• Mon. Mar 14th, 2022

លោក គល់ តុលា អគ្គនា​យ​កក្រុម​ហ៊ុន ដ​ង្ខៅ ដីឡូតិ៍ ប្រកា​​ស​​ផ្តល់ជំ​នួយ​​​សាងសងសាលា​​ម​តេយ្យចំ​នួន​៥​​បន្ទប់​ដ​ល់​​ប្រជាព​ល​រ​ដ្ឋខេ​ត្តកំ​ពង់ស្ពឺ

134 Shares

ភ្នំពេញ ៖តាមរយៈដំណឹងនេះពិតជាធ្វើឲ្យប្រជាពលរដ្ឋពិសេស​ក្មួយៗដែលកំពុង​រស់​នៅក្បែតំបន់វិនិយោគ ដង្ខៅ ដីឡូតិ៍ មានអារម្មណ៍រំភើបនិងសប្បាយរីករាយ​ខ្លាំងបន្ទាប់​ពីអគ្គនាយកក្រុមហ៊ុន ដង្ខៅ ដីឡូតិ៍ លោក គល់ តុលា បានប្រកាសបរិច្ចាគថវិកា​ផ្ទាល់ខ្លួន​ដើម្បីឧបត្ថម្ភផ្តល់ជំនួយក្នុងការសាងសង់អាគារសាលាមតេយ្យចំនួន៥បន្ទប់។

អាគារសាលាមតេយ្យចំនួន៥បន្ទប់ដែល នឹង ត្រូវចំណាយថវិកាខ្ទង់រាប់ម៉ឺនដុល្លារដើ​ម្បីធ្វើការ​សាងសងឆាប់ៗនេះត្រូវបានលោក គល់ តុលា អគ្គនាយកក្រុមហ៊ុន ដង្ខៅ ដីឡូតិ៍ បញ្ជាក់ថាការសម្រេចបរិច្ចាគថវិកាផ្តល់ជំនួយសាងសង់សា​លាមតេយ្យនេះ​គឺដោយសារលោកយល់ឃើញថាទី១,ក្នុងគោលបំណងជួយសម្រួលដល់ការសិក្សាដល់ប្អូនៗក្មួៗដែលរស់នៅជិតតំប់ដីឡូតិ៍របស់លោក។

ទី២,លោកចង់ឃើញក្មេងៗនៅតំបន់នោះមានឱកាសក្នុងការក្រេបយកចំណឹងដឹងដើម្បីអនាគត់របស់ពួកគេហើយម្យ៉ាងវិញទៀតលោកក៏មានបំណងចង់ចូលរួមចំណែកជួយដល់ការអភិវឌ្ឍន៍សង្គមផងដែរ។លោកក៏បានបង្ហាញពីអារម្មណ៍សប្បាយចិត្តផង​ដែរក្រោយ​​ពេលដែលប្រជាពលរដ្ឋក៏ដូចជាក្មួយៗនៅ​ទីនោះពេលដឹងដំណឹងនេះនាំគ្នា​អបអរសាទរនិងអរគុណចំពោះការសាងសង់សាលាមតេយ្យមួយនេះ។

លោក គល់ តុលា បាននិយាយទៀតថាអាគារសាលាមតេយ្យនេះ​នឹងលេចវត្តមាន​ឡើងនៅក្នុងតំប់ដីឡូតិ៍របស់លោកប្រមាណជាង៤០ហិតាដែលមានទីតាំងស្ថិតនៅក្នុងភូមិព្រីងទឹក ឃុំរកាកោះស្រុកគងពិសី កំពង់ស្ពឺ ។លោកថាគម្រោងសាងសាសា​លាមតេយ្យខាងលើអាចនឹងត្រូវចាប់ផ្តើមនាអំឡុងខែមិនាឆ្នាំ២០២០ខាងមុខនេះ។

សូមជម្រាបថាស្របពេលដែលកំពុងតែជោគជ័យជាបន្តបន្ទាប់ដោយទទួលបានការគាំទ្រនិងផ្តល់ទំនុកចិត្តសម្រាប់អតិថិជនរបស់ខ្លួនលើគម្រោងលក់ដីឡូតិ៍រាប់សិបហិតានោះដង្ខៅ ដីឡូតិ៍ ដែលមានលោក គល់ តុលា ជាថៅកែបានប្រកាសចាប់​ផ្តើមឈូស​ឆាយ និងធ្វើពិធីសែនបើកគម្រោងទី៤របស់ខ្លួន​លើផ្ទៃដី៥ហិតានៅខេត្តកំពង់​ស្ពឺដើម្បីបំ​ពេញតាមតម្រូវការអតិថិជន។

លោក គល់ តុលា ធ្លាប់បានបញ្ជាក់ប្រាប់ថាសម្រាប់គម្រោងទី៤លើផ្ទៃដី​ចំនួន៥ហិតា​នេះបានគឺចាប់ផ្តើមឈូសឆាយនិងសែនបើកដំណើរការហើយកាលពីព្រឹកថ្ងៃទី១៧ខែកុម្ភៈឆ្នាំ២០២០ដែលមានទីតាំងស្ថិតនៅផ្លូវជាតិលេខ៣ត្រង់ចំណុចគីឡូម៉ែត្រលេខ៥៨ ក្នុងភូមិ ដំណាក់ត្រាច ឃុំ ទួលអំពិល ស្រុក បសែត ខេត្តកំពង់ស្ពឺ។លោកថា ទីតាំង​ដីគម្រោងទី៤នេះគឺមានចំណាយពីថ្នល់ជាតិត្រឹមតែ១គីឡូម៉ែត្រប៉ុណ្ណោះនឹងចុះទៅដល់តែម្តង។លោកអ្នកអាចទំនាក់ទំនងសាកសួរព័ត៌មានបន្ថែមតាមរយៈលេខ៖០១២ ៧៧ ៦៦ ៦០ ,០៦៦ ៧៧ ៦៦ ៦០ និង ០១០ ៨៩ ៦៦ ៦០៕

134 Shares
Copy link
Powered by Social Snap