• Sun. Oct 17th, 2021

សម្តេច ហ៊ុន សែន ​បន្តដាស់តឿន​ពល​រដ្ឋកុំ​ឲ្យភ្លេច​ខ្លួន​ពី​ជំងឺ​កូវីដ ១៩

122 Shares

ប្រមុខរដ្ឋាភិបាល សម្តេច ហ៊ុន សែន បានផ្ញើសារតាមបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២១ ខែ មេសានេះ បានបញ្ជាក់ដូច្នេះថា«រាល់វិនាទី និងជារៀងរាល់ថ្ងៃ សូមបងប្អូនជនរួមជាតិចងចាំនិងយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខភាពដែលជាអាយុជីវិតផ្ទាល់របស់បងប្អូន ប្តីប្រពន្ឋ កូនចៅ និងក្រុមគ្រួសារ ក្នុងស្ថានភាព​ដែលប្រទេសជាតិយើងកំពុងប្រយុទ្ធប្រឆាំងកម្ចាត់ជំងឺឆ្លងកូវីដ ១៩»។

បន្ថែមពីនេះ សម្តេច ក៏សូមឲ្យពលរដ្ឋយកជាប់តាមខ្លួនរាល់ពេលធ្វើដំណើរនូវម៉ាស  ទឹកអាល់កុល និងជឹលសម្លាប់មេរោគ និងបាក់តេរីផ្សេងៗ។ ជាមួយគ្នានោះ សម្តេចបាន​រម្លឹកដល់ បងប្អូនត្រូវប្រើម៉ាសពាក់ការពារគ្រប់ទីកន្លែង និងត្រូវដុសលាង​សម្អាតដៃមុន​ពេល​ប៉ះពាល់ និងក្រោយពេលប៉ះពាលក់របស់របរ ឬវត្ថុអ្វីមួយនៅតាមទីផ្សារ និងតាម​ទីធ្លាសាធារណៈដែលយើងមិនដឹងថាតើរបស់របរនិងសម្ភារៈទាំងនោះត្រូវបានប៉ះពាល់ដោយអ្នកមានមេរោគឆ្លងកូវីដ១៩ឬទេ។

ហើយអ្វីដែលសំខាន់ សម្តេចក៏បានដាស់តឿនឲ្យជនរួមជាតិការពារខ្លួន​កុំនាំយកមេរោគ​ឆ្លងទៅគេ និងសូមកុំនាំមេរោគពីគេមកយើង និងទៅកាន់ក្រុមគ្រួសារ ហើយយត្រូវ​មានអនាម័យសុខភាពខ្ពស់ជាប្រចាំ ហើយត្រូវស្តាប់តាមការណែ​នាំរបស់ក្រសួងសុខាភិ​បាលជានិច្ច។

គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញប្រកាសនូវដំណឹងល្អបន្តទៀតថា អ្នកជំងឺកូវីដ១៩ បានជាសះស្បើយ​ថ្មីចំនួន៣នាក់ទៀត ធ្វើឲ្យចំនួនអ្នកជាសះស្បើយកើនឡើងរហូតដល់១១០នាក់ ហើយពុំមានករណីអ្នកឆ្លងជំងឺកូវីដថ្មីទេ។ចំណែកអ្នកកំពុងសម្រាក​ព្យាបាលជំងឺកូវីដ​ធ្លាក់ចុះមកត្រឹមចំនួន១២នាក់ នៃអ្នកឆ្លងសរុប១២២នាក់៕អត្ថបទ៖ សិរីកា  

122 Shares
Copy link
Powered by Social Snap