• Sun. Mar 13th, 2022

ឧកញ៉ា ហ៊ួត ជា ដឹកនាំក្រុមការងារនាំយកអំណោយជូនលោក Ben Davis អ្នកអភិរក្សព្រៃឈើ

143 Shares

នៅព្រឹកថ្ងៃទី៨​ ខែមីនា​ ឆ្នាំ២០២០​នេះ លោកឧកញ៉ា​ ហ៊ួត​ ជា​ អគ្គនាយកក្រុមហ៊ុន ហ៊ួត ជា ផ្គត់ផ្គង់គ្រឿងសំណង់គ្រប់ប្រភេទ ដ៏ល្បីឈ្មោះនៅកម្ពុជា បានដឹកនាំក្រុមការងារ នាំយកអំណោយ ដែលបានពីការចូលរួមចំណែករបស់បងប្អូនសប្បុរសធម៌ យកមកផ្តល់ជូនអ្នក​អភិរក្ស​ព្រៃឈើ ជាតិ​អា​មេ​រិ​កលោក Ben Davis ក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ត្នោត​-​ភ្នំ​ពក ខេត្តព្រះវិហារ ។

ការដឹកនាំសកម្មភាពសប្បុរសធម៌របស់លោកឧកញ៉ា ហ៊ួត ជា ត្រូវបានបណ្តាញសង្គម កោតសសើរយ៉ាងខ្លាំងនូវទឹកចិត្ត និងកាយវិការសប្បុរសធម៌ ដែលជាគំរូមួយយ៉ាងល្អនៅក្នុងសង្គមកម្ពុជា។

សូមបញ្ជាក់ថា អំណោយដែលលោកឧញ៉ា ហ៊ួត ជា អគ្គនាយកក្រុមហ៊ុន ហ៊ួត ជា ផ្គត់ផ្គង់គ្រឿងសំណង់គ្រប់ប្រភេទ ដ៏ល្បីឈ្មោះនៅកម្ពុជា រួមមានថវិការប្រមាណ១,៩៤៤$ ព្រមទាំងសម្ភារៈគ្រឿងឧបភោគ បរិភោគមួយចំនួនផងដែរ៕

143 Shares
Copy link
Powered by Social Snap