• Thu. Mar 17th, 2022

ផ្ទះ ពាក់មី នៅ​ស្វាយ​រៀង ​ធ្លាប់​តែ​​សប្បាយ​រាល់​ឆ្នាំ ​តែ​​ឆ្នាំ​​នេះ​ស្ងាត់​​ហើយ

196 Shares

តារា​កំប្លែង​ប្រចាំ​ស្ថានីយ​ទូរទស្សន៍​ស៊ី ធី អិន លោក ចែម ចាន់រ៉ា ហៅ​នាយ ពាក់មី ប្រកាស​ថា ផ្ទះ​តា​រឹម​ដែល​ធ្លាប់​តែ​សប្បាយ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ប្រពៃណី​ជាតិ​រាល់​ឆ្នាំ​នោះ ឆ្នាំ​នេះ​ត្រូវ​ផ្អាក​ហើយ ដើម្បី​ការពារ​ជា​មួយ រដ្ឋាភិបាល​​បង្ការ​រីក​រាលដាល​ ការ​ឆ្លង​មេរោគ​កូវិដ-១៩។

ការ​ប្រកាស​ផ្អាក​លេង​ល្បែង​ប្រជាប្រិយ និង​ជួបជុំ​សាច់​ញាតិ​ហូបចុក​នៅ​ផ្ទះ​របស់​ឪពុក-ម្ដាយ​របស់​លោក​នា​ភូមិ​ពពេត ស្រុក​ស្វាយទាប ខេត្ត​ស្វាយរៀង​នា​ពេល​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ប្រមុខ​រាជ រដ្ឋាភិបាល​​កម្ពុជា សម្រេច​ផ្អាក​ការ​ធ្វើ​ពិធី​ជួបជុំ ឬ​បុណ្យ​ចូល​ឆ្នាំ​ដែល​មាន​មនុស្សម្នា​ច្រើន​ជួប​ជុំ​គ្នា ដែល​ប្រឈម​នឹង​ការ​ឆ្លង​មេរោគ​កូវិដ-១៩។

ពាក់មី បាន​ បាន​លើក​ឡើង​ថា ជា​រៀងរាល់​ឆ្នាំ អ្នកភូមិ​ដែល​ធ្លាប់​លេង​ជួបជុំ​គ្នា​ចន្លោះ​ពី​៧០​នាក់ ទៅ​១០០​នាក់ នៅ​ផ្ទះ​របស់​លោក ដើម្បី​អបអរ​​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ប្រពៃណី​ជាតិ ដោយ​លោក​បាន​រៀបចំ​ឲ្យ​​អ្នកភូមិ​ក្មេង-ចាស់ ហូប​ចុក និង​កម្សាន្ត​សប្បាយ​រយៈ​ពេល​បី​ថ្ងៃ​ពេញ​តែ​ម្ដង។ ការ​ជួប​ជុំ​នា​ពេល​កន្លង​មក​នោះ លោក​បាន​រៀបចំ​ឲ្យ មាន​ការ​ប្រកួត​ទាត់​បាល់ លេង​ល្បែង​ប្រជាប្រិយ​ខ្មែរ និង​ជូន​លុយ​ចាស់​ជា​ដើម។ រីឯ​នៅ​ពេល​យប់​វិញ មាន​កម្មវិធី​ច្រៀង​រាំ​លេង​កម្សាន្ត​សម្រាប់​ក្មេង ជា​ពិសេស​សម្រាប់​កំលោះ និង​ក្រមុំ​ក្នុង​ភូមិ។

បែប​នេះ ក្ដី​ឆ្នាំ​នេះ មិន​មាន​ការ​ធ្វើ​ពិធី​ជួប​ជុំ​ដូច​រាល់​ឆ្នាំ​ទៀត​ឡើយ តារា​កំប្លែង​រូប​នេះ ​ក៍​ស្នើ​សូម​ឲ្យ​ប្រជាជន​ទាំង​អស់​ក៏​ដូច​ជា​សាច់​ញាតិ​លោក មាន​​ការ​យោគយល់ ហើយ​សូម​ស្ដាប់​តាម​ការ​ណែនាំ របស់​រាជរដ្ឋាភិបាល ក្រសួង​​សុខាភិបាល ដើម្បី​ បង្ការ​រីក​រាលដាល​ ការ​ឆ្លង​មេរោគ​កូវិដ-១៩។

ជា​មួយ​នឹង​ការ​ផ្អាក​នេះ​ផង​ដែរ ក្នុង​​ន័យ​បង្ការ​រីក​រាលដាល​ ការ​ឆ្លង​មេរោគ​កូវិដ-១៩ រាជរដ្ឋាភិបាល កាល​ពី​​ម្សិល​មិញ​នេះ បាន​ចេញ​បំរាម មួយ គឺ​ហាម​ឃាត់​មិនឲ្យធ្វើដំណើរឆ្លងកាត់ពីខេត្តមួយ ទៅ ខេត្ត មួយ និងពីខេត្តចេញ-ចូលរាជធានីភ្នំពេញ ចាប់​ពី​ម៉ោង​២៤.០០ យប់​ថ្ងៃទី០៩ ខែមេសា រហូត​ដល់​​ម៉ោង ​ម៉ោង​២៤.០០ យប់​ថ្ងៃ ១៦ ខែ មេសា ឆ្នាំ២០២០។

196 Shares
Copy link
Powered by Social Snap