• Tue. Dec 7th, 2021

ករណី​ នាវា Westerdam អ៊ុក ណារីម និង ឆោម ឆពុំ ចេញ​បទ​ចម្រៀង​១​បទ ចាក់ដោត​​បេះដូងខ្មែរ​គ្រប់​​រូប​

166 Shares

គូស្វាមីភរិយាក្នុងកម្មវិធី “ចម្រៀងគ្រួសារខ្មែរ” លោក អ៊ុក ណារីម និង អ្នកនាង ឆោម ឆពុំ បាន​ចេញ​បទចម្រៀងមួយបទមានចំណងជើងថា “WESTERDAM THANK YOU CAMBODIA” ដែល​បទ​នេះ​ដែរ​បានចាក់ទម្លុះបេះដូងកូនខ្មែរគ្រប់រូបក្នុងព្រឹត្តិការណ៍នាវា Westerdam ត្រូវបានសម្ដេច​អគ្គមហា​សេនាបតីតេជោ​នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជាសង្គ្រោះអនុញាតិឲ្យចូលចត កាលពី​ពេល​ថ្មីៗ​កន្លងទៅ។

អត្ថន័យបទចម្រៀង ” WESTERDAM THANK YOU CAMBODIA” នេះដែរនិយាយរៀបរាប់​អំពីថ្ងៃ​១៣​ កុម្ភៈ ឆ្នាំ២០២០ ដែលកូនខ្មែរ និង បណ្ដាប្រទេសនៅជុំវិញពិភពលោក​ចងចាំមិនភ្លេច​ដែលនាវា Westerdam ផុតកម្មពីជំងឺភ័យ ដោយសារសមុទ្រកម្ពុជាបើកជំហរផ្ដល់ក្ដីសង្ឃឹមថ្មីចម្រុះ​ជាតិសាសន៍​ឲ្យចូលចត។ ចំណែកឯថ្ងៃ១៤ កុម្ភៈវិញបានបញ្ជាក់ក្ដីស្រឡាញ់ទេសចរណ៍ជាង២ពាន់នាក់ទះដៃ​រំភើប​អបអរ​អគុណ​ដល់កម្ពុជាបិតាសន្តិភាពខេមរា ក្រោមការដឹកនាំរបស់សម្ដេចអគ្គ​មហាសេនា​បតីតេជោ ហ៊ុន សែន ដោយមិនប្រកាន់ឬ រើសអើងពូជសាសន៍ដទៃក្នុងពេលជួបគ្រោះភ័យអាសន្ន។

ចំពោះអត្ថន័យបទចម្រៀង “WESTERDAM THANK YOU CAMBODIA” ទទួលបានកោតសរសើរ និងគាំទ្រយ៉ាងខ្លាំងពីសំណាក់ពុកម៉ែបងប្អូន និងមហាជនគ្រប់មជ្ឈដ្ឋានដោយពួកគាត់បានលើក​ឡើង​ថា ក្រៅពីកាន់កម្មវិធី “ចម្រៀងគ្រួសារខ្មែរ” ឲ្យល្បីល្បាញមានតារាចម្រៀងល្បីៗ​ចូល​រួមច្រើន​ហើយនោះលោក អ៊ុក ណារីម និង និងអ្នកនាង ឆោម ឆពុំ ឆ្លៀតដាក់មួយបទខាងលើ​ទម្លុះបេះ​ដូង​កូន​ខ្មែរ​ឲ្យចងចាំមិនភ្លេចទៀតក្នុងព្រឹត្តិការណ៍១៣ កុម្ភៈ៕

166 Shares
Copy link
Powered by Social Snap