• Fri. Mar 18th, 2022

លោក ច្រឹក សុខនីម​៖ តម្លៃ​អ​ច​ល​ន​​ទ្រព្យ កម្ពុជា ពុំមានការ​​ឡើង​​ថ្លៃ ឬចុះ​ថ្លៃ​ឡើ​យ(ទ្រឹង)

222 Shares

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានលើកឡើងថា តម្លៃអចលនទ្រនៅក្នុងកម្ពុជានាពេលនេះ គឺស្ថិតនៅដដែល ពោលគឺមិនមាន​ការឡើងថ្លៃ ហើយក៏មិនមានការចុះថ្លៃនោះដែរ បើទោះជាមាន​ការផ្ទុះឡើង​នៃវីរុសកូរ៉ូណា ឬហៅថា COVID-19 ក៏ដោយ។

ការលើកឡើងយ៉ាងដូច្នេះរបស់លោក ច្រឹក សុខនីម ធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញចូលរួមជាវាគ្មិន ក្នុងសិក្ខាសាលា ស្តីពីការបណ្តុះ​បណ្តាល​ភាពជោគជ័យ សម្រាប់៣,៨០០នាក់ដំបូង ក្នុងវិស័យអចលនទ្រព្យរបស់ក្រុមហ៊ុន Century 21 ។

នាឱកាសនោះ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានលើក​ឡើងថា វីរុសកូរ៉ូណា ឬហៅថា COVID-19 បានជះផលតិច​តួចប៉ុណ្ណោះ លើវិស័យអចលទ្រព្យកម្ពុជា ហើយនឹងប្រសើរឡើងវិញ នៅក្នុងរយៈ​ពេលដ៏ខ្លីខាងមុខ នាពេលណាដែលអ្នកជំនាញអាចរកថ្នាំព្យាបាល និងគ្រប់គ្រងបាន។

លោកបានលើកឡើងយ៉ាងដូច្នេះថា «វិស័យអចលនទ្រព្យ នៅក្នុងដើមឆ្នាំ២០២០នេះ យើងឃើញថាមានភាពប្រឈមមួយចំនួន បាននិងកំពុងកើតឡើង នៅប្រទេសកម្ពុជា ក៏ដូចជាសកលលោក ជាពិសេសអ្នកដែលប្រកបរបរទទួលទាន នៅលើវិស័យ​អចលនទ្រព្យកម្ពុជា ហើយមកដល់មួយរយៈចុងក្រោយនេះ គឺមានភាពប្រឈម​ពាក់ព័ន្ធទៅនឹងជំងឺកូរ៉ូណា ដែលជាការប៉ះពាល់រយៈពេលខ្លីមួយ និងប៉ះពាល់​តិចតួចទៅលើវិស័យអចលនទ្រព្យកម្ពុជាផងដែរ»។

ជាមួយគ្នានេះ លោកបានអះអាងថា  បើទោះចិនជាប្រទេសដែលវិនិយោគនៅកម្ពុជា ច្រើនជាងគេក្តី ហើយខណៈ​ដែលកំពុងផ្ទុះវីរុសកូរ៉ូណា ឬហៅថា COVID-19 ក៏ដោយ ក៌លោកសង្កេតឃើញថា តម្លៃអចលនទ្រនៅក្នុងកម្ពុជានាពេលនេះ គឺស្ថិតនៅដដែល ពោលគឺមិនមានការឡើងថ្លៃ ហើយក៏មិនមានការចុះថ្លៃនោះដែរ។

ដោយឡែកពាក់ព័ន្ធនឹងឱកាសវិនិយោគ លើវិស័យអចលនទ្រព្យនាពេលនេះវិញ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជារូបនេះ អះអាងថា បើចង់វិនិ​យោគនៅក្នុងកាលៈទេសៈនេះ មានតែការវិនិយោគរយៈពេលវែង គឺជាការវិនិ​យោគ​ដ៏ល្អ ព្រោះអាចមានឱកាសចំណេញប្រាក់ច្រើន នៅក្នុងពេលអនាគត ហើយជា​ឱកាសដែលមានការចរចាបានល្អ ប៉ុន្តែបើសិនជាទិញ ក្នុងរយៈពេលខ្លីត្រូវតែមានការប្រយ័ត្នប្រយែង៕ សិរីកា

222 Shares
Copy link
Powered by Social Snap