• Wed. Dec 1st, 2021

មក​មើល​មុខ​ទំនិញ ផ្សារកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា ដែល​ដាក់​ដំណើរ​ការ​សាកល្បង

63 Shares

​ទីបំផុត​ ផ្សារ​បន្លែ​កសិផល​ធម្មជាតិ ដំបូង​បង្អស់​របស់​ ឧកញ៉ា​ឡេង ណា​វ៉ាត្រា​ បាន​បើក​ទ្វា​លក់​ហើយ​កាលពី ព្រឹក​មិញ​នៅ នៅ​វេលា​ម៉ោង ៩ព្រឹក រហូតដល់​ម៉ោង ១០យប់​ ដែល​មាន​ទីតាំង​នៅ​អគារ​កាច់​ជ្រុង​មុខ​ផ្នែក​ខាង​ផ្សារ​អូឡាំព្យារ។

សម្ពោធ​បើក​លក់​ថ្ងៃ​ដំបូង​នេះ ឃើញ​ថា​មិនដល់​មួយ​ម៉ោង​ផង មាន​អតិថិជន​ជាច្រើន​នាក់​បាន​ចូល​មើល និង ទិញ បន្លែ​ ផ្លែឈើ និ​ង​សាច់​ ជា​មួយ​ស្នា​ញញឹម ដោយ​សារ​​មាន​បុគ្គលិក​ផ្សារ​ចាំ​ទទួល​ភ្ញៀវ​រួសរាយ​ រាក់ទាក់​ និង​ចាំ​ផ្តល់​ព័ត៌មាន ក៏ដូចជា​ជួយ​កាន់​កន្ត្រក​ដាក់​អីវ៉ាន់​សម្រាប់​អតិថិជន​ដែល​មាន​តម្រូវ​ការ​ផង​ដែរ​។

ទោះ​បើក​លក់​ថ្ងៃ​ដំបូង​ក្តី តែ​មាន​បន្លែ ផ្លែឈើ និង​សាច់​ ក៏​ដូចជា​ផលិតផល​សិប្បកម្ម​ខ្មែរ​ជាច្រើន​មុខ​ទៀត​ដាក់​តម្រៀប​គ្នា​យ៉ាង​ច្រើន​សម្បូរ​បែប មិន​ថា​ជា​ទឹក​ខ្មោះ ទឹកត្រី ទឹក​ស៊ីអីវ ប្រហុក​ខ្មែរ​ឡើយ។ ក្រៅពី​ធានា​គុណភាព និង​សុវត្ថិភាព​ចំពោះ​សុខភាព​ហើយ ផលិតផល​ក្នុង​ផ្សារ​ត្រូវ​បាន​រៀបចំ វេច​ខ្ចប់​ យ៉ាង​ស្អាតល្អ និង​ទុកដាក់​ប្រកប​ដោយ​អនាម័យ​ខ្ពស់ ។

លើស​ពី​នេះ​ទៀត​ ដើម្បី​ឆ្លើយ​តបនឹង​តម្រូវ​ការ​ទីផ្សារ ក៏​ដូចជា​ស្ថានភាព​បច្ចុប្បន្ន​ដែល​គ្រប់គ្នា​មិន​ចង់​ចេញ​ពី​ផ្ទះ​ដោយ​សារ​​មេរោគកូវីដ១៩ ផ្សារ​​កសិផល​ធម្មជាតិ ឡេង ណាវ៉ាត្រា ក៏​មាន​ផ្តល់​ជូន​នូវ​ សេវា​ដឹក​ជញ្ជូន​ដល់​ផ្ទះ ដោយ​ឥត​គិត​ថ្លៃ​ ដោយ​គ្រាន់​តែ​បង​ប្អូន​ចូល​ទៅ​កុម្ម៉ង់ តាមរយៈ៖

វិបសាយ ៖ ផ្សារ​​កសិផល​ធម្មជាតិ ឡេង ណាវ៉ាត្រា

[សូមដោនឡូត] Mobile App (Playstore) ៖ Navatra Market

លេខ​ទូរស័ព្ទ​កុម្ម៉ង់​ទិញ ៖ 0000 (សម្រាប់ Cellcard ឥតគិតថ្លៃ ) និង​ ០១១ ៤៤៤ ៤៤៤ ។

ផ្សារ​បន្លែ​កសិផល​ធម្មជាតិ មាន​ក្រុម​ការងារ​ជាច្រើន​នាក់​រង់ចាំ​ដឹក​ជូន​បង​ប្អូន​យ៉ាង​ឆាប់រហ័ស ក្នុង​ចន្លោះ​ពេល​ត្រឹម​តែ ២០នាទីប៉ុណ្ណោះនៅភ្នំពេញ។

តោះ! មើល​ទិដ្ឋភាព​ថ្ងៃ​បើក​លក់​ដំបូង​របស់ ផ្សារ​បន្លែ​កសិផល​ធម្មជាតិ ឡេង ណាវ៉ាត្រា​ ថា​ល្អ ស្អាត មាន​អនាម័យ និ​ង​ទំនង​ចូល​ទិញ​ប៉ុណ្ណា ៖

ប្រភព៖សប្បាយ

63 Shares
Copy link
Powered by Social Snap