• Thu. Oct 28th, 2021

មិនគួរជឿ តន់ ចន្ទ​សីម៉ា មានអ្នកទស្សនាសរុបជាង100លានដងវាផ្ដាច់លើ youtube គិតត្រឹមដើម 2020នៅកម្ពជា

151 Shares

វាពិតជាមិនគួរឲ្យជឿមែន តន់ច័ន្ទសីម៉ា ដែលក្មេងស្រុកស្រែធ្លាប់តែស្មូត យកលុយរៀន បច្ចុប្បន្នជាតារាចម្រៀងវ័យក្មេងអាយុត្រឹមតែ 21ឆ្នាំ។ ពិតជាលឿនពេកហើយគិតត្រឹមដើមឆ្នាំ ២០​២០ នេះ មាន​អ្នក​ចូល​ទស្សនា​បទ​ចម្រៀង​នាង​រហូត​ដល់​ជាង 100 លាន​ដង​ទៅ​ហើយ ដែលមានអ្នកគាំទ្រខ្លាំងបំផុតដែលមិនធ្លាប់មាននៅលើបណ្ដាញ youtube ក្នុងរយៈពេលខ្លី នៅកម្ពុជា។

តន់ ចន្ទ​សីម៉ាត្រូវ​បាន​គេ​ដឹង​ថា ទើប​តែ​ចូល​​ជាមួយ​ផលិតកម្ម Galaxyកាល​ពី​ពាក់​កណ្ដាល​ឆ្នាំ ២០១៩ ដោយ​បាន​ចុះ​កុងត្រា​រយៈ​ពេល ៥​ឆ្នាំ។ ការ​វិវត្តន៍​ខ្លួន​ពី​តារា​ចម្រៀង​ឯករាជ្យ មក​ជា​តារា​ចម្រៀង​មាន​ទ្រនំ​ច្បាស់​លាស់​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា នេះ​ជា​ការ​ជ្រើស​រើស​ផ្លូវ​ដ៏​ត្រឹម​ត្រូវ​​មួយ ពី​ព្រោះ​ថា តាំង​ពី​ឈាន​ជើង​ចូល​ឆ្នាំ ២០២០ មាន​ការ​ប៉ាន់​ប្រមាណ​រួច​ទៅ​ហើយ​ថា នាង​នឹង​ផ្ទុះ​ខ្លាំង​នៅ​ក្នុង​ឆ្នាំ​នេះ។

ការ​ប៉ាន់​ប្រមាណ​នោះ ដោយ​ផ្នែក​លើ​ហេតុផល​មួយ​ចំនួន​ដូច​ជា ទី​១​សមត្ថភាព​របស់​នាង ទី​២ ឱកាស និង​ទី​៣ គឺ​ការ​លើក​តម្កើង​របស់​ទ្រនំ​ដែល​នាង​ជ្រក។ ផ្អែក​លើ​កត្តា​ទាំង​នោះ ជាក់ស្ដែង​បច្ចុប្បន្ន​នាង​កំពុង​ស្ថិត​នៅ​ក្នុង​កម្រិត​ជា​តារា​ចម្រៀង​អាជីព ដ៏​មាន​ទេពកោសល្យ​ម្នាក់ ដោយ​សារ​តែ​បទ​ចម្រៀង​របស់​នាង​ស្ទើរ​ទាំង​អស់ ទទួល​បាន​គាំទ្រ​យ៉ាង​ច្រើន​លើសលប់​តាំង​ពី​ក្នុង​ស្រុក រហូត​ដល់​អន្តរជាតិ​ទៀត។



បទ​របស់​នាង​មាន​ច្រើន​នៅ​ក្នុង​ផលិតកម្ម Galaxy ប៉ុន្តែ​នៅ​ពេល​នេះ សូម​លើក​យក​បទ​ចម្រៀង​របស់​នាង​តែ​១០​បទ​ប៉ុណ្ណោះ មក​បង្ហាញ​ជូន ដោយ​ក្នុង​នោះ មួយ​បទ​ៗ​មាន​អ្នក​ចូល​ទស្សនា​ច្រើន​លាន​ដង​ឯណោះ។ បទ​ទាំង​នោះ​មាន​ដូច​ជា៖


ទី១/ បទ”គេ​​នោះ​ជា​ស្រី​កាប់​ដាវ” មាន​អ្នក​ចូល​ទស្សនា​ជាង​១២​លាន​ដង។

ទី២/ បទ”យល់ច្រឡំថាគេស្រឡាញ់យើង” មាន​អ្នក​ចូល​ទស្សនា​ជាង​១១លាន​ដង។

ទី៣/ បទ”ឡានសារ៉ែន” មាន​អ្នក​ចូល​ទស្សនា​ជាង​២៥ លាន​ដង។

ទី៤/បទ “ក្រមុំឥសានក៏លាបឡេ”មាន​អ្នក​ចូល​ទស្សនា​ជាង ៥ លាន​ដង។

ទី៥/បទ “ដណ្ដឹង​អូន​ទៅ”មាន​អ្នក​ចូល​ទស្សនា​ជិត​១០​លាន​ដង។

ទី៦/បទ “បើមិនស្មោះស្រឡាញ់គ្នារកងាប់អី” មាន​អ្នក​ចូល​ទស្សនា​ជិត​៥លាន​ដង។

ទី៧/បទ “កាក​សង្សារ” មាន​អ្នក​ចូល​ទស្សនា​ជិត​៥លាន​ដង។

ទី៨/បទ “ជំងឺដាច់លុយ” មាន​អ្នក​ចូល​ទស្សនា​ជិត១០លាន​ដង។

ទី៩/បទ “មិត្តប្រុសចេះ marketing” មាន​អ្នក​ចូល​ទស្សនា​ជិត៣លាន​ដង។

ទី១០/បទ “ស្រីគ្នាយើង” មាន​អ្នក​ចូល​ទស្សនា​ជិត​៣លាន​ដង។

ចំនួន​ដង នៃ​ការ​ចូល​ទស្សនា​បទ​ចម្រៀង​ខាង​លើ​របស់ សីម៉ា គឺ​រាប់​​តែ​អ្នក​ចូល​ទស្សនា​ដោយ​ផ្ទាល់​ youtube របស់​ Galaxy Navatra ប៉ុណ្ណោះ ដោយ​មិន​រាប់​បញ្ចូល បណ្ដា youtube Channel និង Facebook ផ្សេង​ទៀត​ដែល​យក​ទៅ​ផុស​បន្ត នោះ​ឡើយ។

ការ​កើន​ឡើង​ប្រជាប្រិយភាព​រយៈ​ពេល​ខ្លី​នេះ តន់ ចន្ទ​សីម៉ា ត្រូវ​បាន​គេ​មើល​ឃើញ​ថា បាន​ក្លាយ​ជា​តារា​ចម្រៀង​ជួរមុខ ដោយ​មិន​ដឹង​ខ្លួន។ បែប​នេះ ក៏​មាន​ដំណឹង​ល្ហិចល្ហៀង​ថា តម្លៃ​ខ្លួន​នាង​សម្រាប់​ការ​ចេញ​ច្រៀង​តាម​កម្មវិធី​ផ្សេង​ៗ​នោះ ក៏​ត្រូវ​បាន​កំណត់​ជា​ថ្មី​ដោយ​ផលិតកម្ម​របស់​នាង​ដែរ ពោល​គឺ​ស្ថិត​ក្នុង​កម្រិត​មួយ​ខ្ពស់​ជាង​មុន យ៉ាង​ណា​តួលេខ​នេះ មិន​ទាន់​ត្រូវ​បាន​គេ​បញ្ចេញ​ឲ្យ​ដឹង​នៅ​ឡើយ៕

151 Shares
Copy link
Powered by Social Snap