• Sun. Mar 27th, 2022

ឧកញ៉ាកោះក្របី

  • Home
  • ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី៖ ៥ចំណុចឆ្ពោះទៅរកភាពជោគជ័យ

ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី៖ ៥ចំណុចឆ្ពោះទៅរកភាពជោគជ័យ

ថ្ងៃនេះឧកញ៉ាញូស៍ សូមនាំលោកអ្នកមកទទួលក្រេបយកនូវគន្លឹះ ៥ ចំណុចដើម្បីឆ្ពោះទៅរកភាពជោគជ័យ ពីលោកឧកញ៉ា វេជ្ជបណ្ឌិតគួច ម៉េងលី ជាស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនMJQE ដែលលោកឧកញ៉ាវេជ្ជបណ្ឌិតតែងតែចែករំលែកនៅគន្លឹះខ្លះល្អៗទាក់ទងបញ្ហាសុខភាព អាជីវកម្ម ជ្រើសរើស ជំនាញ និងការលើកទឹកចិត្តដល់មនុស្សទូទៅក្នុងប្រទេសកម្ពុជា។  ហើយពេលនេះដែរលោកឧកញ៉ាវេជ្ជវណ្ឌិត មាន ៥ វិធី ដើម្បីទទួលបាននូវភាពជោគជ័យ ដូចខាងក្រោម៖ ១.រៀប​ចំ​ផែន​ការ ២.អនុវត្តផែនការ ៣.តាមដានការអនុវត្តផែនការ ៤.កែតម្រូវចំណុចខ្វះខាត ៥.​អនុវត្តឡើងវិញ មាន ៥ ចំណុចខាងលើពិតជានាំលោកអ្នកឆ្ពោះរកភាពជោគជ័យជាក់ជាមិនខាន។

លោកឧកញ៉ា ទ្រី ភាព និងលោកជំទាវ ដង្ហែកឋិនទានទៅកាន់វត្តវាំងចាស់

ថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២០ លោកឧកញ៉ា បណ្ឌិត ទ្រី ភាព ទីប្រឹក្សាផ្ទាល់ សម្តេចតេជោ ហ៊ុន សែន និងជាអគ្គនាយកក្រុមហ៊ុនទ្រី ភាព គ្រុប និងលោកជំទាវ ព្រមទាំងសហការី មានសទ្ធាជ្រះថ្លា បានដង្ហែអង្គកឋិនទានសាមគ្គី ដើម្បីវេរប្រគេនព្រះសង្ឃ ក្នុងព័ទ្ធសីមាវត្តហរិរក្សរាជិនី ហៅវត្តវាំងចាស់ ស្ថិតក្នុងឃុំវាំងចាស់ ក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ សូមបញ្ជាក់ដែរថា៖ អង្គកឋិនទានទទួលបានបច្ច័យចំនួន ៥៦០០០​ (ប្រាំម៉ឺនប្រាំមួយពាន់ដុល្លារ)​។

មកដឹងទ្រព្យសម្បត្តិអតីត CEO Alibaba Jack Ma

អតីតគ្រូបង្រៀនភាសាអង់គ្លេស លោក Jack Ma បានបង្កើតក្រុមហ៊ុន Alibaba Group ដែលជាក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិចធំបំផុតមួយនៅវិញពិភពលោក។នៅខែ កញ្ញា ឆ្នាំ ២០១៩ លោក Jack Ma បានលាឈប់ពីតំណែងជាប្រធាននាយក...

ឧកញ៉ា ហ៊ួត ជា ៖ បើខ្វះដើម​ទុន​រកសុី​​មកសហការជាមួយខ្ញុំ

លោកឧកញ៉ា ហ៊ួត ជា បានប្រកាសដល់បងប្អូនដែលស្រឡាញ់ និងមានជំនាញអាជីវកម្ម បច្ចេកទេសក្នុងការផលិតមានគុណ ហើយខ្វះដើមទុនក្នុងការចេញរកសុី មកសហការជាមួយលោកឧកញ៉ាៗនឹងឲ្យក្រុមការងាររបស់លោកឧកញ៉ាទាញចូលគ្រុបតែម្តង។..

ឧកញ៉ា ស្រី ចាន់ថន ចែកអំណោយជូនប្រជាពលរដ្ឋចំនួន២០០គ្រួសារ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀងនៅខេត្តពោធិ៍សាត់

នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ លោក ឧកញ៉ា ស្រី ចាន់ថន ចុះចែកអំណោយជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន២០០គ្រួសារ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងនៅខេត្តពោធិ៍សាត់..

អ្នកនាង ធី សុវណ្ណថា ទទួលអំណោយពីមូលនិធិ ឧកញ៉ា ហ៊ួត ជា ដើម្បីចែកជនរងគ្រោះដោយជំនន់ទឹកភ្លៀង

អ្នកនាង ធី សុវណ្ណថា ដែលជាអ្ននយោបាយស្រ្តីវ័យក្មេង និងជាអ្នកចូលរួមការងារសង្គមសកម្មនាពេលកន្លងមក នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ នេះអ្នកនាងបានទទួលអំណោយពីមូលនិធិ ឧកញ៉ា ហ៊ួត ជា មាន អង្ករ ៣តោន មីត្រីខ ទឹកត្រី ដើម្បីចូលរួមជួយ ប្រជាជនរងគ្រោះជំនន់ទឹកភ្លៀងនៅប្រទេសកម្ពុជា។ បើតាមគណនីហ្វេសបុកអ្នកនាង ធី សុវណ្ណថា បានបង្ហោះសារថា “សូមអរគុណ “អង្ករ ៣តោន, មីត្រីខ ទឹកត្រី…” ពីមូលនិធិ ឧកញ៉ា…

មកដឹងទ្រព្យសម្បត្តិប្រធានាធិបតីមហាសេដ្ឋី ត្រាំ

លោក ដូណាល់ ត្រាំ បានក្លាយជាប្រធានាធិបតីមហាសេដ្ឋីដំបូងបង្អស់ របស់សហរដ្ឋអាមេរិក នៅខែ មករា ឆ្នាំ២០១៧ ។ ចំនុចសំខាន់នៃទ្រព្យសម្បត្តិរបស់គាត់ គឺអាគារមួយដែលមានអាគាររាប់សិបនៅក្នុង និងនៅជុំវិញកណ្តាលទីក្រុង Manhattan នៃក្នុងទីក្រុងញូវយ៉ក។ លោក Trump ក៏ជាម្ចាស់ទីលានវាយកូនហ្គោល និងកន្លែងផលិតស្រាផងដែរ ហើយលោកបានផ្តល់សិទ្ធិឱ្យឈ្មោះរបស់គាត់ដល់ក្រុមហ៊ុននានានៅជុំវិញពិភពលោក។ គាត់ចាប់ផ្តើមធ្វើការឱ្យឪពុករបស់គាត់ឈ្មោះ Fred ដែលបានអភិវឌ្ឍលំនៅដ្ឋានតម្លៃទាបនៅ Brooklyn និង Queens។ តាមការចុះផ្សាយរបស់ទស្សនាវដ្តី Forbes នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០…

ឧកញ៉ា គួច ម៉េងលី បរិច្ចាគ ១០០លានរៀល ជូនសម្តេចតេជោ ហ៊ុន សែន​ និងបរិច្ចាគ ១០០លានរៀលទៀតដល់មូលនិធិ ម៉េងលី ជេ.គួច

លោកឧកញ៉ា គួច ម៉េងលី និងលោកស្រី នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ បានបរិច្ចាគថវិកា ២០០លានរៀល ស្មើនឹង ៥ម៉ឺនដុល្លារអាមេរិក សម្រាប់ជួយដល់ប្រជាពលរដ្ឋរងគ្រោះ ដោយសារទឹកជំនន់ អំឡុងពេលកម្ពុជាជួបគ្រោះធម្មជាតិ។ ក្នុងចំណោមថវិកា ២០០លានរៀល ដើម្បីជួយពលរដ្ឋរងគ្រោះដោយសារទឹកជំនន់នោះ លោកឧកញ៉ា បានចូលរួមបរិច្ចាគថវិកាចំនួន ១០០លានរៀល (២ម៉ឺន៥ពាន់ដុល្លារសហរដ្ឋអាមេរិក) ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង១០០លានរៀលទៀត (២ម៉ឺន៥ពាន់ដុល្លារសហរដ្ឋអាមេរិក) ជូនដល់ក្រុមការងារមូលនិធិ ម៉េងលី ជេ.…

រដ្ឋបាលខេត្តកំពង់ស្ពឺ ប្រកាសថា នៅម៉ោង ៤ល្ងាចនេះក្រុងច្បារមនទាំងមូលជន់លិចខ្លាំង

អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង នៅរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ បានប្រកាសថា រយៈពេល២ម៉ោងទៀត ពោលគឺនៅម៉ោង៤ល្ងាច ក្រុងច្បារមនទាំងមូលនឹងជន់លិចខ្លាំង និងមួយចំណែក នៅស្រុកសំរោងទង។ លោកបានថ្លែងយ៉ាងដូច្នេះថា «សូមគោរពជម្រាប ជូនពុកម៉ែមាមីងបងប្អូន មេត្តាជ្រាបថានៅ២ម៉ោងទៀត (ម៉ោង១៦) ទឹកជំនន់នឹងកើតមាននៅចំណុច ភូមិរលោង ភូមិព្រៃស្លឹក ភូមិកាហែង ភូមិកាប់ទូក ភូមិភ្នំដី ភូមិថ្មី ភូមិក្រវៀន ភូមិព្រៃបេង ភូមិតាំងក្រូច ភូមិសំពៅ និយាយរួមគឺក្រុងច្បារមនទាំងមូល…