• Wed. Dec 1st, 2021

អ្នកវិនិយោគ​៖ ខុន​ដូទំ​នើបបែបស៊ីវី​ល័យ​នៅភ្នំពេញ នៅតែមានហាង​ឆេង​ខ្ពស់

41 Shares

ប្រធានផ្នែកលក់ គម្រោងសំណងខុនដូលំដាប់ផ្កាយ៥ ឌឺផ្លរ៉ាស្វីត (The Flora Suites)បានលើកឡើងថា វិស័យខុនដូទំនើប បែបស៊ីវីល័យ និងទាន់សម័យនៅកម្ពុជា ជាពិសេ​សរាជធានីភ្នំពេញ កំពុងមានហាងឆេងខ្ពស់ ឬនិយាយដោយសាមញ្ញថា ត្រូវប៉ាន់​យ៉ាងខ្លាំង ដោយសារកម្ពុជាយើងសម្បូរអ្នកមកវិនិយោគ ធ្វើឲ្យសេដ្ឋកិច្ច​យើងមាន​ការរីកចម្រើន និងប្រជាជនមានជីវភាពកាន់តែធូរធា ដែលធ្វើឲ្យពួកគាត់​ចង់បានការស្នាក់នៅកម្រិតខ្ពស់។

ថ្លែងឲ្យដឹងក្នុង ពិធីក្រុងពាលី សុំម្ចាស់ទឹកដី បើកដំណើរការសាងសង់ ជាផ្លូវការ គម្រោងសំណងខុនដូលំដាប់ផ្កាយ៥ ឌឺផ្លរ៉ាស្វីត (The Flora Suites) របស់ក្រុម​ហ៊ុនឌឹផ្លរ៉ា ដែលជាក្រុមហ៊ុនអចលនទ្រព្យខ្មែរក្នុងស្រុកដ៏ធំមួយ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ លោក សាំង សុភក្រ័្តរ៉ាឌី ប្រធានផ្នែកលក់ ឌឹផ្លរ៉ាស៊ូត បានបញ្ជាក់យ៉ាង​ដូច្នេះថា៖ «ទីផ្សារខុនដូនៅកម្ពុជាយើងនេះ មានការរីកចម្រើនយ៉ាងខ្លាំង ដោយសារ​មានការវិនិយោគមកពីក្រៅប្រទេស មានអង្គការ មានអ្នកធ្វើការងារផ្សេង ដែលពួក​គាត់ត្រូវការលំនៅស្ថាន ពោលសេដ្ឋកិច្ចកាន់តែរីកចម្រើន ទីផ្សារកាន់តែរីកចម្រើន ហើយកម្រិតជីវភាពប្រជាជនយើងបច្ចុប្បន្នមានការកើនឡើង និងភាពស៉ីវិល័យ​ប្រជាជនយើងក៏កើនឡើង អញ្ចឹងគាត់ចង់បានខុនដូទំនើប ស៉ីវីល័យ ទាន់សម័យ។ ដូច្នេះហើយ ទើបយើងសាងសង់ខុនដូកម្រិតផ្កាយ៥នេះឡើង»

លោកបន្តថា ឈរលើមូលដ្ឋាននៃសុខសន្តិភាព និងស្ថិរភាពនយោបាយយ៉ាងរឹងមាំ ក្នុងរយៈពេលជាងពីរទស្សវត្សរ៍ចុងក្រោយនេះ កម្ពុជាសម្រេចបាននូវ​កំណើនសេ​ដ្ឋកិច្ចប្រចាំឆ្នាំ ជាមធ្យមក្នុងរង្វង់៧.៧% ហើយបានចាកចេញពីឋានៈ​ជាប្រទេសមាន​ចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប។

ទន្ទឹមគ្នានេះ លោកថា ការបើកចំហសេដ្ឋកិច្ច សម្រាប់អ្នកវិនិយោគទាំងអស់ ដោយគ្មាន​ការរើសអើងរវាងអ្នកវិនិយោគកម្ពុជា និងអ្នកវិនិយោគបរទេស ព្រមទាំង​ការអនុញ្ញាត ឲ្យជនបរទេសបណ្តាក់ទុន១០០% លើគ្រប់វិស័យ ដោយពុំមាន​ការតម្រូវ​ឲ្យមាន​ភាគ​ហ៊ុន របស់អ្នកវិនិយោគក្នុងស្រុក គឺជាការបើកទូលាយ​បំផុតរបស់​កម្ពុជា ធៀបនឹង​ប្រទេសក្នុងតំបន់ ធ្វើឲ្យវិនិយោគិនបរទេស ចូលមកបណ្តាក់​ទុនយ៉ាងភ្លូកទឹក​ភ្លូកដី។

ជាការកត់សម្គាល់ ពីមួយឆ្នាំទៅមួយឆ្នាំ សកម្មភាពវិនិយោគមានការកើ​នឡើងជា​លំដាប់រៀងគ្នា ទាំងចំនួនគម្រោង ទាំងទុនវិនិយោគផងដែរ។

យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នៅក្នុងវិស័យ​វិនិយោគ កម្ពុជាសម្រេចបាននូវលទ្ធផលយ៉ាងល្អប្រសើរ ដោយគិតត​ចាប់តាំង​ពីឆ្នាំ២០១៦ មកដល់ខែសីហា ឆ្នាំ២០១៩ បានសម្រេចឯកភាពលើគម្រោង វិនិយោគ​ចំនួន ៨៣១គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណជាង ២២,៥ប៊ី​លានដុល្លារ​អាមេរិក៕ អត្ថបទ៖ សិរីកា

41 Shares
Copy link
Powered by Social Snap