• Mon. Oct 25th, 2021

ក្រ​​សួង​​សុ​​ខា​​ភិ​​បាល​​ប្រ​កា​ស​ថា​ មាន​​​អ្នក​​​​ឆ្លង​​ជំងឺ​​កូ​វី​​ដ​១៩​​ថ្មី ១​នា​ក់​ទៀត ​នៅ​​ខណ្ឌ​សែ​ន​​សុខ

37 Shares

ក្រសួងសុខាភិបាល ប្រកាសថា ស្រ្តីជនជាតិខ្មែរ អាយុ ៣៩ឆ្នាំ  រស់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាអ្នកដំណើរដែលវិលត្រឡប់ពីសហរដ្ឋអាមេរិក ឆ្លងកាត់ប្រទេសកូរ៉េ និងបានមកដល់កម្ពុជា កាលពីថ្ងៃទី ៨ ខែឧសភា បានឆ្លងជំងឺកូវីដ១៩ បន្ទាប់ពីយកសំណាកទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងចេញលទ្ធផល នៅថ្ងៃទី ២២ ឧសភា វេលាម៉ោង ៩:៣០នាទីយប់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី ២៣ ខែឧសភ ឆ្នាំ ២០២០។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី ២៣ ខែឧសភានេះ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបទាំងអស់ចំនួន ១២៤នាក់ បានព្យាបាលជាសះស្បើយចំនួន ១២២នាក់ និងកំពុងសម្រាកព្យាបាល ២នាក់ ដែលទើបឆ្លងថ្មី៕

លម្អិតព័ត៌មានក្នុងសេចក្តីដំណឹងរបស់ក្រសួងសុខាភិបាលខាងក្រោម៖

37 Shares
Copy link
Powered by Social Snap