• Mon. Mar 14th, 2022

ឃើញ រូប​ចម្លាក់​អណ្ដើក ក្រោម ប្រាសាទ​កណ្ដាល ស្រះស្រង់ លោក​ជំទាវ​ឧកញ៉ាបណ្ឌិត សៀង ចាន់​ហេង ទម្លាយ អាថ៌កំបាំង​ប្រាសាទ​​មួយ​ក្នុង​ក្រុង​តាខ្មៅ​ដែល​លោក​ជំទាវ​បាន​​ក៏​សាង

161 Shares

ក្រុមការងារជួសជុលប្រាសាទកណ្តាលស្រះស្រង់បានប្រទះឃើញចម្លាក់ថ្មសត្វអណ្តើកនៅក្នុង​កំណាយ​ស្រាវជ្រាវ កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០។ ចម្លាក់ថ្មសត្វអណ្តើក នេះ​បាន​ធ្វើ​ឲ្យ​មាន​​មហាជន​ចាប់អារម្មណ៍​​ជា​ខ្លាំង ទទឹម​គ្នា​នោះ​ដែរ ជំទាវឧកញ៉ាបណ្ឌិត សៀង ចាន់ហេង ដែល​ជា សប្បុរសជន​ធំ​មួយ លើ​ចំណាយ​ក្នុង​ការ​ជួស​ជុល បេតិកភណ្ឌ​ជា​ច្រើន​ក្នុង​ប្រទេស បាន​ចុះ​ពី​ពិនិត្យ​ដោយ​ផ្ទាល់ នៅ​រូប​ចម្លាក់ថ្មសត្វអណ្តើក​នោះ។ ពេល​ឃើញ រូប​ចម្លាក់​អណ្ដើក​នោះ ជំទាវ​ឧកញ៉ា​បណ្ឌិត​បាន​ទម្លាយ អាថ៌កំបាំង ប្រាសាទ​​មួយ​ក្នុង​ក្រុង​តាខ្មៅ​ដែល​លោក​ជំទាវ បាន​​ក៏​សាង។

ផ្អែក​​តាម​Facbook​ផ្ទាល់​ខ្លួន​លោក​ជំទាវ​​ឧកញ៉ា​បណ្ឌិត​បាន​សរសេរ​អម​ដោយ​រូប​ភាព​ស្ដី​ពី​សកម្មភាព​ជា​ច្រើន​បែប​នេះ​ថា” 06/05/20 នៅពេលដែល ធ្វើកំណាយ ឃើញ អណ្ដើក ដ៏​ធំនៅ ក្រោម ប្រាសាទ​កណ្តាលស្រះស្រង់ យើងបាននឹកឃើញ នាកាលដែលយើង កសាងប្រាសាទព្រះមាតា ព្រះធរណី​នៅ​កណ្តាលស្រះទំហំ ៣៤ ម x ៩០ ម ក្នុង វត្ត ព្រះពុទ្ធអណ្តែត ហៅ វត្តព្រែកហូរ ក្រុងតាខ្មៅ នោះ យើង​បាន កម្មង់ អោយ ហាងចម្លាក់ ១ នៅខេត្តពោធិសាត់ ឆ្លាក់រូបក្រពើ រូបអណ្តើក រូបត្រី ។ល។ អំពីថ្មកែវ ខេត្តពោធិសាត់ យកមកដាក់ក្នុងទឹកក្រោមប្រាសាទ ជាច្រើន ហើយកាល កសាង​ប្រាសាទ​ កាល​នោះ​យើង​មាន ដាក់​ត្បូង និង​មាស​ស្រួយ ព្រមទាំង ប្រាក់បាត ជា ច្រើនផងដែរ”៕

បែប​នេះ​ក្ដី ប្រាសាទ​ព្រះមាតា ព្រះធរណី​ក្នុង វត្ត ព្រះពុទ្ធ អណ្តែត ហៅ វត្ត ព្រែកហូរ ក្រុង តាខ្មៅ នោះ ត្រូវ​បាន​​គេ​ដឹង​ថា កន្លង​មក​ឧស្សាហ៍​មាន​ជនខិលខូច ចូល​លួច ​រថូប​ព្រះបដិមា ជា​ច្រើន​លើក​ផង​ដែរ៕

161 Shares
Copy link
Powered by Social Snap