• Wed. Dec 1st, 2021

រដ្ឋ​ម​ន្រ្ដី​ក្រ​សួង​យុត្ដិ​ធម៌ ទ​ម្លា​យ​​ប្រា​ប់​​ថា បច្ចុ​ប្បន្ន​មា​ន​​អ្នក​ជាប់​ឃុំ​​ជា​ង​១​​ម៉ឺន​​នាក់ មា​ន​​ជិ​ត​៤​ម៉ឺន​​សំណុំ​រឿង

31 Shares

ឯកឧត្ដម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានឲ្យដឹងថា បច្ចុប្បន្ននេះ មានអ្នកកំពុងជាប់​ឃុំប្រមាណ១ម៉ឺន២ពាន់នាក់ ក្នុងសំណុំសរុបនៅទូទាំងប្រទេសមានជិត ៤ម៉ឺនសំណុំ​រឿង។ ឯកឧត្ដម រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថ្លែងឲ្យដឹងបែបនេះ នៅក្នុងសន្និសីទសារព័ត៌​មានស្តីពីការប្រកាសដោះស្រាយបញ្ហាកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០។

 ឯកឧត្ដមរដ្ឋមន្ត្រីបានលើកឡើងថា យុទ្ធនាការនៃការដោះស្រាយការកក​ស្ទះសំណុំ​រឿង​តាម​សាលាដំបូងរាជធានី ខេត្តនេះ ក្នុងគោលដៅការការ​ពារ​នូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ជាពិសេសនោះជូនប្រជាពលរដ្ឋបានចាប់​ផ្ដើមចេញនូវ​យុទ្ធនា​ការប្រយុទ្ធប្រឆាំងមួយចំនួន ក្នុងនោះមានយុទ្ធនាការ​ប្រយុទ្ធប្រឆាំងគ្រឿងខុស​ច្បាប់ យុទ្ធនាប្រយុទ្ធប្រឆាំងការកាប់ព្រៃឈើ  ហើយយុទ្ធនាការអនុវត្តន៍ភូមិ ឃុំមាន​សុវត្ថិភាពផងដែរ។ ឯកឧត្ដមរដ្ឋមន្រ្ដីបានបន្ដថា ក្នុងរយៈពេល២ ឆ្នាំកន្លងមកនេះ ជាមួយនឹងភាពជោគជ័យ និងជាមួយ យុទ្ធនាការបទល្មើសទាំងអស់នោះ ពិសេស​យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនគឺបានធ្វើឱ្យមានការកើនឡើងនូវសំណុំរឿងនៅតាមសាលា​ដំបូងរាជធានី ខេត្ត។

ឯកឧត្ដមបានថ្លែងថា “យោងតាមរយៈបាយការណ៍​ដែលក្រសួងយុត្តិធម៌ទទួល​បានពាក់ព័ន្ធនឹង​យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនចាប់ពីឆ្នាំ២០១៦ រហូតដល់ ថ្ងៃទី៣០ខែមេសា ឆ្នាំ២០២០ ឃើញថាសំណុំរឿងគ្រឿងញៀន មានសរុបជិត​៣ម៉ឺន​សំណុំរឿង មានអ្នកពាក់ព័ន្ធនឹងគ្រឿងញៀនប្រហែល៦ម៉ឺននាក់ ត្រូវបានចាប់ខ្លួន ហើយក្នុងនោះ មួយចំនួនអ្នកប្រើប្រាស់គ្រឿងញៀន ត្រូវបាន​បញ្ជូន​ទៅ​មណ្ឌល​អប់រំកែប្រែ និងអ្នកខ្លះបានបញ្ជូនទៅតុលាការដើម្បីចាត់​ការតាម​នីតី​វិធីតាមច្បាប់។ ចំណែកគ្រឿងញៀនដែលបានរឹបអូសមានចំនួន១,៦៥៩គីឡូក្រាម“។

ឯកឧត្ដមបានបន្ដថា នៅពេលធ្វើយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន និងយុទ្ធ​នាការផ្សេងៗទៀតបានធ្វើសំណុំរឿងនៅតាមសាលាដំបូង រាជធានី ខេត្តមានការកើន​ឡើង៕

31 Shares
Copy link
Powered by Social Snap