• Thu. Mar 17th, 2022

ថ្ងៃ​នេះ កម្ពុជា​ គ្មាន​អ្នកឆ្លង CO​V​​ID-​19ថ្មី តែ​មានអ្នក​ជាសះ​ស្បើយ​​២នាក់ថ្មីទៀត

19 Shares

គិតត្រឹមម៉ោង ៩:៣០ នាទី ព្រឹកថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២០ កម្ពុជា គ្មានអ្នកឆ្លង​ជំងឺកូវីដ១៩ថ្មីនោះទេ និងមានអ្នកជាសះស្បើយចំនួន ២នាក់បន្ថែមទៀត ដែល​សរុបគិតមកដល់ពេលនេះ អ្នកជាសះស្បើយទាំងអស់មានចំនួន ១០៧នាក់ ក្នុង​ចំណោម ១២២នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅសល់ចំនួន ១៥នាក់ទៀត។ នេះបើតាមការបញ្ជាក់របស់លោក ម៉ម ប៊ុន ហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅក្នុងសន្និសីទសារព័ត៌មានព្រឹកថ្ងៃទី ២០ ខែមេសា។

បើទោះជាពុំមានអ្នកឆ្លងថ្មីក៏ដោយ តែក្រសួងក្រសួងសុខាភិបាល បានស្នើឲ្យប្រជា​ពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ដោយធ្វើអនាម័យជាប្រចាំ នៅស្ថិតឃ្លាតឆ្ងាយពីគ្នា និងមិនត្រូវចេញក្រៅផ្ទះបើមិនចាំបាច់៕

19 Shares
Copy link
Powered by Social Snap