• Tue. Mar 15th, 2022

ព្រះតេជព្រះគុណ នី សុវណ្ណ​មុន្នី​រ៉េត ជួយ​៥​លាន​រៀល​ដល់​រាជរដ្ឋាភិបាល ដើម្បី​ទប់ស្កាត់​ជំងឺឆ្លង Covid-19 នៅ​កម្ពុជា

99 Shares

ព្រះសង្ឃចិត្តធម៌ព្រះព្រហ្មវិជ្ជា នី សុវណ្ណមុន្នីរ៉េត គង់នៅវត្តនាគវ័ន កុដលេខ២៤ មានសង្ឃដីការផ្អាកធ្វើសកម្មភាពមនុស្សធម៌ដូចជាការផ្ដល់ជំនួយដល់សាលារៀន មន្ទីរពេទ្យ វត្តអារាម និងតាមភូមិ ឃុំ ស្រុក មួយរយៈសិនក្រោយពីព្រះអង្គបានសន្យាថានឹងជួយឧបត្ថម្ភនាពេលកន្លងមកនោះ។


មូលហេតុដែលព្រះតេជ្ជគុណផ្អាកផ្ដល់ជំនួយដោយសារតែអំឡុងពេលនេះជំងឺឆ្លងដ៏កាចសាហាវ កូវីដ១៩ កំពុងតែវាយលុកខ្លាំងនៅកម្ពុជា ស្របពេលដែលសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល ហាមប្រាម មិនឲ្យមានការជួបជុំនានា បើមិនចាំបាច់ដើម្បីទប់ស្កាត់ជំងឺឆ្លងមួយនេះ។


អាស្រ័យដូចបានជម្រាបខាងលើព្រះព្រហ្មវិជ្ជា នី សុវណ្ណមុន្នីរ៉េត ក៏សូមខន្តីអភ័យទោសពីព្រះករុណា គ្រប់ព្រះអង្គ និងញាតិញោមទាំងអស់ផងដែរ។ ចំណែកឯរឿងផ្ដល់ជំនួយនឹងធ្វើទៀតនៅពេលណានោះព្រះអង្គ នឹងផ្ដល់ដំណឹងឲ្យញាតិញោមពុទ្ធបរិស័ទបានដឹងនៅពេលក្រោយទៀត។


គួររម្លឹកថា ព្រះព្រហ្មវិជ្ជា នី សុវណ្ណមុន្នីរ៉េត គឺជាព្រះសង្ឃមួយអង្គដែលប្រឡូកជាមួយកិច្ចការងារសប្បុរសធម៌ជួយដល់សង្គម និងញាតិញោមពុទ្ធបរិស័ទជាច្រើន ដោយថវិកាទាំងនោះព្រតេជ្ជគុណ បានមកពីការស្រោចទឹករំដោះគ្រោះលើករាសី ទស្សទាយ ជាដើម៕

99 Shares
Copy link
Powered by Social Snap