• Sun. Oct 17th, 2021

សម្តេច ហ៊ុន សែន លុបចោល​​ថ្ងៃចូលឆ្នាំខ្មែរ ទាំង​រដ្ឋ ឯកជន​ធ្វើការ​ធម្មតា

36 Shares

សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ប្រកាស​ក្នុងសន្និសីទកាសែតនាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ​២០២០នេះថា អំឡុងថ្ងៃចូលឆ្នាំខ្មែរខាងមុខនេះ គឺមិនត្រូវបានឈប់សម្រាកឡើយ ពោលគឺ​ទាំងស្ថាប័នរដ្ឋ និងឯកជន បន្តធ្វើការងារជាធម្មតា។ គោលបំណងគឺដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។ជាមួយគ្នានោះ សម្តេចសន្យាថា នឹង​សង​ថ្ងៃឈប់សម្រាករយៈពេល ៥ថ្ងៃ ទៅពេលសមរម្យណាមួយពោលគឺក្រោយពេលកូវីដ១៩ ត្រូវបញ្ចប់។

សម្តេចតេជោ ក៏បានបញ្ជាក់ដែរថា ចំពោះការរៀបចំសែនទទួលទេវតា គឺអនុញ្ញាតឱ្យធ្វើឡើងជាធម្មតា ប៉ុន្តែកាត់បន្ថយការធ្វើដំណើរ៕

36 Shares
Copy link
Powered by Social Snap