• Sun. Mar 13th, 2022

សម្តេច ហ៊ុន សែន​ រម្លឹកអ្នក​បើក​បរ​រ​ថ​​យន្តឈ្នួល និងដឹកទំនិញធំៗ គោ​រ​ពច្បាប់ចរាចរណ៍

36 Shares

 ខណៈដែលរដ្ឋាភិបាលកម្ពុជា បានសម្រេចបើកឲ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លង​ពីខេត្តមួ​យទៅខេត្ត​មួយធម្មតាឡើងវិញ នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០នេះ បន្ទាប់ពីបាន​បិទអស់រយៈពេល៦ថ្ងៃកន្លងទៅ។ ភ្លាមៗនោះសម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីកម្ពុជា ក៏អំពាវនាវ នឹងក្រើនរម្លឹក​ដល់​បងប្អូនអ្នកបើករថយន្តឈ្នួល និងរថ​យន្តដឹកទំនិញធំៗទាំង គោរពច្បាប់ចរាចរណ៍។

ការលើកឡើងនេះ គឺធ្វើឡើងនៅលើទំព័រ Facebook របស់សម្តេចតេជោ ហ៊ុន សែន ដោយ​ក្នុងនោះសម្តេច បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសអ្នក​បើករថយន្តតាក់​ឈ្នួល និងរថយន្តដឹកទំនិញធំៗ សូមបើកបរដោយការប្រុងប្រយ័ត្នខ្ពស់ និងគោរព​ច្បាប់ចរាចរណ៍ ដើម្បីសុវត្ថិភាព និងបញ្ចៀសបញ្ហាគ្រោះថ្នាក់ចរាចរ។

ជាងនេះ​សម្តេច ក៏សូមបងប្អូនប្រជាពលរដ្ឋបើកបរមានការ​ប្រុងប្រយ័ត្នខ្ពស់​បំផុតទាំង​សុ​វត្ថិភាពចរាចរណ៍​ និងសុវត្ថិភាពសុខភាពផ្ទាល់ខ្លួន​ ដោយសារថ្ងៃនេះ​អាចមានអ្នក​ធ្វើដំណើរច្រើនតាមដងផ្លូវ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ។

បន្ថែមពីនេះ សម្តេចតេជោ ហ៊ុន សែន ក៏បន្តក្រើនរំលឹកដល់ប្រជាពលដ្ឋ និងកម្មករ កម្មការនី យកចិត្តទុកដាក់ការពារសុខភាពផ្ទាល់ខ្លួនកុំឱ្យឆ្លងមេរោគកូវីដ១៩ ដោយពាក់​ម៉ាស និងឧស្សាហ៍ដុសលាងសម្អាតដៃជាមួយទឹកអាល់កុល ឬជែលកម្ចាត់​មេរោគ។ ជាពិសេសពេលជិះរថយន្តជាមួយអ្នក​ធ្វើដំណើរច្រើននាក់ជុំគ្នាក្នុងរថយន្តឈ្នួល៕

ឆ្លៀតឪកាសនោះ សម្តេច ក៏បានអរគុណសារជាថ្មីដល់បងប្អូនជនរួម​ជាតិដែល​បានយោគ​យល់ដល់កាដាក់បម្រាមមិនអោយ​ធ្វើដំណើរឆ្លងកាត់ខេត្ត​បណ្តោះអា​សន្នរយៈពេលខ្លីកន្លងទៅនេះ ដើម្បីបង្ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីឌ -១៩ នៅក្នុង​ប្រទេសជាតិកន្លងមក៕ អត្ថបទ ៖ សិរីកា

36 Shares
Copy link
Powered by Social Snap