• Fri. Mar 18th, 2022

​ចំនួន​ប្រាក់ដែល​​គ្រួសារ​ព្រាប សុវត្ថិ បរិច្ចាគ​​ចូលរួម​​ទប់ស្កាត់​កូ​វីដ​-១៩

27 Shares

ដើម្បី​រួម​ចំណែក​នឹង​រាជរដ្ឋាភិបាល​ក្នុង​ការ​ ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រាត​ត្បាត​នៃ​ជំងឺ​កូវីដ១៩ ក្រុម​គ្រួសារ លោក​ព្រាប​ សុវត្ថិ សុទ្ធតែ​ជា ទាហាន​ដូច​គ្នា បាន​ស្ម័គ្រ​ចិត្ត​បរិច្ចាគ​ប្រាក់​បៀវត្ស​ផ្ទាល់​ខ្លួន​ ម្នាក់ៗ​៦​ខែ ជូន​ទៅ​គណៈកម្មការ​ជាតិ ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​១៩ ដើម្បី​ប្រើប្រាស់។


ក្រុម​គ្រួសារ របស់​លោក ព្រាប សុវត្ថិ ដែល​បាន​ចូល​រួម​បរិច្ចាគ​ជា​មួយ​រដ្ឋាភិបាល ចូលរួម​ចំណែក​ទប់ស្កាត់ ​និង​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ មាន​ទាំង​អស់​រហូត​ដល់​​ទៅ​៥នាក់ ដែល​សុទ្ធតែ​ជា ទាហាន​ដូច​គ្នា បម្រើការ​នៅ​ការិយាល័យ​តែ​មួយ ក្នុង​នោះ មាន៖

– លោក ស្រី វរសេនីយ៍ឯក ភូ សំណា មាន​តួនាទី​ជា រង​ការិយាល័យ​ទី៥​នៃ កងទ័ព​ជើង​គោក ត្រូវ​ជា​ម្ដាយ លោក​ព្រាប សុវត្ថិ បាន​ស្ម័គ្រ​ចិត្ត​បរិច្ចាគ​ប្រាក់​បៀវត្ស​ផ្ទាល់​ខ្លួន​៦​ខែ ក្នុង​ខែ ៣០ម៉ឺន​រៀល។

-លោក វរសេនីយ៍ឯក ព្រាប សុវត្ថិ ​មាន​តួនាទី​ជា រង​ការិយាល័យ​ទី៥​នៃ កងទ័ព​ជើង​គោក បាន​ស្ម័គ្រ​ចិត្ត​បរិច្ចាគ​ប្រាក់​បៀវត្ស​ផ្ទាល់​ខ្លួន​៦​ខែ ក្នុង​ខែ​៤០ម៉ឺន​រៀល។



-លោក ព្រឹន្ទបាលឯក សុវត្ថិ មុន្នីវណ្ណ ​មាន​តួនាទី​ជាជំនួយ​ការ ការិយាល័យ​ទី៥​នៃ កងទ័ព​ជើង​គោក ដែល​ត្រូវ​ជា​កូន របស់​លោក ព្រាប សុវត្ថិ បាន​ស្ម័គ្រ​ចិត្ត​បរិច្ចាគ​ប្រាក់​បៀវត្ស​ផ្ទាល់​ខ្លួន​៦​ខែ ក្នុង​ខែ២០ម៉ឺន​រៀល។

-លោក ពលបាលទោ សុវត្ថិ មុនីនាគ ​មាន​តួនាទី​ជា​ជំនួយ​ការ ការិយាល័យ​ទី៥​នៃ កងទ័ព​ជើង​គោក ដែល​ត្រូវ​ជា​កូន របស់​លោក ព្រាប សុវត្ថិ ​បាន​ស្ម័គ្រ​ចិត្ត​បរិច្ចាគ​ប្រាក់​បៀវត្ស​ផ្ទាល់​ខ្លួន​៦​ខែ ក្នុង​ខែ២០ម៉ឺន​រៀល។


– លោក ពលបាលទោ សុវត្ថិ សិរីវុធ្ឈ ​មាន​តួនាទី​ជា​ជំនួយ​ការ ការិយាល័យ​ទី៥​នៃ កងទ័ព​ជើង​គោកដែល​ត្រូវ​ជា​កូន របស់​លោក ព្រាប សុវត្ថិ ​បាន​ស្ម័គ្រ​ចិត្ត​បរិច្ចាគ​ប្រាក់​បៀវត្ស​ផ្ទាល់​ខ្លួន​៦​ខែ ក្នុង​ខែ២០ម៉ឺន​រៀល។

ការ​ចូល​រួម​បរិច្ចាគ​ខាង​លើ បាន​ធ្វើ​ឲ្យ​មហាជន​កោតសរសើរ​ជា​ខ្លាំង ដោយ​ចាត់​ទុក​ថា ជា​ទង្វើ​ដ៏​ល្អ​សម្រាប់​សង្គម​ក្នុងនាម​ខ្មែរ​ស្រលាញ់​ខ្មែរ ខ្មែរ​ចេះ​ជួយ​ខ្មែរ​ អំឡុង​ពេលដែល​កំពុង​ជួបប្រទះ​នូវ​បញ្ហា​លំបាក ​នៃ​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​ដ៏​កាច​សាហាវ​កូ​វីដ​-១៩​។​



សូមបញ្ជាក់ថា ​បន្ទាប់ពី​មានការ​អំពាវនាវ​រប​ស់ សម្ដេច​តេ​ជោ ហ៊ុន សែន ដើម្បី​ឲ្យ​ចូលរួម​បរិច្ចាគ​ថវិកា​រួមគ្នា​ជួយ​ទប់ទល់​ការ​រីក​រាលដាល​ជំងឺ​Covid-19​ នៅ​ប្រទេស​កម្ពុជា​នោះ ​ភ្លាមៗ​នេះដែរ​ គេ​សង្កេត​ឃើញថា ​មានការ​ចែករំលែក​សកម្មភាព​មនុស្សធម៌​យ៉ាង​ផុសផុល​ពី​សំណាក់​អ្នកជំនួញ ឯកឧត្ដម លោក​ឧកញ៉ា​ល្បីៗ​ និង​មន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់​ ខណៈដែល​សិល្បករ​-​សិល្បការិនី​របស់​ខ្មែរ​ជាច្រើន​ ក៏បាន​បង្ហាញ​ឆន្ទៈ​រួប​រួមគ្នា​ចូលរួម​ឧបត្ថម្ភ​ថវិកា​ទប់ស្កាត់ ​និង​ព្យាបាល​ជំងឺ​Covid-19​ផង​ដែរ។

យោង​តាម សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជា បាន​បង្ហោះសារនៅក្នុងហ្វេសប៊ុកផេក ផ្លូវការ បាន​បង្ហាញអំពីថវិកាដែលសប្បុរសជនចូលរូមបរិច្ចាក ដើម្បីប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ ១៩​ «គិតត្រឹមព្រឹកថ្ងៃ១៧ មេសា ២០២០​កន្លង​ទៅ​នេះ​សប្បុរសជនដែលបានចូលរួមជាថវិកា​សម្រាប់ប្រយុទ្ធជាមួយជម្ងឺកូវីត១៩ មានចំនួនទឹកប្រាក់ចំនួន ១៣ ៥៩៧ ២៩៥ដុល្លារ ដោយ​មិនទាន់​គិតពី​ជំនួយជាសំភារះបរិក្ខា ដូចជាម៉ាស់ អាកុល សាប៊ូ​សំភារៈ​ពេទ្យជាដើម ដែលមានតម្លៃរាប់​លាន​ដុល្លារ​ថែមទៀត។​


ដោយឡែកការរួមវិភាគទាន​តាម​រយៈការបរិច្ចាគបៀវត្សទាំងស្រុងឬមួយផ្នែក នៃមន្ត្រី​ពីគ្រប់​ស្ថាបន័​ថ្នាក់​ជាតិ ថ្នាក់ក្រោម​ជាតិ​និង​កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទគិតត្រឹមព្រឹកថ្ងៃ ១៦ មេសា ២០២០ នេះ​ មានចំនួន ១៤ ៧៥១នាក់ និងនៅសល់មួយចំនួនទៀត ដែលកំពុងផ្ទៀងផ្ទាត់ នៅក្រសួងមុខងារ​សារធារណៈ​៕

27 Shares
Copy link
Powered by Social Snap