• Mon. Mar 21st, 2022

ប្រើ​​​អស់​តែ​​២​ខ្លង សំ ប៉ូលីដា សរសើរ​Q NANO X ថា​មាន​គុណ​ភាព​មិន​ធ្លាប់​ជួប

370 Shares

អ្នកនាង សំ ប៉ូលីដា ងារជាតារាចម្រៀងនិងកំប្លែងមាត់ដាច ព្រមទាំងវ័យក៏កាន់តែជ្រេ ហើយ​ល្បី​ថា សុខភាព​ហាក់ទ្រុឌទ្រោមការងារសិល្បៈក៏ថមថយ បាន​សាក​ល្បង​ប្រើប្រាស់​ផលិតផល​​សុខភាព ​Q NANO X ដោយ​​តារា​ស្រី​រូប​នេះ ប្រើ​អស់​តែ​២​ខ្លង​សោះ សុខភាព​របស់​នាង បាន​ប្រសើរ​ឡើងៗ។ ការ​លើក​ឡើង​ដូច​នេះ គ្រា​​នាង​បាន​ចូល​រួម កម្មវិធី​ជួបជុំ​ធំ​មួយ ​របស់​ក្រុមហ៊ុន។ ​

​អ្នកនាង សំ ប៉ូលីដា ប៉ុន្មានថ្ងៃមុននេះក៏លេចឡើងនូវរូបភាពជាច្រើនសន្លឹក បង្ហោះ​លើបណ្តាញ​ទំនាក់​ទំនងសង្គមជាមួយប្រធានក្រុមហ៊ុន NSZ World ដែលគេស្គាល់ថាជាអ្នកនាំផលិត​ផល​ថែរក្សា​សុខភាពកំពុងទទួលបានការគាំទ្រលើទីផ្សារទាំងក្នុងនិងក្រៅស្រុក។ រូបភាពនេះលេចឡើងមិនទាន់បានប៉ុន្មានថ្ងៃផង ក៏លេចឡើង តារាកំប្លែងអ្នកនាង សំ ប៉ូលីដា ពោលសរសើរបុរសអ្នកជំនួញពេញៗមាត់ រួមទាំងគុណភាពផលិតផលរបស់បុរសនោះ។


កាលពីយប់ថ្ងៃទី១៤ មីនា ក្នុងឆ្នាំ២០២០ សហព័ន្ធវិនិយោគិនកម្ពុជា និងសហព័ន្ធធុរកិច្ចទីផ្សារបណ្ដាញកម្ពុជា ដែលមានលោកសមូហកបណ្ឌិត ឡី សុភាព ជាប្រធាន បានប្រគល់ពានឆ្នើមជូនដល់បុគ្គល៣រូប បន្ទាប់ពីស្ថាប័នថ្នាក់ជាតិមួយនេះកត់សម្គាល់ឃើញថា អ្នកទាំង៣ឆ្នើម ធ្វើជំនួញស្របច្បាប់ និង ជាអាជីវកម្មដែលរាល់ការផលិតផលត្រូវបានចុះបញ្ជីត្រឹមត្រូវនៅក្នុងស្ថាប័នរដ្ឋ ហើយជោគជ័យលើទីផ្សារ។ ពិធីប្រគល់ជូននេះ ត្រូវបានធ្វើឡើងក្នុងពិធីជប់លៀងខួបមួយឆ្នាំរបស់ក្រុមហ៊ុន NSZ World ដែលផ្គត់ផ្គង់ផលិតផលជំនួយសុខភាព និង សម្រស់ នៅកោះពេជ្រ ដែលមានអ្នកចូលរួមប្រមាណជា៣០០០នាក់ រួមទាំងមានវត្តមានអ្នកសិល្បៈល្បីជាច្រើនផងដែរ។


ស្ថិតក្នុងពិធីដ៏មហាឧឡារិក វត្តមានអ្នកនាង សំ ប៉ូលីដា ក៏ស្ថិតក្នុងទឹកមុខញញឹមយ៉ាងស្រស់ស្រាយ ក៏បង្ហាញប្រាប់សារព័ត៌មាន «ខ្ញុំក៏ជាអតិថិជនមួយរូបរបស់ផលិតផលសុខភាព និង សម្រស់ Q NANO X ដែលបានរួមចំណែកថែរក្សាសុខភាពខ្ញុំក៏កាន់តែប្រសើរឡើងនិងបានធ្វើការងារសិល្បៈរកចំណូលចិញ្ចឹមជីវិតឲ្យប្រសើរវិញ»។
អ្នកនាង សំ ប៉ូលីដា តារាកំប្លែងជាប់ងារ តារាម៉ាត់ដាច ដែលល្បីសុខភាពមិនសូវជាគាប់ប្រសើរ និងត្រូវរំខានការងារសិល្បៈ ពេលខ្លះត្អូញដាច់បានដោយសារសុខភាពមិនអំណោយផល ។ ក្នុងឳកាសនោះ អ្នកនាង ក៏លើកឡើងឲ្យដឹងថា «ថៅកែផលិតផល Q NANO X សាកសមនឹងទទួលបានពានឆ្នើមហើយ ដោយសារតែខ្ញុំ គឺជាសាក្សីមួយក្នុងចំណោមអ្នកប្រើប្រាស់ ដែលមានអាការៈ បេះដូងធ្វើទុក្ខ និង ដង្ហក់ តែក្រោយពេលបានប្រើ២ខ្លង ក៏មានអាការៈប្រសើរឡើង ដែលមុននេះខ្ញុំចូលពេទ្យស្ទើររាល់ថ្ងៃ ប្រើផលិតផលណាក៏មិនត្រូវ។


អ្នកនាង សំ ប៉ូលីដា ក្រៅពីពោលថា កាន់តែសប្បាយចិត្ត ដែលបានរួមចំណែកបំផុសផលិតផលមានគុណប្រយោជន៍ផលិតផល Q NANO X អោយបងប្អូនអ្នកមានជំងឺដូចអ្នកនាងបានដឹង និងបញ្ចៀសការចូលពេទ្យញឹកញាប់ ដែលចំណាយខ្ពស់។ អ្នកនាងថា «ជម្ងឺសន្លាក់ និងប្រព័ន្ធឈាមដូងរបស់ខ្ញុំ ខុសប្លែកគ្នាដូចមេឃ និងដី កាលពី២ខែមុន ដោយគ្រាន់តែលាបរឹតលើសរសៃជីពចរ មិនភ័យរឿងលេបប៉ះពាល់ដល់សុខភាព»។


លោក លី ស៊ីនន្ទ ប្រធានក្រុមហ៊ុន NSZ World បានបង្ហាញអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំងដែលទទួលបានពានជាបុគ្គលឆ្នើមថ្នាក់ជាតិពីសហព័ន្ធវិនិយោគិនកម្ពុជា ខណៈដែលលោកប្រកាសថា «រយៈពេល១ឆ្នាំចាប់តាំងពីនាំផលិតផលព្យាបាលសន្លាក់ និង សរសៃឈាម ហើយបានរួមចំណែកជួយផ្នែកសុខភាព និង សម្រស់មួយភាគធំនៅកម្ពុជា។ លោកថាផលិតផលរបស់ខ្លួន មិនត្រឹមតែជោគជ័យក្នុងការវាយលុកទីផ្សារកម្ពុជា រហូតត្រូវបានសហព័ន្ធវិនិយោគិនកម្ពុជា ប្រគល់ពានជាបុគ្គលឆ្នើមជូនតែប៉ុណ្ណោះទេ សព្វថ្ងៃក៏ជោគជ័យណាស់ដែរនៅទីផ្សារក្រៅប្រទេសក្នុងប្រទេសជិត១០ដូចជា ថៃ ឡាវ និង កូរ៉េជាដើមផងដែរ។

370 Shares
Copy link
Powered by Social Snap