• Wed. Mar 23rd, 2022

កូនស្រី​តារា​កំប្លែង​ជើងចាស់ នាយ​ត្រដក់ ចងក​ សម្លាប់​ខ្លួន ​នៅផ្ទះ​សំណាក់​ អាស៊ាន ​បង្ក​ការ​ភ្ញាក់ផ្អើល

24 Shares

កូនស្រី​តារា​កំប្លែង​ជើងចាស់ ​គឺ ​នាយ ត្រដក់ បានសម្រេច​បញ្ចប់​ជីវិត​ដោយ​ការ​ចង.ក​ សម្លាប់​ខ្លួន​ នៅក្នុងផ្ទះសំណាក់អាស៊ាន តាម​បណ្តោយ​ផ្លូវ​លេខ៤៧ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ បង្ក​ការ​ភ្ញាក់​ផ្អើល​ដល់​ប្រជាពលរដ្ឋ​ និង​សមត្ថកិច្ច​មូលដ្ឋាន។


ហេតុការណ៍​នេះ បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​១១៖៣០​នាទី​ថ្ងៃទី​៣០​ខែ​មីនា​ឆ្នាំ​២០២០​។​ស្ថិតនៅ​ផ្ទះ​លេខ​១៤​បន្ទប់​លេខ​៧​ជាន់​ឡៅតឿ​តាម​បណ្ដោយ​ផ្លូវ​លេខ​៤៧​ក្រុម​១១៣​ភូមិ​៨​ស្ថិត​​ក្នុង​សង្កាត់​ស្រះចក ខណ្ឌ ដូនពេញ ដែល​មាន​យីហោ​ផ្ទះ​សំណាក់​សំណាក់អាស៊ាន។

សព​មានឈ្មោះ វ៉ាន់ ដា​នី​ត ភេទ​ស្រី ជនជាតិខ្មែរ អាយុ​៣២​ឆ្នាំ ទីកន្លែង​កំណើត​នៅ​សង្កាត់​លេខ​៥​ភ្នំពេញ ទីលំនៅ​បច្ចុប្បន្ន​ផ្ទះ​៩​អឺ​១​ផ្លូវ​៤៧​ភូមិ​១១​សង្កាត់​ស្រះចក​ខណ្ឌដូនពេញ​។​

តាម​ប្រភព​ពី​ក្រុម​គ្រួសារ​​នៃសព​បាន​ឱ្យ​ដឹងថា​នារី​ដែល​បាន​ចងក​សម្លាប់​ខ្លូន​​នោះ កន្លង​មក​មិន​មាន​រឿង​អ្វី​ឱ្យ​គ្រួសារ​កត់សម្គាល់ថា​គាត់​គិត​ខ្លី​រហូតដល់​ថ្នាក់​ចងក​សម្លាប់​ខ្លួន​នោះ​ឡើយ។

​ក្រុមគ្រួសារ​បន្ត​បញ្ជាក់ទៀតថា មុន​ថ្ងៃ​សម្លាប់​ខ្លួន​នេះ នារី​រងគ្រោះ​គាត់​មិន​ចូល​ផ្ទះ​៣​ទៅ​៤​ថ្ងៃ​ហើយ​តែ​គាត់​នៅ​ទាក់ទង​ជាមួយ​ក្រុមគ្រួសារ​ធម្មតា​ស្រាប់តែ​នៅ​រសៀល​ថ្ងៃទី​៣០​ខែមីនា​ឆ្នាំ​២០២០​ក៏បាន​ទទួលដំណឹង​ថា​គាត់​បាន​ចងក​សម្លាប់ខ្លួន​។​ភ្លាមៗ​នោះ​ក្រុមគ្រួសារ​បានមក​មើល​គឺ​ពិតជា​គាត់​មែន​ធ្វើឱ្យ​ក្រុមគ្រួសារ​សោកស្តាយ​ជា​ពន់ពេក​មិនគួរណា​គាត់​គិត​ខ្លី​បែបនេះ​សោះ​។

​ក្រោយពី​ពិនិត្យ​រួច​សមត្ថកិច្ច​ជំនាញ​បច្ចេកទេស​បានប្រគល់​ស​ព​ឱ្យទៅ​ក្រុមគ្រួសារ​យកទៅ តម្កល់​និង​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​វត្ត​ទួល​សន្ត​វ័​ន្ត​ហៅ​វត្ត​ទួល​អស់លោក​ស្ថិតនៅ​សង្កាត់​គីឡូ​ម៉ែត​លេខ​៦ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ៕

24 Shares
Copy link
Powered by Social Snap