• Mon. Mar 14th, 2022

មើល​រឿងរ៉ាវ​លម្អិត​ឃាតកម្ម​សម្លាប់​ស្ត្រី​ម្នាក់​កាប់​ជា​កង់ៗ​យក​ទៅ​បោះ​ចោល​​ក្នុង​ទន្លេ

24 Shares

ជនសង្ស័យឈ្មោះស៊ិន សុផល ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរ លក់អាហារអឺរ៉ុប យីហោ ដឹរេដហ្គោរបារ នៅផ្ទះលេខ ៤០Eo ផ្លូវ១៥៤ សង្កាត់ ជ័យជំនះ ខណ្ឌដូនពេញ មានស្រុកកំណើត ភូមិតាព្រហ្ម ឃុំព្រែកឯង ស្រុកគៀនស្វាយ ខេត្តកណ្តាល បាន សម្លាប់និង បានកាត់សាកសព ជា បំណែកៗ បោះចូលទន្លេ ទៅលើជនរងគ្រោះឈ្មោះ គឹម យ៉ានាង ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរ ម្ចាស់​ហាងអ៊ុតសក់ក្នុងផ្សារចាស់ ជាស្ត្រីមេម៉ាយកូនមួយ ស្នាក់នៅផ្ទះជួលម្តុំទួលសង្កែ មានស្រុកកំណើតនៅ ភូមិចាថ្មី ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ(អតីតខេត្តបាត់ដំបង)។


ជនសង្ស័យមិនត្រឹមតែជាមនុស្សឈាមត្រជាក់ សាហាវ ឃោរឃៅប៉ុណ្ណោះទេ សូម្បី​តែជីវិត​ផ្ទាល់ខ្លួនជនសង្ស័យក៏មិនធម្មតាដែរ គឺមានប្តីដល់ទៅ៦ (ប្តីទី១ មានកូន១ ទី២មានកូន២ ទី៣មាន​កូន១ ទាំង៣នាក់ដំបូងនេះជាប្តីជនជាតិខ្មែរ ឯប្តីទី៤មានកូន១ ប្តីទី៥គ្មានកូន និងទី៦​គ្មានកូន ទាំង៣​នាក់ក្រោយនេះ គឺជាប្តីជនជាតិបរទេស)។


កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង២០៖៣០យប់ ជនរងគ្រោះ​និងជនសង្ស័យត្រូវជា​មិត្តភក្តិនិងគ្នា បានផឹកស៊ី នៅផ្ទះជនសង្ស័យ។ ក្រោយចប់ការផឹកស៊ីជនរងគ្រោះបានសុំ​យកកូន​របស់ជនសង្ស័យ ភេទស្រី អាយុ៨ឆ្នាំ ទៅដេកជាមួយ នៅផ្ទះរបស់ខ្លួន នៅឯទួលសង្កែ ដូចតាមទម្លាប់កន្លងមក។


ដល់ព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោងប្រមាណ១០៖០០នាទីព្រឹក ជនរងគ្រោះបាន​ដឹក​កូនរបស់ជនសង្ស័យយកមកឲ្យដល់ផ្ទះវិញ ហើយជនរងគ្រោះ ក៏បានទារលុយជនសង្ស័យ ដែល​បាន​ជំពាក់ ចំនួន៧០០ដុល្លារ តែជនសង្ស័យប្រកែកសុំសងតែ៣៥០ដុល្លារប៉ុណ្ណោះ ហើយជនរង​គ្រោះ​មិនព្រម និងបានគំរាមថា បើជនសង្ស័យមិនសងលុយគ្រប់ទេ គេនិងប្រាប់ម្ចាស់​បំណុល​ផ្សេងៗឲ្យស្គាល់ផ្ទះដើម្បីទារលុយព្រមៗគ្នា (ជនសង្ស័យជំពាក់លុយគេច្រើន) និយាយចប់ជនរង​គ្រោះ​ក៏ដើរចូលបន្ទប់ទឹក ដោយឃើញឱកាសល្អ ជនសង្ស័យបានដើរតាមក្រោយ យកដៃស្តាំ​ច្របាច់ក ជនរងគ្រោះ ហើយយកម្រាមដៃឆ្វេងរុកច្រមុះឲ្យថប់ដង្ហើម រហូត​ដល់ជនរង​គ្រោះ​សន្លប់​បាត់​ស្មារតី ទើបជនសង្ស័យយកក្រម៉ា រឹកមាត់ ចងដៃ ចងជើង ទុកក្នុងបន្ទប់ដេករហូតដាច់​ខ្យល់​ស្លាប់ ហើយ​យកសពដាក់ចូលទូរក្លាស្សេឲ្យកក។


រហូតដល់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩ ពេលកូនៗមិននៅផ្ទះ ជនសង្ស័យបានដាក់ថ្នាំ​ងង៉ុយ​ដេក​ក្នុងទឹកតែ ឲ្យប្តីដែលជាជនជាតិអាមេរិកាំងផឹក រហូតប្តីទន់ដៃទន់ជើងឡើង ទៅដេកលក់ស្ងាត់ ឃើញ​ឱកាសល្អ ទើបជនសង្ស័យយកកាំបិតមកកាត់សាកសព ជនរងគ្រោះជាបំណែកៗ (កាត់ដៃ កាត់ជើង កាត់ក្បាល វះពោះ ពុះឆ្អឹងជំនី ព្រលះយកសាច់) ច្រកដាក់ស្បោងខ្មៅ យកទៅបោះចោល​មួយថ្ងៃបន្តិចៗ នៅតាមគំនរសំរាមនិងនៅក្នុងទន្លេ។ រីឯគ្រឿងអលង្កានិងទូរស័ព្ទ បោះចោល​ក្នុងទន្លេ​និង​ក្នុងធុងសំរាមក្បែរវត្តឧណ្ណាឡោម ដោយឡែកលុយរបស់ជនរងគ្រោះ (លុយខ្មែរ២០ម៉ឺនរៀល លុយដុល្លារ៥០ដុល្លារ) ជនសង្ស័យរក្សាទុកនៅខ្លួន។


ព្រមជាមួយគ្នាផងដែរ និយាយពីគ្រួសារជនរងគ្រោះ ក្រោយពេលបាត់ជនរងគ្រោះមួយថ្ងៃ កូនស្រី​ម្នាក់ បានកាន់រូបថតម្តាយ ដើរសួរគេឯងតាមផ្លូវទាំងយប់ ជាច្រើនកន្លែងក្នុងរាជធានីភ្នំពេញ និង​បាន​អំពាវនាវសុំឲ្យសារព័ត៌មានជួយផ្សព្វផ្សាយ រកម្តាយខ្លួនផង បណ្តាល​ឲ្យមាន​ការភ្ញាក់​ផ្អើល​គេឯង ចាប់អារម្មណ៍អាណិតអាសូរគ្រប់គ្នា។

ដំណឹងសួររកម្តាយនេះក៏ធ្វើឲ្យមានការចាប់អារម្មណ៍ ដល់សមត្ថកិច្ចអាវុធហត្ថភ្នំពេញដុតដៃដុតជើង ចេញស្រាវជ្រាវជួយរក ជនរងគ្រោះដែលបាត់ខ្លួនផងដែរ រហូតយប់យប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ​២០១៩ អាវុធហត្ថខណ្ឌដូនពេញ ដែលដឹកនាំដោយលោក វរសេនីយ៍ឯក ថោង ពិសិដ្ឋ ផ្ទាល់​ដែល​ជាមេបញ្ជាការ អាវុធហត្ថខណ្ឌ សហការណ៍ជាមួយកម្លាំងជំនាញនៃការិយាល័យ​បទ​ល្មើស​ព្រហ្មទណ្ឌ អាវុធហត្ថរាជធានីភ្នំពេញ បានស្រាវជ្រាវកំណត់អង្គហេតុនៃករណីបាត់ខ្លួនខាងលើ សង្ស័យជារឿងឃាតកម្ម និងបានកំណត់អត្តសញ្ញាណជនសង្ស័យ ឈានទៅ បំបែកសំណុំរឿង ជាក់ច្បាស់ឃាត់ខ្លួនជនសង្ស័យមកសួរនាំ រហូតជនសង្ស័យព្រមសារភាពទទួលកំហុស ដូចបានរៀបរាប់ខាងលើ ថាខ្លួនគឺជាឃាតករពិតប្រាកដមែន៕








​ប្រភព៖ freshnewsasia

24 Shares
Copy link
Powered by Social Snap