• Wed. Mar 16th, 2022

គិតត្រឹមឆ្នាំ ២០១៩ ពលករខ្មែរ​ជា​ង​១.២​លាននា​ក់ កំពុងបម្រើការ​​​ងារនៅ​ក្រៅ​ប្រទេស

159 Shares

ភ្នំពេញ៖  អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ បានឲ្យដឹងថា គិតត្រឹមឆ្នាំ២០១៩នេះ ពលករខ្មែរដែលកំពុងធ្វើការនៅក្រៅប្រទេសមាន ចំនួន១,២៨៨,០០០នាក់ ភាគច្រើននៅបម្រើការងារនៅប្រទេសថៃ។ លោកថ្លែង​បែបនេះ​នៅក្នុងសន្និសីទសារព័ត៌មានស្ដីពី វឌ្ឍនភាព និងទិសដៅបន្ដរបស់ក្រសួង​ការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិ​បាលកម្ពុជា ព្រឹកថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២០។

លោក ហេង សួរ គូសបញ្ជាក់ថា ការចេញទៅធ្វើការនៅក្រៅប្រទេសរបស់ពលករកម្ពុជា បានផ្ញើប្រាក់មកក្រុមគ្រួសារនៅក្នុងប្រទេស ជិត២,៨០០លានដុល្លារ ជារៀងរាល់ឆ្នាំ។

បើតាមអ្នកនាំពាក្យក្រសួងការងារ បានឲ្យដឹងទៀតថា ចំនួនពលករនៅក្នុងឆ្នាំ​២០១៩នេះ មានការកើនឡើងប្រមាណ៥ម៉ឺននាក់ បើធៀបនឹងឆ្នាំ២០១៨៕

159 Shares
Copy link
Powered by Social Snap