• Tue. Oct 19th, 2021

ស្នង​ការ​ដ្ឋាន​​ន​គរ​​បា​លរា​ជធា​នីភ្នំ​ពេ​​ញ បំភ្លឺអំ​​ពី​ព័​​ត៌​​មាន​​ដែល​ថា​​ជន​ជន​ចិ​នដួល​សន្លប់​មិន​មែនជា​ការ​ពិត​ទេ

14 Shares

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការបកស្រាយនៅលើផេកផ្លូវដូច្នេះថា​«សេចក្តីបកស្រាយ​​បំភ្លឺរបស់ក្រុមព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរ​បាលរាជធានីភ្នំពេញ និងអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ទាក់ទងទៅនឹងបុគ្គល​ម្នាក់ដែលមានគណនី Facebook ឈ្មោះ Phorn Phana បានផុសព័ត៌មានមិនពិត ដែលថា មានជនជាតិចិនប្រកាច់នៅជិតស្តុបបូគោកាលពីម៉ោងម៉ោងប្រហែលជា ១៤:៤៥នាទី តាមពិតមិនមែនជាជនជាតិចិនទេ គាត់គឺជាជនជាតិខ្មែរ គឺគាត់គ្មាន​កើតជំងឺអ្វីនោះទេ គាត់គ្រាន់តែស្រវឹងស្រាខ្លាំងប៉ុណ្ណោះ» ។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា «នៅម៉ោង១៤៖​៤០នាទីរសៀល​មានAccount facebook មួយមានឈ្មោះ Phorn Phana បានបង្ហោះថាមានជន​ជាតិចិន​ប្រកាច់ដួលនៅជិតស្តុបបូគោនោះគឺជាព័ត៌មានមិនពិត តាមពិតអ្នកដែលដេក​ដួលនោះគឺជាជនជាតិខ្មែរដែលគាត់ស្រវឹងស្រាតែប៉ុណ្ណោះ ។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានអះអាងថា សមត្ថកិច្ចនឹងចាត់​វិធានការណ៍​ចំពោះជនទាំងឡាយដែលចុះផ្សាយ ឬចែករំលែកព័ត៌មានមិនពិត ដែលអាច​បង្កឲ្យមាន​ចលាចលក្នុងសង្គម ក៏ដូចជាបង្កនូវការភ័យខ្លាច៕

14 Shares
Copy link
Powered by Social Snap