• Wed. Mar 16th, 2022

តារា​សម្ដែង កំប៉ោយ​ចៅតា បាន​ស្លាប់​ហើយ ដោយ​ជីវភាព​ក្រីក្រ​ពេក តារា​សម្ដែង លោក​អ៊ឹម ជីវ៉ា ជួយ​ទិញ​​មឈ្លស ជូន​ក្រុម​គ្រួសារ​សព

21 Shares

តារា​កំប្លែង ញឹក កុសល ដែល​មាន​រហស្សនាម​ថា “កំប៉ោយ​ចៅតា” បាន​ទទួល​មរណភាព​ទៅ​ហើយ កាល​ពី​ថ្ងៃ​ទី ២៥ ខែ មិនា ឆ្នាំ ២០២០ នេះ នៅ​មន្ទីរ​កាល់​ម៉ែត្រ​ដោយ​រោគាពាធ​បន្ទាប់​ពី​សម្រាក​​ព្យាបាល​នៅ​ទី​នោះ​ជា​ច្រើន​ខែ។ សព​ត្រូវ​បាន​ដឹក​យក​ទៅ​ធ្វើ​បុណ្យ​នៅ​ស្រុក​កំណើត​ឯ​បាសិត ដោយសារ​​ជីវភាព​ក្រីក្រ​ពេក តារា​សម្ដែង លោក​អ៊ឹម ជីវ៉ា ជួយ​ទិញ​​មឈ្លស ជូន​ក្រុម​គ្រួសារ​សព។

មិន​ទាន់​ដឹង​ថា កំប៉ោយ​ចៅតា ដែល​មាន​ជីវភាព​ក្រខ្សត់​បាត់​បង់​ជីវិត​ដោយ​សារ​ជំងឺ​អ្វី​ពិត​ប្រាកដ​នោះ​ទេ ប៉ុន្តែ កន្លង​មក គេ​ធ្លាប់​បាន​ដឹង​ថា តារា​កំប្លែង​វ័យ​ក្មេង និង​មាន​ជីវភាព​ខ្សត់​ខ្សោយ​រូប​នេះ មាន​ជំងឺ​តម្រង​នោម និង​ខ្វះ​ឈាម ដែល​ជំងឺ​ទាំង​ពី​មុខ​នេះ បាន​ធ្វើ​ទុក្ខ​នាយ​ខ្លាំង​តាំង​ពី​ចុង​ឆ្នាំ ២០១៩។ តាម​អ្នក​នាង ខាត់ សុឃីម ដែល​ជា​បង​ប្អូន​ជីទួត​មួយ បាន​ឲ្យ​ដឹង​ថា កំប៉ោយ​ចៅ តា មាន​ជំងឺ​នេះ​តាំង​ពី​តូច ពោល​គឺ​ក្រោយ​ពី​នាយ​បាន​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ដោយ​ត្រូវ​រ៉ឺម៉ក​កិន​ជើង​ខាង​ស្ដាំ។ គ្រោះ​ថ្នាក់​នោះ​បាន​ប៉ះពាល់​ដល់​តម្រង់​នោម និង​ក្រលៀន បាន​បណ្ដាល​អោយ​ហើម​ជើង និង​នោម​មិន​ចេញ​។ តែ​ពេល​នោះ​ក៏​បាន​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​ជួយ​សង្គ្រោះ​ ដោយ​បាន​ព្យាបាល​ជា​ទៅ​ហើយ ហើយ​ក៏​លែង​ចាប់​អារម្មណ៍ ប៉ុន្តែ​មក​ដល់​ចុង​ឆ្នាំ ២០១៩ ជំងឺ​នេះ​​បាន​ធ្វើ​ទុក្ខ​ឡើង​វិញ​​សោះ​វិញ និង​បាន​បន្ត​រហូត​ដល់​ពេល​នេះ ហើយ​ទី​បំផុត​តារា​កំប្លែង​កម្សត់​បាន​លា​ចាក​លោក​ចោល​ពិភព​សិល្បៈ ចោល​សាច់​ញាតិ​នានា​ទៅ​ហើយ។

ភ្លាមៗ​បន្ទាប់​ពី​ទទួល​​ដំណឹង​ថា តារា​រូប​នេះ​ទទួល​មរណៈ​ភាព​​ភ្លាម ឃើញ​ជីវភាព​​របស់​ក្រុម គ្រួសារ​សព មាន​ភាព​ក្រីក្រ​ខ្លាំង​ពេក លោក អ៊ឹម ជីវ៉ា បាន​ចេញ​មុខ​ឧបត្ថម្ភ​ដល់​សព​តារា​កំប្លែង ដោយ​លោក​សូម​ចូល​រួម​ចេញ​ថ្លៃ​ក្ដារ​មឈូស​ក្នុង​ពិធី​បុណ្យ​សព​តារា​កំប្លែង នាយ​ប៉ោយ និង​សូម​វិញ្ញាណ​ខន្​តនាយ ប៉ោយ បាន​ទៅ​កាន់​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ។ សកម្មភាព​នៃ​ការ​ធ្វើ​បុណ្យ​របស់ ​លោក​អ៊ឹម ជីវ៉ា ប្រិយមិត្ត​ជា​ច្រើន​បាន​ចូល​រួម​កោតសរសើរ​ចំពោះ​តារា​រូប​នេះ ដោយ​ពួក​គេ​លើក​ឡើង​ថា ជា​សកម្មភាព​បុណ្យ​កុសល​ដ៏​ប្រសើរ​មួយ៕

21 Shares
Copy link
Powered by Social Snap