• Sun. Oct 17th, 2021

អគ្គិភ័យឆាប​ឆេះ​សន្ធោ​សន្ធៅ​​​យប់​​មិញ​ខូច​​ផ្ទះ​រហូត​ដល់ ២៧ ខ្នង​​

11 Shares


នៅ​វេលា​ម៉ោង ២២:៣០ នាទីយប់ថៃ្ងសុក្រ១៣កើត​ ខែ​ផល្គុនឆ្នាំកុរ ឯកស័ក ព.ស២៥៦៣​ត្រូវនឹងថ្ងៃទី ០៦ ខែ មិនា ឆ្នាំ២០២០​ មាន​អគ្គិភ័យ​មួយកន្លែងកើតឡើងស្ថិតនៅផ្លូវ​លេខ៦៣ ផ្ទះលេខ២៧E១ក្រុម៧៧ភូមិ១២សង្កាត់ផ្សារថី្មទី៣ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ម្ចាស់​ផ្ទះ​ដែល​ត្រូវ​ឆាប​ឆេះ​នេះ​ឈ្មោះ មាន សំអាត ភេទប្រុស អាយុ ៦៣ឆ្នាំ ​មុខរបរ​ កងរាជអាវុធហត្ថ។


មូលហេតុ​នៃ​ការ​​បង្ក​ឲ្យ​មាន​អគ្គិភ័យ​នេះ​​មិន​ទាន់​ត្រូវ​បាន​បង្ហើយ​ឡើយ តែ​​កំពុង ស្រាវជ្រាវ ។ ​ផ្ទះ​ឆេះ​នេះ​ជាប្រភេទសំណង់ ថ្មបេតុងប្រក់ក្បឿងទំហំ០៤ម៉ែត្រx០៦ម៉ែត្រ ។
ការខូចខាតសម្ភារឆេះខូចខាតផ្ទះចំនួន២៧ខ្នងផ្ទះនឹងសម្ភារប្រើប្រាសប្រចាំថ្ងៃមួយចំនួន។ បែប​ណា​ក្ដី មិន​មាន​​មនុស្ស​ស្លាប់​នោះ​ឡើយ។ ប៉ុន្តែរងរបួសមន្រី្តការិយាល័យអគ្គិភ័យចំនួន០៣នាក់។

ពន្លត់ចប់ : នៅម៉ោង ០១:៥០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃសៅរ៏ ទី០៧ ខែ មិនា ឆ្នាំ២០២០។

11 Shares
Copy link
Powered by Social Snap