• Tue. Mar 15th, 2022

រឿង​លំអិត ជុំ​វិញ បុរស​ម្នាក់​ដេក​ស្លាប់ ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ មុន​នេះ

439 Shares

ប្រទះឃើញជនបរទេសម្នាក់ដេកស្លាប់លើចិញ្ចើមផ្លូវក្រោយ CDC ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ សង្កាត់ ស្រះចក ខណ្ឌដូនពេញ វេលាម៉ោងជាង១រសៀល ថ្ងៃទី៥ ខែមិនា ឆ្នាំ២០២០។ខាក្រោមនេះ ជារបាយការណ៍ខាង ខណ្ឌដូនពេញ អធិការដ្ឋាននគរបាលខណ្ឌដូនពេញ

-សូមគោរពរាយការណ៍ជូន

-នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង១៣ ម៉០០នាទី មានករណីជនអនាថាដេកស្លាប់ កើតឡើងមួយលើក នៅចំណុចលើចិញ្ចើមផ្លូវព្រះស៊ីសុវត្ថិ កែងផ្លូវលេខ៩០ ភូមិ១១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

+អត្តសញ្ញាណសព

-មិនស្គាល់ឈ្មោះ ភេទប្រុស អាយុប្រហែល៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ មាឌស្គម សម្បុរខ្មៅស្រអែម កម្ពស់ប្រហែល១,៧០ម៉ែត សក់ខ្លីពណ៌ខ្មៅ ស្លៀកខោជើងខ្លី អត់ពាក់អាវ(ជនអនាថា)។

+ដំណើររឿងហេតុ

-ឆ្លងតាមការបំភ្លឺរបស់ឈ្មោះ ម៉ៅ ភា ភេទស្រី អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់សាំង និងឈ្មោះ បូ ផា ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខ បានឲ្យដឹងថា៖ មុនពេលកើតហេតុនៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ វេលាម៉ោងប្រហែល០៨ ម៉៣០នាទី ជនរងគ្រោះកំពុងដេកនៅក្រោមដើមអំពិលមុខក្លឹបទ្រូហ្វេស ផ្លូវលេខ៩០ សង្កាត់ស្រះចក រហូតដល់វេលាម៉ោង១៣ ម៉០០នាទី នាថ្ងៃខែឆ្នាំដដែល ជនរងគ្រោះបានក្រោកពីដេក ដើរទៅអង្គុយនៅលើចិញ្ចើមផ្លូវព្រះស៊ីសុវត្ថិ កែងផ្លូវលេខ៩០ ភូមិ១១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយមានអាការៈហត់ហេវ ជនរងគ្រោះបានប្រាស់ខ្លួនដេកលើចិញ្ចើមផ្លូវ ហើយដាច់ខ្យល់ស្លាប់តែម្តង់។

-បច្ចុប្បន្នសពត្រូវបានរថយន្តមណ្ឌលសុខភាពខណ្ឌដូនពេញ ដឹកយកទៅបូជាតាមប្រពៃណីនៅវត្តទួលអស់លោក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

439 Shares
Copy link
Powered by Social Snap