី ទទួល​​អំណោយ USD300.000.00 ពី​ក្រុមហ៊ុន​អាតូមី​មក​សង់​ផ្ទះ​ជូន

លំនៅឋាន ដែល​គ្រោង​សាង​សង់​នៅ មាន​ទំហំ​​10m x 12mចំនួន១៨ខ្នង​ ដោយ​ក្នុង​មួយ​ខ្នង​​ស្នាក់​នៅ​បាន​ចំនួន​២គ្រួសារ​សរុប​៣៦គ្រួសារ ក្នុង​នោះ​មាន​សាលា​មត្តេយ្យ​ពីរ​កន្លែង​ផង​ដែ​រ...

ឧកញ៉ា បណ្ឌិត ម៉ុង ឬទ្ធី សូមទោស​មហាជន​នៅ​​ពាក្យ​សំដី​ដែល​លោក​​បាន​និយាយ​ដោយ​អចេតនា

កាល​ប៉ុន្មាន​ថ្ងៃ​មុន​លោក​ ឧកញ៉ា បណ្ឌិត ម៉ុង ឫទ្ធី បាន​បង្ហោះ​វីដេ​អូ​មួយ​ ធ្វើ​ឲ្យ​មហាជន​​គ្រប់​គ្នា​មាន​ការ​ចាប់អារម្មណ៍​នឹង​​អស់សំណើច​ជា​ខ្លាំង មុន​ពេល​លោក​ចូល​បន្ទប់​វះកាត់​នៅ​មន្ទីរពេទ្យ​មួយ​ក្នុង​រាជធានី​ភ្នំពេញ។ វីដេអូ​មួយ​នេះ មហាជន​បាន​​share ចែក​គ្នា​មើល ជា​​ច្រើន ហើយ​ម្នាក់ៗ​​ទប់​សំណើច​មិន​បាន​ឡើយ ប្រសិន​បាន​បាន​ទស្សនា​វីដេអូ​នោះ។ ម្សិល​មិញ​នេះ លោក​ឧកញ៉ា បណ្ឌិត បាន​សរសេរ​សុំទោស​ជា​សាធារណៈ​​នៅ​លើ​ផេក​ផ្លូវ​ការ​របស់​លោក ដែល​​មាន​ខ្លឹម​សារ​ទាំង​ស្រុក​ដូច​នេះ​ថា(ខ្ញុំ​សូម​អភ័យទោស​ដល់​ប្រិយមិត្ត​យើង​ទាំងអស់ ចំពោះ​ពាក្យ​សំដី​មិន​ សមរម្យ​ដែល​ខ្ញុំ​បាន​និយាយ​ផ្តែផ្តាំ​ ទៅកាន់​ក្រុម​គ្រួសារ​ប្រពន្ធកូន​​មុនពេល​ចូល​បន្ទប់​វះកាត់​ ​ដោយ​គឹត​ថា​ភាគរយ​នៃ​ការ​រស់នៅ​បន្ត​ទៀត​មាន​មិន​ច្រើន​ និង​ដើម្បី​កុំ​អោយ​ប្រពន្ធ​កូន​មានការ​តក់ស្លុត​ផង​ ក៏​បាន​និយាយ​ខុស​ដោយ​អចេតនា​មិនបាន​គិត​ទុកជាមុន​ បើរនាប​បាក់​អាច​យក​រនាប​មក​ជួសវិញបាន​ តែបេី​សំដី​ហួស​មានតែ​សុំទោស​ដល់​ប្រិយមិត្ត​យើង​ទាំងអស់គ្នា​តែប៉ុណ្ណោះ​​ ខ្ញុំ​និយាយ​នេះ​ជា​អ្នក​ជំងឺ​ដែលមាន​ការ​ភិតភ័យ​និង​ជាលក្ខណៈ​​បុគ្គល​ផ្ទាល់​ខ្លួន​​ទេ​ ក្នុង​នោះ​ផងដែ​ក៏សូ​ម​អរគុណ​ដល់​ប្រិយមិត្ត​យើង​ទាំង​អស់​គ្នា​ដែល​បាន​ជូនពរ​ដល់រូបខ្ញុំ​ ពេលនេះ​ខ្ញុំ​បាន​ធូរស្បើយ​ពី​ជម្ងឺ​វិញ​បន្តិច​វិញ​ហើយ​…