• Thu. Mar 17th, 2022

Month: December 2019

  • Home
  • យុទ្ធនាការ​ចែក​សៀវភៅ​១ម៉ឺន​ក្បាល​របស់​ឧកញ៉ា​បណ្ឌិត ភិរម្យ វិចិត្រ​ដា​រ៉ា បង្កប់​អត្ថន័យ​បង្ហាញ​​​ឲ្យ​សិស្ស​ចេះ​ដើរ​ផ្លូវ​ជោគជ័យ​តាំង​​ពី​ថ្នាក់​បឋម

យុទ្ធនាការ​ចែក​សៀវភៅ​១ម៉ឺន​ក្បាល​របស់​ឧកញ៉ា​បណ្ឌិត ភិរម្យ វិចិត្រ​ដា​រ៉ា បង្កប់​អត្ថន័យ​បង្ហាញ​​​ឲ្យ​សិស្ស​ចេះ​ដើរ​ផ្លូវ​ជោគជ័យ​តាំង​​ពី​ថ្នាក់​បឋម

ជា​សៀវភៅ​សរសេរ​ធម្មតា​ប៉ុន្តែ​នៅ​លើ​​ក្រប​សៀវភៅ បាន​សរសេរ​បង្ហាញ​ពី​គោល​ដៅ​របស់​មនុស្ស​ម្នាក់ៗ​​ដែល​ចង់​បាន​នា​ថ្ងៃ​អនាគត ថា​តើ​ចង់​ធ្វើ​អ្វី? អ្នក​ជំនួញ? រាជការ? គ្រូពេទ្យ? វិស្វករ? គ្រូ​បង្វឹក?ឬ គណនេយ្យករ ជា​ដើម រួម​នឹង​ពាក្យ​ដាស់តឿន​មួយ​ចំនួន ដល់​មនុស្ស​ទូទៅ សុទ្ធតែ​ត្រូវ​បាន​​បោះពុម្ព​លើ​ក្រប សៀវភៅ​ចំនួន​១ម៉ឺន​​ក្បាល របស់​​ឧកញ៉ា​បណ្ឌិត ភិរម្យ វិចិត្រ​ដា​រ៉ា សម្រាប់​ចែក​ជូន​ដល់​សិស្ស​តាម​នៅ​សាលា​ក្រីក្រ តាម​​ទី​ជនបទ​នា​ក្នុង​ប្រទេស​កម្ពុជា។..

ក្រុម​អ្នក​ជំនួញ​វ័យ​ក្មេង​១​ក្រុម នាំ​អំណោយ​ទៅ​ចែក​ជូន​សាលា​មួយ​កន្លែង​ក្នុង​ខេត្ត តាកែវ

​ក្រុម​អ្នក​ជំនួញ​វ័យ​ក្មេង​​១​ក្រុម​​មាន​គ្នា​ប្រមាណ​ជាង​១០​នាក់ បាន​នាំ​យក​អំណោយ​ជា​សម្ភារៈ​សិក្សា អាហារ​ក៏​ដូច​ជា ថវិកា​មួយ​ចំនួន យក​ទៅ​ចែក​​ជូន ដល់​​សិស្សានុសិស្ស​ ក៏​ដូច​ជា​លោក​គ្រូ នៅ​សាលា​បឋម​សិក្សា​ ភ្នំ ខ្លែង ក្នុង​ទឹក​ដី​ខេត្ត​តាកែវ។..

មិន​ត្រឹមតែ​​បើក​ផ្សារ​ទំនើប​​លក់​បន្លែ​ផ្លែ​ឈើ​ខ្មែរ​ទេ ឧកញ៉ា ឡេង ណាវ៉ាត្រា កំពុង​សម្រុក​ធ្វើ​រោង​ចក្រ​ផលិត​ជី​ធម្មជាតិ​លក់​ជូន​កសិករ​ក្នុង​តម្លៃ​ធូរ​ថ្លៃ​បាន​៩៥%​ហើយ

បន្ទាប់​ពី លោក ឧកញ៉ា ឡេង ណាវ៉ាត្រា ​បានបង្ហាញគម្រោងបើកផ្សារ​ទំនើប​កសិផល​កសិកម្ម​ទិញតែពីកសិករខ្មែរ មានទីតាំងកណ្ដាលនៅ Olympia ហើយត្រៀមពង្រីក 250 សាខា ក្នុងទី​ក្រុងភ្នំពេញ ព្រម​ទាំង​ជ្រើសរើសបុគ្គលិកផ្នែកសេវាកម្ម 400 នាក់ ពេល​សម្ភាសន៍ជាប់ទទួលបានម៉ូតូ Honda Dream 2020 ម្នាក់មួយគ្រឿង ធ្វើ​ឲ្យ​មហាជន​គាំទ្រ គំនិត​អាជីវកម្ម​ទៅ​លើ ឧកញ៉ា​វ័យ​ក្មេង​រូប​នេះ​ជា​ខ្លាំង។ បន្ថែម​លើ​នេះ​លោក​ឧកញ៉ា បាន​ឲ្យ​ដឹង​ថា លោក​កំពុង​តែ​សម្រុក​ធ្វើ​រោងចក្រ​ផលិត​ជីធម្មជាតិ​១​កន្លែង​ទៀត ដើម្បី​សម្រួល​ដល់​កសិករ​ខ្មែរ លើ​ការ​ដាំដុះ កុំ​ឲ្យ​ពលរដ្ឋ​ពិបាក​ទិញ​ជី ពី​ក្រៅ​ប្រទេស។...

គំរូ​ល្អ! ឯកឧត្ដម កុយ ស៊ីឌឿន បណ្ដុះ​កូន​ឲ្យ​ចេះ​ចែក​ទាន​ក្នុង​ថ្ងៃ​ខួប​កំណើត

មានការចាប់អារម្មណ៍ តែម្តងដោយសារតែក្នុងពិធីខួបកំណើត កូនស្រី ឯកឧត្ដម កុយ ស៊ីឌឿន និង​ភរិយា បានរំលេចរូបភាពមនុស្សធម៌ ចែកអំណោយដល់កុមារក្នុងភូមិកំណើត។ អ្នកស្គាល់លោក​ផ្ទាល់​មានការ​ស្ងើចសរសើរ ព្រោះជាញឹកញយ លោកនិងភរិយា រមែងគិត​គូជាធំរឿងចែក​ការ​ស្រឡាញ់​ សូម្បី​តែថ្ងៃពិសេសរបស់កូនស្រីក៏មើលមិនរំលងការជូនអំណោយដើម្បីអោយចិត្តអំណរ។..

ជួយ​សង្គម​ច្រើន! ឯកឧត្ដម​ជា ចំរើន នឹង​ភរិយា ទទួល​ងារ​ជា​ឧកញ៉ា​ទាំង​​ពីរ​នាក់​ប្ដី​ប្រពន្ធ

ឯកឧត្ដម​ ជា ចំរើន និង ភរិយា​លោក​គឺ លោក​ជំទាវ ចាប ច័ន្ទមានីកា ត្រូវ​បាន​ព្រះមហាក្សត្រ​នៃ​ព្រះរាជអាណាចក្រ​កម្ពុជា ព្រះរាជ​ប្រទាន រម្យ​ងារ​ជា​ឧកញ៉ា​ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ​តែ​ម្ដង គ្រាន់តែ​ការ​តែងតាំង​នោះ​ខុស​ខែ​ឆ្នាំ​គ្នា​ប៉ុណ្ណោះ ។ ការ​ទទួល​រម្យ​ងារ​នេះ ក៏​ព្រោះ​តែ​លោក​ទាំង​ពីរ​បាន​ចូល​រួម​ចំណែក​ជួយ​សល់​សង្គម​ជា​ច្រើន​កន្លង​មក​។ នេះ​បើ​តាម​ការ​បង្ហាញ​ឲ្យ​ដឹង​តាម​រយៈ​ផេក​ផ្លូវ​ការ របស់​ឯកឧត្ដម​ ជា ចំរើន ។ តាម​រយៈ​ផេក​ផ្លូវ​ការ Chea Chamroeun, PhD បាន​សរសេរ​រៀប​រៀបរាប់​អម​នឹង​ព្រះរាជក្រឹត្យ​ព្រម​ទាំង​រូប​ភាព​​ស្វាមី​ភរិយា​លោក​ទាំង​ពីរ​ដូច្នេះ​” រំលឹកអនុស្សាវរីយ!!!ខ្ញុំបាទ ជា ចំរើន​ និង ភរិយា​ជំទាវ​ឧ​កញ៉ា…

មិន​មែន​មាន​តែ​ខេម ទេ សិរីមន្ត​ក៏​ប្រកាស​ជួយ ផ្សព្វផ្សាយ ផ្សារទំនើបកសិផលធម្មជាតិ ជូន​ឧកញ៉ា​ ណាវ៉ាត្រា ដោយឥតគិតថ្លៃផង​ដែរ

ខ្ញុំបាទខេមរៈ សិរីមន្ត សូមប្រកាសថា និងចូលរួមផ្សព្វផ្សាយ ផ្សារទំនើប កសិផលធម្មជាតិ ឡេង ណាវាត់ត្រា ដោយឥតគិតថ្លៃ ដើម្បីជួយជំរុញនិងលើកទឹកចិត្ត ដល់កសិករ នឹងបង្កើតទីផ្សារពិតប្រាកដសម្រាប់ ពុកម៉ែបងប្អូនកសិករ។ ជាពិសេសសូមអំពាវនាវ ដល់បងប្អូនសិល្បករសិល្បការិនីទាំងអស់ មេត្តាចូលរួមផ្សព្វផ្សាយ និងលើកទឹកចិត្ត ដើម្បីឱ្យ ពុកម៉ែបងប្អូន ទទួលបាន នូវអាហារដែលគ្មានជាតិគីមី ដែល គិតទៅលើសុខភាពជាចំបង៕ ....

នាយ ស្មាញ​​ត្រូវ​រថយន្ត​កិន​ស្លាប់​មុន​នេះ បន្ទាប់​​បញ្ចប់​ការ​ថត​រឿង​មួយ​…

តារា​កំប្លែង​​ជើង​ចាស់​​​នាយ​ ស្មាញ ​ត្រូវ​បាន​​រថយន្ត​ធន់​ធំ​​ដឹក​ដី​ កិន​ស្លាប់​នៅ​ត្រង់​ចំណុច​ផ្លូវ​​៦០​ម៉ែត្រ ​ចំណុច​​ស្តុប​​រថយន្ត​ម៉ាក​សឺដេស​ កែង​ផ្លូវ​ ៣០​ម៉ែត្រ​ កាល​ពី​វេលា​ម៉ោង​ ៥ ល្ងាច​ថ្ងៃ​​ទី ២៨ ខែ​ធ្នូ ឆ្នាំ​២០១៩ ​នេះ​​ ខណៈ​ភរិយា​របស់​លោក​បាន​រង​របួស​ធ្ងន់​យក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​។..

ជួយ​សែរ​លើក​ទឹក​ចិត្ត​​ពួក​គាត់​ផង !ខេម ប្រកាស​ផ្សព្វផ្សាយ ផ្សារទំនើបកសិផលធម្មជាតិ ជូន​ឧកញ៉ា​ ណាវ៉ាត្រា ដោយឥតគិតថ្លៃ

រ តារាចម្រៀង​លោក ខេម បានគាំទ្រ​នៅ​​គំរោង​ជួយ​ដល់​កសិករ​ខ្មែរ​នេះ​ជា​យ៉ាងខ្លាំង ដោយ​លោក​បាន​ប្រកាស​សូម ចូលរួមផ្សព្វផ្សាយ ផ្សារទំនើបកសិផលធម្មជាតិ ជូន​ឧកញ៉ា​ ណាវ៉ាត្រា ដោយឥតគិតថ្លៃ ដើម្បី​ឲ្យ​ទីផ្សារ​​កសិផល​ខ្មែរ​មាន​ទីផ្សារ​ពិត​ប្រាកដ។..

ដំណឹងល្អ! ឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាស​បើក​ផ្សារ​ទំនើប ២៥០ សាខា​ជួយ​ទិញ​កសិផល​ធម្មជាតិ​របស់​កសិករ​ខ្មែរ

បន្ទាប់​ពី​ឃើញ​ទុក្ខ​លំបាក​របស់​ប្រជា​កសិករ​ខ្មែរ លើ​បញ្ហា​ពិបាក​រក​ទីផ្សារ​លក់​កសិផល ឬ​តម្លៃ​ថោក​ពេក ឥឡូវ​ឧកញ៉ា ឡេង ណាវ៉ាត្រា បាន​បង្ហើប​គម្រោង​ធំ​មួយ ដោយ​គ្រោង​នឹង​បើក​ផ្សារ​ទំនើប​កសិផល​ធម្មជាតិ​ដំបូង​គេ​នៅ​កម្ពុជា ដោយ​ធានា​ទិញ​បន្លែ​គុណភាព​ល្អ​របស់​កសិករ​ទាំង​អស់។....

ពិត​ជា​​ជ្រះ​ថ្លា​មែន! ព្រះព្រហ្មវិជ្ជា នី សុវណ្ណមុនីរ៉េត នាំបច្ច័យ​៥០០០​ដុល្លារ​ ​​ជួយ​មន្ទីរពេទ្យ​គន្ធបុប្ផា ក្នុង​ថ្ងៃ​​ចំរើន​ព្រះជន្ម​របស់​ព្រះ​អង្គ

ដូច​​​ធ្លាប់​បាន​ប្រកាស​នា​ពេល​កន្លង​មក ព្រះព្រហ្មវិជ្ជា នី សុវណ្ណមុនីរ៉េត សមាជិក​កុដិ​២៤ វត្ត នាគវ័ន​​ធ្លាប់​មាន​សង្ឃ​ដីកា​ថា នឹង​នាំ​​បច្ច័យ​ចំនួន​២០លានរៀល ដើម្បី​ជួយ​ដល់​​មន្ទីរពេទ្យ​គន្ធបុប្ផា នា​ព្រឹក​ថ្ងៃ​ទី២៨ ខែ ធ្នូ ឆ្នាំ ២០១៩​នេះ ព្រះ​អង្គ​បាន​នាំ​យក​បច្ច័យ​​ ទាំង​នោះ​​ទៅ​ជួយ​ហើយ។..