• Wed. Mar 16th, 2022

លោកឧកញ៉ា​ គីម​ ហ៊ាង​ ប្រកាស​ទិញ​​បន្លែ​និ​ងផ្លែ​ឈើ​ធម្មជាតិ ទុក​ចែក​​អោ​យ​អ្នកជិតខាង និងអ្នក​ធ្វើ​ដំ​ណើរ​ដោ​យ​មិន​គិត​ថ្លៃ

507 Shares

លោកឧកញ៉ា គីម ហ៊ាង ប្រធានក្រុមហ៊ុន Keller Williams Cambodia  នៅថ្ងៃទី៨ ខែ មេសានេះ បានប្រកាសថា ទិញបន្លែនិងផ្លែឈើធម្មជាតិ ទុកចែកអោយអ្នកជិតខាង និងអ្នកធ្វើដំណើរដោយមិនគិតថ្លៃ។

ការប្រកាសប្រកាសទិញបន្លែនិងផ្លែឈើធម្មជាតិ ទុកចែកអោយអ្នកជិតខាង និងអ្នកធ្វើ​ដំណើរដោយមិនគិតថ្លៃ ពីសំណាក់អគ្គនាយកក្រុមហ៊ុន ខ្មែររៀល អ៊ីស្ទេត នាពេលនេះ គឺស្របពេលដែលវីរុសថ្មី Covid 19 បាននិងកំពុងបង្កក្តីបារម្ភដល់បណ្តា​ប្រទេសជុំវិញ​ពិភពលោក ក៏ដូចជាកម្ពុជាផងនោះ ហើយជំងឺនេះក៏កំពុងជំរុញឲ្យប៉ះពាល់​ដល់ការរស់​នៅ និង​កម្រិត​ជីវភាពបងប្អូនប្រជាពលរដ្ឋកម្ពុជាថែមទៀត។

តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់លោកឧកញ៉ា បានរៀបរាប់ដូច្នេះថា « បើបងប្អូន​មានបន្លែ និងផ្លែឈើធម្មជាតិខ្មែរ ដែលពិបាកលក់ ឬលក់បានថោកពេក ឬចង់ចាក់​ចោល នោះសូមយកមកលក់អោយខ្ញុំ ដើម្បីយកទៅចែកអោយអ្នកជិតខាង និងអ្នកធ្វើដំណើរដោយមិនគិតថ្លៃ»។

ទន្ទឹមគ្នានោះ លោកឧកញ៉ា គីម ហ៊ាង ប្រធានក្រុមហ៊ុន Keller Williams Cambodia ក៏បាន​ឲ្យដឹងបន្តថា លោកឧកញ៉ា នឹងចែកស្វាយគ្មានជាតិគីមី ១តោន នៅខាងមុខ​ការិយាល័យក្រុមហ៊ុន ខ្មែរ រៀល អ៊ីស្ទេត (KW Khmer Real Estate) លើចំណី​ផ្លូវ​ទេពផន ដល់អ្នកជិតខាង និងអ្នកដំណើរ ដោយពួកគាត់អាចយកទៅហូបតាមចិត្ត នៅថ្ងៃ ១០ មេសា ២០២០ ចាប់ពីម៉ោង ១០:៣០នានីព្រឹកផងដែរ។ ជាងនេះទៀត លោកឧកញ៉ា ក៏នឹងត្រូវទៅចែកអង្ករដល់ប្រជាជនក្រីក្រ ២០០នាក់ នៅស្រុក​កៀនស្វាយ និងជួយដល់វត្តដូនសរ នៅថ្ងៃទី១០ មេសា ២០២០ ស្អែកនេះ​ផងដែរ។

គួរបញ្ជាក់ថា លោកឧកញ៉ា គីម ហ៊ាង ប្រធានក្រុមហ៊ុន Keller Williams Cambodia  កាលពីពេលថ្មីៗនេះ រូបលោក ក៏ទើបតែបានចែកអង្ករប្រមាណ២តោន ដល់អ្នកធាក់​ស៊ីក្លូ ម៉ូតូឌុប កង់បី ចំនួន ២០០នាក់ ព្រមទាំងចែកអង្ករម្នាក់ ២០គក និងមី១កេះ ដល់បុ​គ្គលិក​ក្រុមហ៊ុន កីឡាករបាល់ទាត់ និងក្រុមការងារជាង ១០០នាក់ នៅថ្ងៃទី៩ ខែមេសា ២០២០ នេះផងដែរ៕

507 Shares
Copy link
Powered by Social Snap