• Mon. Mar 14th, 2022

ឧកញ៉ា នួន អក បង្ហាញ​៣​ចំណុច ដើម្បី​បង្កើត​ផ្នត់​គំនិតសេដ្ឋី

36 Shares

តើអ្នកធ្លាក់ចង់ក្លាយជាអ្នកមានទ្រព្យសម្បត្តិហូហៀរដែរទេ? អ្នកចង់ក្លាយជាអ្នកមាន​ដោយសារ​អាជីវកម្ម​របស់​មែនទេ? ហើយគំនិតនោះក៏បានបាត់ទៅវិញ នៅពេលអ្នកភ្លេចខ្លួនមែនទេ? ការ​បណ្ដុំ​គំនិត​វា​ជារឿងដំបូងដែលអ្នកត្រូវគិតមុនគេ។

១. មានចក្ខុវិស័យ

បើអ្នកប្រថ្នាចង់​ក្លាយអ្នកមានទ្រព្យសម្បត្តិច្រើនសន្ធឹកសន្ធាប់ អ្នកត្រូវកំណត់ថា អ្នកក្លាយជាសេដ្ឋី​ដោយ​សារ​អ្វី? ដោយសារអាជីវកម្មរបស់អ្នក ឬ ជំនាញពិសេសរបស់អ្នក? បើសិនអ្នកបាន​ដឹងច្បាស់​ពី​អ្វី​ដែរអ្នកចង់បានហើយ អ្នកត្រូវធ្វើផែនការណ៍ ១០ ឬ ២០ ឆ្នាំជាដើម ដើម្បីជាទិសមួយសម្រាប់ ចង្អុល​បង្ហាញផ្លូវដល់អ្នក ក្នុងការទៅដល់គោលដៅ។ បើសិនអ្នកជោគជ័យ វាជាល្អរឿងណាស់​សម្រាប់​អ្នក តែបើអ្នកបរាជ័យ វាជាមេរៀនដែលអ្នកបានសិក្សាស៊ីជម្រៅ និងមានអត្តន័យខ្លឹមសារ​ល្អ​បំផុត​។ ប្រសិនបើអ្នកមិនចង់ក្លាយជាសេដ្ឋីដែលមានប្រាក់ស្តុកស្តុមទេ អ្នកត្រូវសួរខ្លួនឯងថា ហេតុ​អ្វី​? តើអ្នករំពឹងចង់បានអ្វី? អ្នកជោគជ័យមានកិច្ចការជាច្រើនដែលពួកគេនឹងធ្វើ ដូច្នេះអ្នកត្រូវមាន​គំរោង​អោយ​បានច្បាស់លាស់ សម្រាប់ជំហាននីមួយៗ។

២. ពេញចិត្តនូវអ្វីដែលអ្នកកំពុងធ្វើ

ប្រសិន​បើអ្នកមិនពេញចិត្តនូវអ្វីដែលអ្នកកំពុងធ្វើទេ អ្នកនឹងមិនមានអារម្មន៍ធ្វើការនោះទេ ហើយ​ការងារ​នោះ​ក៏មិនបានល្អទៀតផង ប៉ុន្តែបើអ្នកស្រលាញ់នូវអ្វីដែលអ្នកកំពុងធ្វើ អ្នកនឹងធ្វើ​អោយ​អស់ពីសម្ថតភាព លុយនឹងរត់មករកអ្នកមិនខាតឡើយ។ បើទោះបី​អ្នកកំពុង​ធ្វើការងារ​ដែលអ្នក​មិន​ចូលចិត្ត​ក៏ដោយ បើអ្នកអាចផ្លាស់ប្ដូរគំនិតបាន អ្វីៗនឹងល្អប្រសើឡើងវិញ។

៣. ត្រូវមានដំណោះស្រាយ

អ្នកត្រូវមានដំណោះស្រាយបញ្ហាលើអាជីវកម្ម ឬ ការងាររបស់អ្នក ។ មិនសំខាន់ថា បញ្ហាធំ ឬ តូច​ប៉ុណ្ណា​នោះទេ អ្នកត្រូវរកដើមហេតុនៃបញ្ហាអោយឃើញសិន នោះ​អ្នកនឹងអាចរកវិធីដោះ​ស្រាយ​បាន​ហើយ​។ សេដ្ឋីដឹងពីក្បួតនៃការដោះស្រាយបញ្ហា ដោយមិនគេចវេសពីបញ្ហានោះឡើយ។

ប្រភពផេក៖ ឧកញ៉ា នួន អក Oknha Nourn Ork

36 Shares
Copy link
Powered by Social Snap