• Mon. Mar 14th, 2022

រដ្ឋបា​ល​រា​ជ​​ធា​នី​ភ្នំ​ពេ​ញ ព្រ​មា​ន​​បិ​ទ​​​អា​​​ជីវ​កម្ម បើ​ម្ចាស់​​ភោ​ជ​នី​​យ​​ដ្ឋា​ន និង​អា​ហារ​ដ្ឋាន​​ណា​​ដែល​​មិន​ អនុ​វត្ត​ន៍​តា​ម​ការ​​​ណែ​នាំរ​ប​ស់​ក្រ​សួ​ង​​សុ​​ខា​ភិ​បាល

14 Shares

ប្រជាពលរដ្ឋមិនមានការភ័យខ្លាច និងបាត់ការប្រុងប្រយ័ត្នចំពោះជំងឺកូវីដ-១៩ហើយ នៅតាមភោជនីយដ្ឋាន និងអាហារដ្ឋានមួយចំនួនខ្វះការប្រុងប្រយ័ត្ន ទាំងម្ចាស់ភោជ​នីយដ្ឋាន និងភ្ញៀវ ដោយពុំបានអនុវត្តន៍តាមការណែនាំរបស់​ក្រសួងសុខាភិបាល​ឡើយ។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលចុះហត្ថលេខាដោយ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០នេះ បានឱ្យ ដឹងថា ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ ឱ្យកាន់តែមានប្រសិទ្ធ ភាពថែមទៀត រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែ​នាំដល់​ម្ចា​ស់ភោជនីយដ្ឋាន និង អាហារដ្ឋានទាំងអស់ឱ្យមានការប្រុងប្រយ័ត្នដូចតទៅ៖ ១-ម្ចាស់អាជីវកម្មភោជនីយដ្ឋាន និង អាហារដ្ឋានទាំងអស់នៅរាជធានីភ្នំពេញ ត្រូវគោ​រពឱ្យបាន​ត្រឹមត្រូវ តាមការណែនាំរបស់ ក្រសួងសុខាភិបាល ស្តីពីការផែន​ការទប់ស្កាត់​ការរីករាលដាលនៃជំងឺកូវីដ-១៩។ ២-ត្រូវរៀប ចំឱ្យមានទឹកអាល់កុល ឬជែល សម្រាប់​លាង​ដៃនៅមុខច្រកចេញចូល និងត្រូវចាត់តាំង បុគ្គលិកធ្វើការវាស់កំដៅជូន​ភ្ញៀវទាំង​អស់ មុននឹងអនុញ្ញាតឱ្យភ្ញៀវចូលក្នុងភោជនីយដ្ឋាន និង អាហារដ្ឋាន។ ៣-ត្រូវរក្សា​គម្លាតសង្គមឱ្យបានត្រឹមត្រូវទៅតាមការណែនាំរបស់ក្រសួងសុខា ភិបាល។

ក្នុងសេចក្តីជូនដំណឹងដដែលបានសង្កត់ធ្ងន់ថា «ក្នុងករណី ម្ចាស់ភោជនីយដ្ឋាន និង អាហារដ្ឋាន មិនអនុវត្តន៍តាមការណែនាំនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងបិទអាជីវកម្ម ភោជនីយដ្ឋាន និងអាហារដ្ឋានជាបណ្តោះអាសន្ន»៕ AKP

14 Shares
Copy link
Powered by Social Snap