• Wed. Mar 16th, 2022

ក្រសួងសុខាភិបាល រកឃើញ​អ្នក​ឆ្លង​កូវីដ១៩ថ្មីចំ​នួន​០២ សរុប​កើន​ឡើង​អ្នក​ឆ្លង ១០៩​នាក់

19 Shares

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ ថ្មីចំនួន០២​នាក់បន្ថែមទៀត សរុបកើនឡើងចំនួន ១០៩នាក់ ក្នុងនោះ អ្នកជាសះស្បើយ​ពីជំងឺ​កូវីដ១៩ សរុបមានចំនួន២៣នាក់ និងកំពុងសម្រាកព្យាបាល៨៦នាក់។ នេះបើតា​មការផ្សព្វផ្សាយរបស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០។

បើតាមក្រសួងសុខាភិបាល អ្នកឆ្លងជំងឺកូវីដ១៩ ថ្មី២នាក់នេះ រួមមានស្រ្តីជនជាតិខ្មែរ​អាយុ​៣៩ឆ្នាំ និងកូនប្រុសអាយុ១២ឆ្នាំ រស់នៅខេត្តសៀមរាប។ ពួកគាត់​ទាំងពីរគឺជា​ប្រពន្ធ និងកូន បុរសម្នាក់ដែលមានផ្ទុកកូវីដ១៩ ក្រោយពេលត្រឡប់​ពីចូលរួមបុ​ណ្យសាស​នានៅប្រទេសម៉ាឡេស៊ី។ ពេលនេះ ម្តាយ និងកូនខាងលើ ត្រូវបានដាក់​ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តសៀមរាប។ ចំណែក កូនរបស់គាត់២នាក់ទៀត រួមទាំងឪពុកក្មេក ក៏ត្រូវបានក្រសួងសុខាភិបាលធ្វើតេស្តផងដែរ ប៉ុន្តែមិនមាន​ផ្ទុកមេរោគកូវីដនោះទេ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានបង្ហាញថា គិតចាប់​ពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ រហូតដល់ព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ចំនួនអ្នក​ជំងឺកូវីដ១៩ ដែលជាសះស្បើយនៅក្នុងប្រទេសកម្ពុជា បានកើនដល់២៣នាក់ហើយ ក្នុងនោះមានជនជាតិចិនម្នាក់ ជនជាតិអង់គ្លេស៣នាក់ ជនជាតិបារាំង១នាក់ និងជន​ជាតិខ្មែរ១៨នាក់។ ពេលនេះមានអ្នកជំងឺកូវីដ១៩ ចំនួន៨៦នាក់ កំពុង​សម្រាកព្យា​បាលបន្តនៅតាមមន្ទីរពេទ្យ ដែលក្នុងនោះមានស្រ្តី២៨នាក់ និងបុរស៥៨នាក់៕

19 Shares
Copy link
Powered by Social Snap