• Sun. Oct 17th, 2021

វិចិត្រករ​ម្នាក់​ធ្វើ Idol ទីងមោង ផ្អើល​ពេញFacebook

28 Shares

មានការភ្ញាក់ផ្អើលពេញ​អ្នក​លេង​​បណ្ដាញ​សង្គម​Facebook ក្រោយអ្នកច្នៃទីងមោងម្នាក់ បានធ្វើការបង្ហាញរូបរាងមុខមាត់ទីងមោង យ៉ាងស្រស់ស្អាត និងប្លែកភ្នែក ដែម​មាន​មុខ​មាត់​ដូច​តារា​ល្បីៗ​ដែល​ជាIdol របស់​របស់​អ្នក​គាំទ្រ។ តារា​ដែល ត្រូវ​បាន​វិចិត្រករ ​មិន​ទាន់​បង្ហាញ​ឈ្មោះ​​ធ្វើ​រូប​ទីងមោង មានដូចជាកញ្ញា មាន សូនីតា លោកណុប បាយ៉ារិទ្ធ អ្នកនាង មាស សុខសោភា លោកងួន ចាន់ដេវីត និង តារាវ័យក្មេង បុត្រ។


ទន្ទឹមនឹងរូបភាពនៃមុខមាត់របស់ទីងមោងទាំងនោះ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គមមួយចំនួន ពិតជាមិនសរសើរមិនបាននោះទេ ជាមួយនឹងស្នាដៃដ៏ប្លែក មិនធ្លាប់មានពីមុនមក ដែលធ្វើឡើងដូចទៅនឹងមុខមាត់ ទៅ​នឹង​តារាល្បីៗ​តែ​ម្ដង៕














28 Shares
Copy link
Powered by Social Snap