• Thu. Mar 17th, 2022

ប្រមុខដឹក​នាំ​ក្រ​សួង​​ការបរ​ទេស អ​នុ​ញ្ញាតឲ្យឯ​ក​អគ្គ​រដ្ឋទូតម៉ារ៉ុប​ជួប​សម្តែង​ការគួរសម និងពិ​ភាក្សា​ការ​ងារ

326 Shares

ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតឲ្យឯកអគ្គរដ្ឋទូតម៉ារ៉ុបចូលជួប​សម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី ០៣ ខែមីនា ឆ្នាំ​ ២០២០។

នៅក្នុងជំនួបនេះ ឯកអគ្គរដ្ឋទួតម៉ារ៉ុបប្រចាំកម្ពុជា ឯកឧត្តម Abdelilah El Housni បានថ្លែងកោតសរសើរគោលនយោបាយកម្ពុជា ដែលធ្វើឲ្យមានសុខុមរមនីយ​កម្មរ​វាងសាសនា ព្រោះនៅម៉ារ៉ុបជាង ៩០%កាន់សាសនាអ៊ីស្លាម។ នេះបើតាមការបញ្ជាក់​របស់ឯកឧត្តម ណី សំអុល អគ្គនាយក នៃអគ្គនាយកដ្ឋានអ៊ឺរ៉ុប អាមេរិក និងអា​ហ្វ្រិក-​មជ្ឍឹមបូព៌ា ប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់ជំនួបនេះ។

ឯកឧត្តម ណី សំអុល បានឲ្យដឹងទៀតថា នៅក្នុងជំនួបនេះ ឯកអគ្គរដ្ឋទូតម៉ារ៉ុប​បាន​យកលិខិតអញ្ជើញឯកឧត្តមប្រាក់ សុខុន ទៅចូលរួមសន្និសីទ​ស្តីអំពីការថែរ​ក្សាស​ន្តិភាពនៅក្នុងតំបន់ ប្រទេសនិយាយភាសាបារាំង ដែលកិច្ចប្រជុំនេះ ត្រូវបាន​ធ្វើ​ឡើង​ជាលើកទី២ នៅឆ្នាំ ២០២០នេះ។ តាមរយៈឯកឧត្តម ណី សំអុល ឯកអគ្គរ​ដ្ឋទូត​ម៉ារ៉ុបបានលើកឡើងថា វត្តមានរបស់ឯកឧត្តម ប្រាក់ សុខុន គឺមានសារ​សំខាន់​ខ្លាំងណាស់ ដើម្បីចែករំលែកបទពិសោធន៍ ដោយសារកម្ពុជា បាន​ចូលរួមថែរក្សា​សន្តិភាពបានយ៉ាងល្អ។

ឯកឧត្តម ប្រាក់ សុខុន ឆ្លើយតបតាមរយៈឯកឧត្តម ណី សំអុល ថា ឯកឧត្តម ពិតជា​មានសេចក្តីសោមន្សចំពោះការអញ្ជើញ និងផ្តល់តម្លៃខ្ពស់ចំពោះកម្ពុជា លើកិច្ចការ​ថែរក្សាសន្តិភាពនេះ។ ប៉ុន្តែឯកឧត្តមរងចាំការសម្រេចរបស់សម្តេចតេជោ ហ៊ុន សែន ជាមុនសិន។

បើតាមឯកឧត្តម ណី សំអុល ប្រសិនបើសម្តេចតេជោអនុញ្ញាត ឯកឧត្តមប្រាក់ សុខុន នឹងជួបជាមួយនឹងរដ្ឋមន្រ្តីការបរទេសម៉ារ៉ុប ដើម្បីជជែកពិភាក្សា​ជំរុញកិច្ចសហ​ប្រតិ​បត្តិការផ្សេងៗដូចជា វិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរណ៍ វប្បធម៌ និងអប់រំ​ជាដើម៕

326 Shares
Copy link
Powered by Social Snap