• Sun. Oct 17th, 2021

សម្តេច​ ហ៊ុន​​ ​សែន​​៖ ​«តើ​​ខ្ញុំ​ពិតជា​​សង្ហា​មែនទេ?

122 Shares

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន នៅព្រឹកថ្ងៃទី២៩ ខែ គុម្ភៈនេះ បានតាំងជា​សំណួរ​​តាម​បណ្តាញសង្គមហ្វេស​ប៊ុកផ្ទាល់​របស់សម្តេចថា «តើខ្ញុំពិតជា​សង្ហាមែនទេ?»។

សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់​ពីមូលហេតុដែលសួរសំនួរនេះដូច្នេះថា «កាលពីថ្ងៃ២៤កម្ភៈ២០២០កន្លងមកនេះ មានស្ត្រីអ្នក​កាសែត​ចិនម្នាក់បានប្រាប់ខ្ញុំ ថា មានជនជាតិចិនមួយចំនួនបានដាក់ឈ្មោះ​​ឱ្យខ្ញុំ​ថា(បុរសសង្ហាធ្វើដំណើរបញ្ច្រាស់)។

ក្នុងឯកសណ្ឋានវាយកូនគោលនាព្រឹកនេះ សម្តេច ហ៊ុន សែន បានសួរសំនួរក្នុងន័យ​លេងសើច ដើម្បីជាការកម្សាន្តចុង​សប្តាហ៍​ផងនោះថា « តើខ្ញុំពិតជាសង្ហាមែនទេ? ។ សូមទោសនិយាយលេងទេព្រោះបើទោះជាសង្ហាឬមិនសង្ហាក៍ពេលនេះមានចៅ២០នាក់រួចទៅហើយដែរ»។

ប្រជាជនចិនបានដាក់រហស្សនាមសម្តេចតេជោ ហ៊ុន សែន ថាជា “បុរសសង្ហាជាងគេ​លើលោកដែលបានធ្វើដំណើរបញ្ច្រាស់គេ” ការដាក់រហស្សនាមបែបនេះ គឺធ្វើឡើង​បន្ទាប់ពីសម្តេចជាមេដឹក​នាំ​មានគុណធម៌ជួយសង្រ្គោះ លើកទឹកចិត្ត ដោយមិន​រើសអើងចំពោះប្រជាជនចិន ខណៈ​ដែល​ប្រទេសជាច្រើនមានការរើសអើងចិន ក្រោយមានផ្ទុះឡើងនៃជំងឺកូរ៉ូណា៕ អត្ថបទ៖ សិរីការ

122 Shares
Copy link
Powered by Social Snap