• Thu. Mar 24th, 2022

ត្រៀម​ទិញ​ជួយ​កសិករ​យើង! ផ្សារ​កសិផល​ធម្មជាតិ ឧកញ៉ា ឡេង ណាវ៉ាត្រា ត្រៀម​ដាក់​ដំណើរ​ការ​នៅ​​ថ្ងៃ​១៥ ខែ មិនា​នេះ​ហើយ

55.2K Shares

បងប្អូន​ខ្មែរ​យើង​ប្រហែល​ជា​បាន​ជ្រាបហើយ​ថា កាល​ពី​ប៉ុន្មាន​ខែ​មុន​នេះ លោក ឧកញ៉ា ឡេង ណាវ៉ាត្រា បាន​ប្រកាស​ថា គ្រោង​នឹង​បើក​ផ្សារទំនើប​​លក់​តែ​កសិផល​ធម្មជាតិ របស់​​កសិករ​ខ្មែរ បន្ថែម​លើ​ទំនួញ​ដី​ធ្លី ផ្ទះ​ល្វែង​ក៏​ដូច​ជា​ផលិតកម្ម ដែល​លោក​កំពុង​មាន​រាល់​ថ្ងៃ គ្រោង​បើក​ផ្សារ​ដែល​ប្រមូល​ទិញ តែ​ផលិតផល​​ធម្មជាតិ របស់​កសិករ​ខ្មែរ​នេះ ត្រូវ​បាន​មហាជន​គាំទ្រ​ជា​ខ្លាំង ព្រោះ​វា​ចំណែក​​ធំ​មួយ​ជួយ​ដល់​​កសិករ​ខ្មែរ ឲ្យ​មាន​ទីផ្សារ។ នៅ​ថ្ងៃ​ទី​១៥ ខែ មិនា ឆ្នាំ ២០ ២០ ផ្សារ​មួយ​​នេះ នឹង​បើក​ដំណើរ​ការ​សាក​ល្បង ដែល​តាំង​​ផ្សារ​គឺ​កណ្ដាល​នៅ Olympia តែ​ម្ដង។

តាម​ការ​បញ្ជាក់​ពី​លោក ឧកញ៉ា ឡេង ណាវ៉ាត្រា បច្ចុប្បន្ន​នេះ​​ក្រុម​​ការងារ​​​លើ​ជំនាញ​កសិកម្ម របស់​លោក​ឧកញ៉ា រួម​ទាំង​លោក​ឧកញ៉ា​ផង​ដែរ​នោះ ​បាន​ចុះ​ទៅ​ដល់ ស្ទើរ​គ្រប់​ខេត្ត​ក្រុង​ដែល​មាន​ការ​ដាំដុះ​បន្លែ​ផ្លែ​ឈើ​ធម្មជាតិ ក្នុង​នោះ​ដែរ​បាន​ចង​ក្រង​ជា ភ្នាក់ងារ​ដាំ​បន្លែ​ផ្លែ​ឈើ​តាម​លក្ខណៈ​បច្ចេកទេស​ត្រឹម​ត្រូវ សម្រាប់​ផ្គត់ផ្គង់​មក​ផ្សារ​របស់​លោក ដោយ​ខាង​ក្រុមហ៊ុន នឹង​ចាំ​ទទួល​ទិញ​កសិផល​​របស់​ពួក​គាត់ យក​មក​លក់​បន្ត ​នៅ​តម្លៃ​ដែល​ពួក​គាត់​អាច​ទទួល​យក​បាន។

ទន្ទឹម​គ្នា​នោះ​ដែរ បន្លែ​ផ្លែ​ឈើ​ក៏​ដូច​ជា ត្រី​សាច់ ដែល​បងប្អូន​កសិករ​ផលិត​មក​នោះ សុទ្ធតែ​ត្រូវ​​បាន​ធ្វើតេស្ត​ជា​មុន​សិន បញ្ជាក់​ថា គ្មាន​ជាតិ​គីមី ទើប​អាច​យក​មក​ដាក់​លក់​ក្នុង​ផ្សារ​បាន។” ផ្សារ​យើង​​ធ្វើ​ខុស​គេ យើង​​លក់​តែ​កសិផល​ធម្មជាតិ​ខ្មែរ​ទេ ផលិតផល​​នាំ​ចូល​ពី​ក្រៅ​ប្រទេស​អត់​ទទួល​លក់​ទេ មុន​ដាក់​លក់​យើង​សុទ្ធតែ ធ្វើតេស្ត​ជា​មុន​សិន បញ្ជាក់​ថា គ្មាន​ជាតិ​គីមី ទើប​អាច​យក​មក​ដាក់​លក់​ក្នុង​ផ្សារ​បាន ហើយ​បើ​ក្រុម​កសិករ​ជា​មួយ​ណា ដាំ​យក​មក​លក់​ឲ្យ​យើង ពិនិត្យ​ឃើញ​មាន​ជាតិ​គីមី យើង​ឈប់​ទទួល​ទិញ​​ពី​ពួក​គាត់​យក​មក​លក់​ហើយ យើង​គិត​លើ​សុខភាព​ជា​ធំ” ឧកញ៉ា ឡេង ណាវ៉ាត្រា ថ្លែង​បញ្ជាក់។

វត្តមាន​ផ្សារ​ទំនើប​របស់​លោក​ឧកញ៉ា​វ័យក្មេង​ដែល​កំពុង​តែ​មាន​ប្រជាប្រិយ ​ទទួល​​លក់​​តែ​កសិផល​ធម្មជាតិ​របស់​កសិករ​​ខ្មែរ ត្រូវ​បាន​មហាជន​រំពឹង​ថា នឹង​ជួយ​សម្រួល ​ទុក្ខ​លំបាក​របស់​ប្រជា​កសិករ​ខ្មែរ លើ​បញ្ហា​ពិបាក​រក​ទីផ្សារ​លក់​កសិផល ឬ តម្លៃ​ថោក​ពេក។

តាម​ផែន​ការ “ផ្សារ​កសិផល​ធម្មជាតិ ឡេង ណាវ៉ាត្រា” មិន​មែន​ធ្វើ​តែ​១​ទីតាំង ឬ ២​ទីតាំង​ឡើយ​ផ្សារ​មួយ​នេះ គ្រោង​ពង្រីក​រហូត​ដល់​ទៅ​២៥០​ សាខា​ទូទាំង​ប្រទេស​ឯណោះ ដែល​ជំហ៊ាន​ដំបូង គឺ​សម្រុក​ធ្វើ​នៅ​ភ្នំពេញ នឹង ខេត្ត សៀមរាប ក្នុង​នោះ​ស្ទើរ​គ្រប់ បុរី ក៏​ដូច​ជា ទីប្រជុំជន​ធំៗ នឹង​មាន​វត្តមាន “ផ្សារ​កសិផល​ធម្មជាតិ ឡេង ណាវ៉ាត្រា” គ្រប់​ទីកន្លែង នេះ​បើ​តាម​ការ​បញ្ជាក់​បន្ថែម​​ពី​លោក ឧកញ៉ា ។

ដើម្បី​ឲ្យ​កាន់​តែ​មាន​ភាព​ងាយ​ស្រួល​នឹង​ទំនើប​នោះ ខាង​ក្រុមហ៊ុន​​បាន​រៀប​ចំ​ការ​កម្មង់​ទិញ តាម​​អន​ឡាញ ឬ តាម​លេខ​ទូសព្ទ ដោយ​គ្រាន់​តែ លោក​អ្នក​ខល​មក ឬ កម្មង់​តាម អែប ត្រឹម​តែ​២០នាទី បន្លែ​ផ្លែ​ឈើ ឬ ត្រី​សាច់​តែ លោក​អ្នក​កម្មង់​នោះ នឹង​ដឹក​ជូន​ផល់​ផ្ទះ​លោក​អ្នក​តែ​ម្ដង។

ប៉ុន្មាន​ថ្ងៃ​មុន​​នេះ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន​​ នាយករដ្ឋមន្រ្តី​​នៃព្រះរាជាណាចក្រ​​កម្ពុជា​​ក៏​បាន​ប្រកាស​ដែរ​ថា នឹង​កាត់​បន្ថយការនាំបន្លែ ​សាច់ ពីប្រទេសខាងក្រៅ ​​ដោយ​ការ​បង្កើន​ដាំដុះ និង​ចិញ្ចឹម​ក្នុងស្រុក ដោយមិនតម្រូវឲ្យប្រើគីមីច្រើន​ ខណៈបច្ចុប្បន្នប្រទេស​កម្ពុជា បាន​នាំ​ចូល​បន្លែ​​ពី​ប្រទេស​វៀតណាម និង ថៃ រាប់រយតោន ក្នុងមួយថ្ងៃៗ។


សូម​បញ្ជាក់​ផង​ដែរ​ថា ​នាពេលបច្ចុប្បន្ននេះ ប្រទេសកម្ពុជា បាននាំបន្លែ ប្រមាណ​៤០០តោន ក្នុង​មួយ​ថ្ងៃៗ​​ពី​​ប្រទេស​វៀតណាម ​និងប្រទេសថៃ ដោយ​ចំណាយ​ថវិកា​ប្រមាណ​ជាង​ពីរ​រយ​លាន​​ដុល្លារ​អាមេរិក​ ខណៈ មន្រ្តីអះអាងថា ​ការ​ដាំដុះនៅកម្ពុជា នៅមានកម្រិត និងខ្វះបច្ចេកទេស ​ជាំ​ដើម​នោះ៕

55.2K Shares
Copy link
Powered by Social Snap