• Tue. Dec 7th, 2021

ជួយរកផង ឧកញ៉ា គួច ម៉េងលី ប្រកាស​ស្វែង​រកចោរលួច​ម៉ូតូ​បាត់​…

871 Shares

​មុន​​នេះ​បន្តិច​​ផេក” MJQ Education” តែ​ត្រូវ​ត្រូវ​បាន​គេ​ស្គាល់​ថា គឺ​ជា​ផេក​របស់​ក្រម មហ៊ុនម៉េងលី ជេ. គួច អេឌ្យូខេសិន របស់​លោក ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ​បាន​ប្រកាស ស្វែង​រក​ម៉ូតូ​ បុគ្គលិក ត្រូវ​បាន​ចោរ​លួច​បាត់ កាល​ប៉ុន្មាន​ថ្ងៃ​មុខ​នេះ។


ក្នុង​ការ​ប្រកាស​​មាន​ទាំង​រូប​ភាព​ជន​​ល្មើស​ថត​ដោយ​កាមេរ៉ា​សុវត្ថិភាព ម៉ូតូ​ដែល​បាត់​នោះ​គឺ ម៉ូតូម៉ាក HONDA SCOOPY-I ស៊េរីឆ្នាំ 2019 ពណ៍ក្រហម ស្លាកលេខ ភ្នំពេញ 1HQ-8845!។ ​

ផេក​​​ផេក” MJQ Education” បាន​សរសេរ​​យ៉ាង​ដូច្នេះ​ថា “ដំណឹងបាត់ម៉ូតូម៉ាក HONDA SCOOPY-I ស៊េរីឆ្នាំ 2019 ពណ៍ក្រហម ស្លាកលេខ ភ្នំពេញ 1HQ-8845!​កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ១២:៥៧ នាទីថ្ងៃត្រង់ បុគ្គលិកនៃក្រុមហ៊ុនម៉េងលី ជេ. គួច អេឌ្យូខេសិន បានបាត់ម៉ូតូមួយគ្រឿងម៉ាកដូចបានរៀបរាប់ខាងលើ នៅក្រោយរបងមន្ទីពេទ្យរុស៊្សី។ អាស្រ័យហេតុនេះ បើបងប្អូនណាបានរកឃើញឬជួបប្រទះ សូមទាក់ទង់មកកាន់លេខទូរស័ព្ទ 061 666 057 ឬ 016 865 116 យេីងខ្ញុំនឹងជូនរង្វាន់ជាទីគាប់ចិត្ត។”

សូមអរគុណ!




871 Shares
Copy link
Powered by Social Snap