• Wed. Mar 16th, 2022

ធ្លាយ​ព័ត៌មាន ទិត្យ វិច្ឆិកា ជំពាក់​ប្រាក់​ថ្លៃ​ជួសជុល​ឡាន នៅ​យានដ្ឋាន​មួយជា​ច្រើន​លើក​មិន​ព្រម​សង

128 Shares

យានដ្ឋាន​ជួសជុល​រថយន្ត​មួយ​ដែល​មាន​ឈ្មោះ​ថា​” CAM Auto Repair យានដ្ឋាន ខេម” បាន​បង្ហោះ​រូប​អម​​ខ្លឹមសារជា​សាធារណៈ​ដោយ​ចោទ​ប្រកាន់​ទៅ​លើ អតីត​តារា​ចម្រៀង លោក ទិត្យ វិច្ឆិកា ថា បាន​ជំពាក់​ប្រាក់​ជា​ថ្លៃ​ជួសជុល​រថយន្ត​នៅ​ការ៉ាស់​របស់​ខ្លួន រហូត​​​ជាង​១ពាន់​ដុល្លារ មិន​ព្រម​សង ទោះ​បោះ​ជា ខ្លួន​បាន​ព្យាយាម​ទា​ជា​ច្រើន​លើក​ក្ដី ។

តាម​ការ​បញ្ជាក់​ពី​​ផេក​ផ្លូវ​ការ ​” CAM Auto Repair យានដ្ឋាន ខេម”​នោះ បាន​រៀបរាប់​ឲ្យ​ដឹង​ថា ម្ចាស់”​បទ​សុរិយា​រៀប​អស់​ស្ដង់​គត់”​រូប​នេះ បាន​យក​រថយន្ត​ទៅ​ជួស​ជុល​រហូត​ដល់​ទៅ​៣​លើក ជុំ​​ពាក់​ប្រាក់​ខ្លួន​មិន​ព្រម​ទូទាត់​ឲ្យ​ខ្លួន ដោយ​សន្យា​ថា ឲ្យ​ថ្ងៃ​នេះ​ថ្ងៃ​នោះ​ជា​ច្រើន​លើក ដែល​សរុប​ជា ប្រាក់​មាន​រហូត​ដល់​ទៅ $1,146 ឯណោះ។

ផេក​ផ្លូវ​ការ ​” CAM Auto Repair យានដ្ឋាន ខេម”​នោះ បាន​រៀបរាប់​ថ្ងៃ​ខែ នឹង​ចំនួន​ប្រាក់​ដែល​ជំពាក់​ថ្លៃ​ធ្វើ​រថយន្ត​ទាំង​​៣​​លើក​បែប​នេះ​ថា ទិត្យ វិច្ឆិកា បាន​សន្យា​ជា​ច្រើន​លើក ប៉ុន្តែ​មិន​ព្រម​សង ទើប​នាំ​ឲ្យ​មាន​ការ​បង្ហោះ ​ជា​សាធារណៈ​បែប​នេះ។


ជុំ​វិញ​ការ​ចោទ​ប្រកាន់​​​​របស់​យានដ្ឋាន​ជួសជុល​រថយន្ត ខាង​លើ​នេះ មិន​ទាន់​មាន ការ​ឆ្លើយ​តប ពី​លោក ទិត្យ វិច្ឆិកា បាន​នៅ​ឡើយ​ទេ ខណៈ​ដែល​​ទូរសព្ទ​តារា​ចម្រៀង​រូប​នេះ​​ធ្លាប់​ប្រើ​កន្លង​មក​នោះ ខល​មិន​​ចូល​​ឡើយ។

សូម​​​រំលឹក​ផង​ដែរ​ថា លោក ទិត្យ វិច្ឆិកា ថ្មីៗ​នេះ ត្រូវ​បាន​គេ​ដឹង​ថា ទើប​តែ​ធ្វើ​ពិធី​ឡើង​គេហដ្ឋាន​ថ្មី​មួយ​កន្លែង​​ដែល​មាន​តម្លៃ រហូត​ដល់​ទៅ​១០​ម៉ឺន​ដុល្លារ​ឯណោះ ។

ប្រភព៖ CAM Auto Repair យានដ្ឋាន ខេម
រូបថត៖ Sabay

128 Shares
Copy link
Powered by Social Snap