• Mon. Mar 14th, 2022

សប្បាយ​កប់​ហ្ម៎ង! ជា​មួយ​តារា​ល្បី​ហើយ​មាន​រង្វាន់​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ទៀត ខួប​១០ឆ្នាំ Smart

14 Shares

ម្សិល​មិញ​នេះ ក្រុមហ៊ុន Smart Axiata បាន​ប្រារព្ធ​ធ្វើ​ពិធី​​អបអរសាទរ​ខួប​ ១០ឆ្នាំរបស់ខ្លួន នៅ​ឯនៅផ្សារទំនើបAeon Mall Sen Sok City ដោយ​កម្មវិធី​នោះ​បាន​​ធ្វើ​ឲ្យ​អតិថិជន​ដែល​តែងតែ​គាំទ្រ​Smart ទទួល​បាន​ភាព​សប្បាយ​រីក​រាយ​ជា​ខ្លាំង​អា​មួយ idol របស់​ពួក​គេ មិន​ត្រឹម​តែ​ប៉ុណ្ណោះ អ្នក​ដែល​បាន​ចូល​រួម​បាន​ទទួល​រង្វាន់យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ទៀត។


ក្រុម Small World Small Band Adda និង G-devith ពួក​គេ​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ពួក​គេ​​ដែល​ភាគ​ច្រើន​ជា​យុវវ័យ ទទួល​បាន​ភាព​រីក​រាយ​ជា​ខ្លាំង ជា​មួយ​និង​​បទ​​ច្រៀង​ដោយ​ផ្ទាល់ ឯ​នៅ​ផ្សារ​ទំនើប​Aeon Mall Sen Sok City ។ អ្វី​ដែល​កាន់​អស្ចារ្យ​និង​រំភើប ក្រុមហ៊ុន​បាន​រៀប​ចំ​ការ​ផ្ដល់​រង្វាន់​​ប្លែក គឺ​ដាក់​ក្នុង​ប៉ោងៗ ហើយ​ទម្លាក់​​ជូន​អតិថិជន​តែ​ម្ដង។ រង្វាន់​ទាំង​​នោះ គឺ​មាន​នៅ​ក្នុង​ប៉ោងៗ អ្នក​ដែល​មាន​​សំណាង​បំបែក​ប៉ោងៗ​ ឃើញ​មាន​រូប ក្រុម​​តារា Small World Small Band Adda និង G-devith ទទួល​បាន​ iPhone XR​១​គ្រឿង មាន​រង្វាន់​ជា កាត​ទូរសព្ទ សំបុត្រ​កុន និង អាវយឺត ឧបករណ៍​បំពង​សម្លេង ជា​ដើម។

ទទឹម​គ្នា​នោះ​ដែរ ចំពោះ​អតិជន​ដែល​ចូល​​ទៅ​​ទស្សនា​ភាពយន្ត​រឿង”x-men dark phoenix​”ក៏​ទទួល​បាន​រង្វាន់​គ្រប់​គ្នា ក្នុង​នោះ​មាន​ iPhone ​XR​១​គ្រឿង ទូរសព្ទ​១០ ដុល្លារ ១០ រង្វាន់ ព្រម​ទាំង សំបុត្រ​កុន និង អាវយឺត ដាក់​កញ្ចប់​តាម​កៅអី​នីមួយៗ​តែ​ម្ដង។

ក្រុមហ៊ុន Smart ត្រូវ​បាន​គេ​ដឹង​ថា ជា​ក្រុមហ៊ុន​ប្រតិបត្តករទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជា។ក្រៅ​ពី​កម្មវិធី​សប្បាយៗ​ខាង​លើ អំឡុង​ខួប​លើក​ទី​១០​ឆ្នាំ​របស់​ខ្លួន​នេះ ក្រុមហ៊ុន​បាន​រៀប​ចំព្រឹត្តិការណ៍​ពិសេសៗជាច្រើន​ផ្សេង​ទៀត​ផង​ដែរ ដើម្បីថ្លែងអំណរគុណ ចំពោះអតិថិជនរបស់ខ្លួន។ សម្រាប់ព័ត៌មានបន្ថែម និងកម្មវិធីថ្មីៗ ពីក្រុមហ៊ុន Smart Axiata សូមចូលទៅកាន់ទំព័រ Facebook របស់ Smart តាមរយៈ www.facebook.com/SmartAxiata ឬចូលទៅកាន់គេហទំព័រ www.smart.com.kh ៕




14 Shares
Copy link
Powered by Social Snap