• Sat. Mar 19th, 2022

ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា ទុក​ពេល​ឲ្យ​ស្ថាប័ន​សារព័ត៌មាន​២​កែ​តម្រូវ​ឡើង​វិញ​​ជុំវិញ​ ចុះផ្សាយ​​រឿង​មិន​ពិត ​នាំ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​លោក បើ​មិន​ព្រម​កែ​តម្រូវ​ទេ លោក​ឧកញ៉ា នឹង​ចាត់​ការ​តាម​ច្បាប់

408 Shares

តាមការចុះផ្សាយលើផេកហ្វេសបុកផ្លូវការរបស់លោកឧកញ៉ាម្នាក់ដែលជាអតីតជាអ្នករត់ម៉ូតូឌុប បច្ចុប្បន្នក្លាយជាឧកញ៉ាដោយសារតែការតស៊ូ ​លោកឧកញ៉ា ភិរម្យ វិចិត្រដារ៉ា ជាអគ្គនាយក​ក្រុមហ៊ុន វិចិត្រដារ៉ាអ៊ីនធ័រប្រាយ (ឯក) បានសរសរ និងបង្ហោះលិខិត ដែលមានខ្លឹមសារ​​កាល​ពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ កន្លង​ទៅ​នេះថា :

បុគ្គល២រូបផ្សាយព័ត៌មានធ្វើឲ្យប៉ះពាល់កេរ្តិ៍ឈ្មោះនិងសេចក្តីថ្លៃថ្នូរបស់គាត់ បានបដិសេធ​និងច្រានចោលទាំងស្រុងនូវការចុះផ្សាយរបស់អង្គភាពវេបសាយICD TV on line (www.icdtvonline -worlpress) ដែលមានចាងហ្វាង ឈ្មោះ ខន ខេន អាស័យដ្ឋានផ្ទះលេខ ១១៤ ភូមិឈើទាល ឃុំព្រែកទទឹង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង លេខទូរសព្ទលេខ ០៣១២១៩១១២៩ និង អង្គភាពឈ្មោះគេហទំព័រខ្មែរប្រជាប្រិយ(www.kpnhotnews.com ) ដែលមានអាស័យដ្ឋានផ្ទះលេខ ១៤១ ផ្លូវលេខ ១០១ ភូមិលេខ ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំកាមន រាជធានីភ្នំពេញ លេខទូរសព្ទ០១៦៣៣១៨៩១ ដែលមានចាងហ្វាងឈ្មោះលោក ញ៉ែម ចាន់ណា ។

លោកឧកញ៉ាបានបញ្ជាក់ក្នុងលិខិតរបស់ខ្លួនថា«ចំពោះបុគ្គលជាម្ចាស់អង្គភាពទាំងពីរខាងលើ ដែលបានយករូបភាពរបស់ខ្ញុំបាទទៅចុះផ្សាយលើគេហទំព័រ និងឡាយវីដេអូជាសាធារណៈ និងនិយាយធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងសេចក្តីថ្លៃថ្នូរដល់រូបខ្ញុំបាទដែលមិនអាចទទួលយកបានកាលពីថ្ងៃទី៧ ខែមីនាឆ្នាំ២០២០ នាំឲ្យមានការភ័នច្រឡំដល់មតិមហាជនជាខ្លាំង»។

លើសពីនេះលោកឧកញ៉ាបញ្ជាក់ថា ហេតុដូច្នោះ«ខ្ញុំបាទស្នើសុំឲ្យលុបចោលខ្លឹមសារ និងរូបភាពចេញទាំងស្រុង ដែលបានផ្សាយកាលពីថ្ងៃទី៧ ខែមីនាឆ្នាំ២០២១០ ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសខ្ញុំបាទយ៉ាងធ្ងន់ធ្ងរនិងមិនអាចទទួលយកបាន។ ផ្ទុយទៅវិញ បើសិនជាបុគ្គលទាំងពីរខាងលើមិនមានការកែតម្រូវជាបន្ទាន់ទេនោះ ខ្ញុំបាទនឹងចាត់វិធានការទៅតាមផ្លូវច្បាប់ស្តីពីរបបសារព័ត៌មានឬមួយនឹងប្តឹងទៅតុលាការឲ្យចាត់វិធានការតាមផ្លូវច្បាប់»។

ទោះយ៉ាងនេះក្ដីបើតាមការចុះផ្សាយរបស់អ្នកកាសែតដែលលោកឧកញ៉ាច្រានចោលនូវខ្លឹមសារការផ្សាយនោះ ថាខ្លួននឹងតតាំងផ្លូវច្បាប់ជាមួយលោកឧកញ៉ា ដោយមានហេតុផល និងអំណៈអំណានរបស់ខ្លួន៕

408 Shares
Copy link
Powered by Social Snap