• Wed. Mar 16th, 2022

Month: October 2020

  • Home
  • ខេត្តសៀមរាប នៅតែជាគោលដៅពេញនិយមដោយបានទាក់ទាញភ្ញៀវទេសចរ

ខេត្តសៀមរាប នៅតែជាគោលដៅពេញនិយមដោយបានទាក់ទាញភ្ញៀវទេសចរ

ក្នុងឱកាសថ្ងៃឈប់សម្រាក ព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិរបស់ព្រះមហាក្សត្រ និងថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទុក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក មានភ្ញៀវទេសចរជាង២០ម៉ឺននាក់ ដើរលេងកម្សាន្ដនៅទូទាំងប្រទេស។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ពោលពាក្យយ៉ាងខ្លីថា…….

នៅព្រឹកថ្ងៃសៅរ៏ ទី៣១ ខែតុលា ឆ្នាំ២០២០នេះ ជាពេលវេលាដែលប្រជាជនកម្ពុជាសំរាកពីការងារ រកសុី ដើម្បីចូលរួមអបអរសាទរពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ ជាព្រះរាជពិធីបុណ្យជាតិដ៏ធំរបស់ខ្មែរ។

ឯកឧត្តម វេង សាខុន៖ ប្រទេសដែលបានបញ្ជាទិញអង្ករពីកម្ពុជា ក្នុងរយៈពេល១០ខែនេះ មានចំនួន៦០ប្រទេស

នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ឲ្យដឹងថា រយៈពេល១០ខែ ក្នុងឆ្នាំ២០២០នេះ កម្ពុជាបាននាំអង្ករចេញទៅក្រៅប្រទេស បានជាង៥៣ម៉ឺនតោន។

ជំទាវឧកញ៉ា ម៉ៅ ម៉ាល័យ កែគឹមយ៉ាន រៀបចំពិធីបួងសួងសុំសេចក្តីសុខនៅប្រាសាទបន្ទាយឆ្មារ

ព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ លោកជំទាវឧកញ៉ា ហេមចិត្តាមហាឧបាសិកា ម៉ៅ ម៉ាល័យ កែគឹមយ៉ាន និងបុត្រា បុត្រី ចៅប្រុសស្រី បានអញ្ជើញទៅរៀបចំពិធីបួងសួងសុំសេចក្តីសុខសប្បាយ នៅប្រាសាទបន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យ។ មានបារមីលោកយាយទេព ព្រះលោកេស្វរៈព្រះហស្ថ៣២ ព្រះអង្គធំ ជូនដល់បងប្អូនប្រជាពលរដ្ឋឲ្យមានសុខភាពល្អ កម្លាំងមាំមួន ព្រមទាំងរួចផុតពីជំងឺដង្កាត់ទាំងឡាយ និងប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់នៅក្នុងខេត្តបន្ទាយមានជ័យទាំងមូល។ ទំព័រហ្វេសបុកមានឈ្មោះ Mong Sokha បានរៀបរាបថា សូមទេវតាឆ្នាំថ្មីអារុកអារក្សអ្នកតាដែលមានឫទ្ធីបារមីបារមីនៃប្រាង្គប្រាសាទបុរាណក្នុងទឹកដីខេត្តបន្ទាយមានជ័យទាំងមូលសូមជួយគ្រងថែរក្សាការពារបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់នៅក្នុងទឹកដីខេត្តបន្ទាយមានជ័យក៏ដូចជាប្រជាពលរដ្ឋដែលរងគ្រោះនៅតាមបណ្តារាជធានី-ខេត្តទូទាំងព្រះរាជាណាចក្រកម្ពុជាសូមបានជួបតែនឹងសេចក្តីសុខសេចក្តីសប្បាយចៀសឆ្ងាយពីគ្រោះថ្នាក់នានានិងប្រកបមុខរបរទទួលទានបានចម្រុងចម្រើនជានិច្ចនិរន្តរ៍តរៀងទៅ៕

សប្បាយមើល សប្បាយដើរ អុំទូកនៅដីមាស 7NG សួនកម្សាន្តស្កាយលែនវិហារសួគ៍

កម្មវិធីសប្បាយៗ កប់ៗជាច្រើនបែបវប្បធម៌ ប្រពៃណី ការប្រណាំងទូក ចំរុះ ផ្សារទឹក អ៊ុំទូកលេង ជិះទូកឫស្សី ជិះទារ ជិះម៉ូតូទឹក រួមកម្មវិធី ស្លៀកសម្លៀកបំពាក់ បុរាណ អកអំបុក បណ្តែតប្រទីប បង្ហោះគោម តន្រ្តីសម័យ ការតាំងបង្ហាញ ផលិតផល ភូមិមួយ ផលិតផលមួយ ការសម្រាកបោះតង់ និងទស្សនា ភូមិដាយណូសឺ សួនសត្វ សួនផ្កា សួនបេះដូង អាងហែលទឹក ពពុះសាប៊ូ កញ្ចុះអង្គុយលេង…

អ្នករកស៊ីមានទង្វើទាំងនេះ កុំសង្ឃឹមមានភ្ញៀវចូលហាង

ការរកស៊ីចាំបាច់មានអតិថិជនជាទៀងទាត់ ដើម្បីឲ្យអាជីវកម្មដំណើរការកាន់តែល្អ។ ប៉ុន្តែមានអាជីវករមួយចំនួន ពុំចេះតិចនិកក្នុងការទាក់ទាញភ្ញៀវ ឬថែរក្សាពួកគេឲ្យប្រើសេវាកម្ម ឬទិញផលិតផលរបស់ហាងឡើយ។ ខាងក្រោមនេះជាទង្វើខ្លះៗដែលធ្វើឲ្យភ្ញៀវលែងចូលហាងអ្នកទៀត៖ ១. បុគ្គលិកទទួលបានការបណ្ដុះបណ្ដាលតិចតួច មិនថាអ្នកជាអ្នកលក់ទំនិញ ឬបម្រើសេវាកម្មទេ បុគ្គលិកគួរតែមានចំណេះដឹងពាក់ព័ន្ធនឹងទំនិញឬសេវាកម្មរបស់ហាងខ្លួនឯង។ ចៀសវាងភ្ញៀវសួរពីផលិតផល តែបុគ្គលិកបែរជាមិនដឹងអីទៅវិញ។ វាជារឿងដែលគួរឲ្យអាម៉ាស់ និងធ្វើឲ្យអតិថិជនគ្មានអារម្មណ៍ទិញផលិតផល ឬចង់ប្រើសេវាកម្មអ្នកទៀតទេ។ ២ . ការដាក់ម៉ោងធ្វើការ ហាងរបស់អ្នកចាប់បើកម៉ោង៧ព្រឹក ប៉ុន្តែពេលភ្ញៀវទៅដល់ហាង ម្ចាស់ហាងឬបុគ្គលិកទើបតែទៅដល់ដែរ។ អ្នកគួរតែត្រៀមខ្លួនរួចរាល់សម្រាប់ភ្ញៀវ មិនមែនទៅដល់ហាងដំណាលភ្ញៀវបែបនេះទេ។ ជួនកាលអ្នកអាចសម្អាងថា បើកអាជីវកម្មខ្លួនឯង អ្នកចង់ឈប់សម្រាកពេលណាក៏បាន ដោយឧស្សាហ៍បិទទ្វារហាងជាដើម រឿងនេះក៏ធ្វើឲ្យភ្ញៀវមករកមិនឃើញ…

ជួយទៀតហើយម្តងនេះ ២ម៉ឺនដុល្លា និងអង្ករ២០តោន ឧកញ៉ា ឡេង ណាវ៉ាត្រា

ផលិតកម្មGalaxy Navatra និងតារាចម្រៀងក្នុងផលិតកម្មឧបត្ថម្ភថវិកា២ម៉ឺនដុល្លា និងអង្ករ២០តោន ដើម្បីរួមចំណែកជួយដល់កងទ័ពជើងគោកក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់។ លោក ឧកញ៉ា ឡេង ភត្រា (ឡេង ណាវ៉ាត្រា) អគ្គនាយកផលិតកម្មGalaxy Navatra និងតារាចម្រៀង គឺលោកព្រាប សុវត្ថិ លោក  ខេម កញ្ញា តន់ ចន្ទសីម៉ា និងក្រុមការងារ នៅព្រឹកថ្ងៃសទី៣០តុលាឆ្នាំ២០២០ បានចូលរួមឧបត្ថម្ភថវិកាចំនួន២ម៉ឺនដុល្លាសហរដ្ឋអាមេរិច និងអង្ករចំនួន២០តោន ជូនលោកហ៊ុន ម៉ាណែត ដែលជាប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យយុវជនស្មគ្រ័ចិត្តសម្ដេចតេជោ និងជាមេបញ្ជាការកងទ័ពជើងគោគ នៃកងយោធពលខេរមភូមិន្ទ…

បុណ្យអុំទូកសម្រាកចឹង ទៅមើលប្រណាំងទូកទិដ្ឋភាពស្អាតៗ ចំងាយ១៥ គីឡូម៉ែត្រពីភ្នំពេញ

បុណ្យអ៊ុំទូកឆ្នាំនេះ នៅទន្លេចតុម្មុខ មុខព្រះបរមរាជវាំង អត់មានប្រារព្ធពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលជាបុណ្យជាតិដ៏ធំរបស់ប្រជាជនខ្មែរទេ ដោយសារវិរុសកូរ៉ូណា កូវីដ១៩ និងបញ្ហាប្រឈមជំនន់ទឹកភ្លៀងដែលបណ្តែលអោយខេត្តជាច្រើននៅកម្ពុជារងប៉ះពាល់។ ទិដ្ឋភាពស្រស់ស្អាត បរិយាកាសរីករាយ ស្រូបខ្យល់ឧកាសបរិសុទ្ធមានពិធីបុណ្យអ៊ុំទូកខ្នាតអន្តរជាតិ និងផ្សារទឹកដំបូងគេនៅសួនកម្សាន្តស្កាយលែន ភូមិវិហារសួគ៌ជើង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាលខេត្តកណ្តាលចាប់ពីថ្ងៃទី២៩, ៣០, ៣១តុលាដល់១វិច្ឆិការ។ កម្មវិធីសប្បាយៗកប់ៗជាច្រើន បែបវប្បធម៌ប្រពៃណី ការប្រណាំងទូកចំរុះ ផ្សារទឹក អ៊ុំទូកលេង ជិះទូកឫស្សី ជិះទារ ជិះម៉ូតូទឹករួមកម្មវិធីស្លៀកសម្លៀកបំពាក់បុរាណ អកអំបុកបណ្តែតប្រទីបបង្ហោះគោម តន្រ្តីសម័យ ការតាំងបង្ហាញផលិតផលភូមិមួយផលិតផលមួយ ការសម្រាកបោះតង់…

ប្រយោជន៍នៃការ ទទួលទានអាហារថ្ងៃត្រង់ជាមួយមិត្តរួមការងារ

ច្បាស់ណាស់ថា អត្ថប្រយោជន៍នៃអាហាររួមគ្នា នៅការិយាល័យ គឺលើសពីអ្វីដែល អ្នកដឹង។ ខណៈពេលដែលទង្វើនេះ អាចជាការបង្កើន អារម្មណ៍ចង់ញ៉ាំ(ឆ្ងាញ់បាយ) សូម្បីតែហេតុផលល្អ ៗ ផ្សេងទៀត ក៏ត្រូវបានគេរកឃើញ។ យោងតាម Daily Army ថ្ងៃត្រង់ជាពេល ត្រូវសម្រាកហើយ ជនជាតិជប៉ុនមានទ្រឹស្តីថា ប្រសិនបើចង់បានរបៀប“ ឃុំកម្មករ” ទាំងសប្បាយចិត្ត គ្រប់គ្នានោះគឺ មានកន្លែងហូបបាយល្អមួយ មាន កាហ្វេញាំ និងមាន អាហារ រួមគ្នា រឹតតែមិនឱ្យពួកគេចង់ចេញទៅណា។ ការញាំនៅនឹងកន្លែងធ្វើការ…

ឯកឧត្តម ដួង ដារ៉ា នាំយកអំណោយសម្តេចទាំងទ្វេទៅជូនប្រជាពលរដ្ឋ ១ពាន់គ្រួសារ នៅខេត្តបាត់ដំបង

គ្រោះមហន្តរាយធម្មជាតិ នៃជំនន់ទឹកភ្លៀង បានបង្កបញ្ហាប្រឈម នឹងរងផលប៉ះពាល់មួយចំនួនដល់ប្រជាពលរដ្ឋស្ទើទូទាំងប្រទេស។ ដោយបញ្ហាកូវីដ ១៩ និងការប្រឈមជំនន់ទឹកភ្លៀង​ រាជរដ្ឋាភិបាលបានសម្រេចប្រកាសផ្អាកប្រារព្ឋពិធីបុណ្យអុំទូកជាប្រពៃណីរបស់ខ្មែរផងដែរ​។ ដេីម្បីធានាបាននូវសុវត្ថិភាពអាយុជីវិតប្រជាពលរដ្ឋជាធំក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី។ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ដួង ដារ៉ា ជំនួយការ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាអនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី បាននាំយកអំណោយរបស់សម្តេចទាំងទ្វេចែកជូនប្រជាពលរដ្ឋចំនួន ១ពាន់គ្រួសារ នៅស្រុកសំឡូត ខេត្តបាត់ដំបង។ លើហ្វេសបុកលោក ដួង ដារ៉ា បានបង្ហាញថា៖ ថ្ងៃនេះ​…