• Mon. Mar 21st, 2022

សម្តេច​ ហ៊ុន សែន៖ ទិវាវ​ប្បធម៌​ជាតិ​ ៣ មី​នា ជា​ទិវា​ដ៏​សំខាន់​មួយ​របស់​ប្រ​ទេស​ជាតិ

339 Shares

ប្រមុខរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកទិវាវប្បធម៌ជាតិ ៣ មីនា ជាទិវាដ៏សំខាន់មួយរបស់ប្រទេសជាតិ ដែលជា​និច្ចកាល រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ រៀបចំប្រារព្ធជារៀងរាល់ឆ្នាំ ដើម្បីរំ​លឹកគុណូបការៈ និងស្នាដៃដ៏វិសេសវិសាល របស់បុព្វបុរសនៃ​យើងដែលបាន​បន្សល់ទុក នូវមរតកវប្បធម៌ដ៏សម្បូរបែប និងមានតម្លៃមិនអាចកាត់ថ្លៃបាន ដល់​កូនចៅជំនាន់ក្រោយ។

ការលើកឡើងពីសំណាក់ ប្រមុខរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាពេលនេះ ត្រូវបានធ្វើឡើង​តាមរយៈ បណ្តាញសង្គមហ្វេសបុកផ្ទាល់ខ្លួន របស់សម្តេច នៅថ្ងៃ​ទី៣ខែ មីនា ឆ្នាំ២០​២០នេះ ចំថ្ងៃ ដែលកម្ពុជា ប្រារព្ធ ទិវាវប្បធម៌ជាតិ ៣ មីនា លើកទី២២ ឆ្នាំ២០២០ ។

សម្តេចតេជោ ហ៊ុន សែន បានផ្ញើ​សារទៅកាន់ជនរួមជាតិដោយមានខ្លឹមសារថា «តាមរយៈទិវាវប្បធម៌ជាតិ ៣ មីនា ជាទិវាដ៏សំខាន់មួយរបស់ប្រទេសជាតិ ដែល​ជានិច្ចកាល រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ រៀបចំប្រារព្ធជារៀងរាល់ឆ្នាំ ដើម្បីរំលឹកគុណូបការៈ និងស្នាដៃដ៏វិសេសវិសាល របស់បុព្វបុរសនៃយើង​ដែលបាន​បន្សល់​ទុក នូវមរតកវប្បធម៌ដ៏សម្បូរបែប និងមានតម្លៃមិនអាចកាត់ថ្លៃបាន ដល់កូន​ចៅជំនាន់ក្រោយ»។

សម្តេចបានមានប្រសាសន៍បន្តថា ការប្រារព្ធវប្បធម៌ជាតិ ជាការជំរុញការផ្សព្វផ្សាយ ការផ្ទេរចំណេះដឹង ចំណេះធ្វើ ជំនាញបច្ចេកទេស និងទេពកោសល្យវប្បធម៌ ក៏ដូច​ជាក្រើនរំលឹក បំផុសស្មារតីស្រឡាញ់វប្បធម៌ជាតិ និងមនសិការស្នេហាជាតិ ដល់​ប្រជាពលរដ្ឋទាំងអស់ ជាពិសេសយុវជនដែលជាទំពាំងស្នងឫស្សី ដែលមាន​កាតព្វ​កិច្ចថែរក្សាការពារ ឲ្យសិ្ថតស្ថេរគង់វង្ស នូវសម្បត្តិវប្បធម៌ជាតិ និងវប្បធម៌​ចម្រុះនៃ​សហគមន៍ជាតិនៅព្រះរាជាណាចក្រកម្ពុជា សំដៅរក្សាបាននូវឯកភាពជាតិ សាមគ្គីភាព សន្តិភាព និងការអភិវឌ្ឍ៕ អត្ថបទ៖ សិរីការ

339 Shares
Copy link
Powered by Social Snap